របបយោធាមីយ៉ាន់ម៉ា

របបយោធាមីយ៉ាន់ម៉ា ផ្អាកឱ្យបុរសចេញទៅធ្វើការនៅបរទេស ក្រោយរងការវាយបកពីក្រុមកងកម្លាំងប្រឆាំង


រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេចផ្អាកការចេញលិខិតអនុញ្ញាតឲ្យបុរសទៅធ្វើការនៅបរទេសបណ្តោះអាសន្ន ក្រោយស្ថានភាពក្នុងប្រទេសកំពុងស្ថិតក្នុងភាពប្រចូកប្របល់។ ការចាត់វិធានការបែបនេះ ធ្វើឡើងក្រោយមានពលរដ្ឋមីយ៉ាន់ម៉ា រាប់ពាន់នាក់ ព្យាយាមចាកចេញពីប្រទេស ក្រោយរបបសឹកយោធាប្រកាសឲ្យប្រើច្បាប់កាតព្វកិច្ចយោធាឡើងវិញ។ អ្នកវិភាគអះអាងថា ការសម្រេចចិត្តនេះអាចជាការរក្សាកម្លាំង សម្រាប់បម្រើបុព្វហេតុសង្រ្គាម ក្រោយនៅប៉ុន្មានខែមកនេះ របបយោធារងការវាយបកដោយក្រុមប្រឆាំងនៅតាមព្រំដែនជាបន្តបន្ទាប់។
របបយោធាមីយ៉ាន់ម៉ា
ដោយ

របបយោធាដែលកំពុងកាន់អំណាចនៅប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងដំណាក់កាលនៃការពង្រឹងកងកម្លាំងយោធា ដើម្បីកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធ ក្រោយយោធាហាក់ទុនដៃបន្តិចចាប់តំាងពីឡើងគ្រប់គ្រងប្រទេសតាមរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១មក។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេស បានឲ្យដឹងថា អាជ្ញាធរមីយ៉ាន់ម៉ា បានពង្រឹងការអនុវត្តច្បាប់នេះ ដើម្បីរក្សាភាពស្របច្បាប់នៅក្នុងការកោះហៅពលរដ្ឋដែលជាបុរសទាំងអស់ឲ្យចូលបម្រើការយោធាយ៉ាងហោចណាស់២ឆ្នាំ។

ក្រោយរបបយោធាដាក់ចេញច្បាប់នេះ មានប្រជាពលរដ្ឋ ជាពិសេសបុរសពេញកម្លាំងរាប់សិបនាក់បាននាំគ្នាស្វែងរកច្រក ដើម្បីចេញទៅក្រៅប្រទេសគេចពីកាតព្វកិច្ចយោធានេះ រហូតដល់អាជ្ញាធរសម្រេចផ្អាកជាបណ្ដោះអាសន្នលើការស្នើសុំចេញទៅធ្វើការនៅក្រៅប្រទេសរបស់ពេលរដ្ឋជាបុរស។

ចាប់តាំងពីឆ្នាំ២០២០មក ពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណជាង៤លាននាក់ កំពុងតែបម្រើការនៅក្រៅប្រទេស ខណៈដែលច្បាប់កាតព្វកិច្ចយោធា ដែលបានដាក់ចេញតាំងពីឆ្នាំ២០១០ ហើយដែលទើបយកមកពង្រឹងជាថ្មីនេះ គឺមានគោលដៅរក្សាកម្លាំងពលរដ្ឋប្រមាណជា១៣លាននាក់ សម្រាប់បម្រុងទុកដើម្បីបម្រើសមរភូមិនៅក្នុងប្រទេស។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានបរទេស អ្នកនាំពាក្យរបបយោធា បានគូសបញ្ជាក់ថា ច្បាប់នេះគឺមានភាពចាំបាច់ណាស់ ដោយសារតែស្ថានភាពដែលកំពុងកើតឡើងនៅក្នុងប្រទេស។ តាមរយៈការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ មានពលរដ្ឋប្រមាណ១៣លាននាក់ កំពុងស្ថិតក្នុងកាតព្វកិច្ចដែលអាចត្រូវបានកោះហៅឲ្យចូលបម្រើយោធាភ្លាមៗ។

មកដល់ពេលនេះក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង៤ពាន់៩រយ នាក់ត្រូវបានសម្លាប់ដោយសារការបង្រ្កាបរបស់យោធាលើអ្នកប្រឆាំងចាប់តាំងពីរដ្ឋប្រហារកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ និងពលរដ្ឋជាង២ម៉ឺន៦ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើហេតុអ្វីកំពូលមហាសេដ្ឋី Warren Buffet មិនវិនិយោគលើមាស ខណៈដែលមហាសេដ្ឋីជាច្រើនកំពុងវិនិយោគ?

ព័ត៌មាន
ស្របពេលដែលតម្លៃនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងជាបន្តបន្ទាប់ មានមហាសេដ្ឋីជាច្រើននៅលើពិភពលោកបានចាប់អារម្មណ៍ និងវិនិយោគលើមាស ដែលជាទុនបម្រុ…

ក្រុមហ៊ុន Apple ចាត់ទុកចិន ជាទីផ្សារ ដែលមានការប្រកួតប្រជែងខ្លាំងនៅលើពិភពលោក ខណៈការលក់ទូរសព្ទ iPhone កំពុងធ្លាក់ចុះ

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក ធីម ឃូក (Tim Cook) បានចាត់ទុកចិន ជាទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងបំផុតមួយក្នុងពិភពលោក ស្របពេលក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ