កូវីដ-១៩ នៅឥណ្ឌា

មហាសេដ្ឋី, ​តារាភាពយន្ត, ​គ្រួសារអ្នកមាន​នៅឥណ្ឌា ចាកចេញទៅក្រៅប្រទេស​ដើម្បីគេចពីកូវីដ-១៩


មហាសេដ្ឋី តារា​ភាពយន្តបូល្លីវូដ និង​គ្រួសារអ្នកមាន​ថ្នាក់លើ​មធ្យមជាច្រើន​នៅក្នុងប្រទេសឥណ្ឌា នាំគ្នា​រត់ភៀសខ្លួនចេញពី​វិបត្តិ​កូវីដ-១៩ ដែលកំពុង​រុញច្រានប្រទេសឥណ្ឌា​ឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយ​ជ្រៅទៅៗ ។
គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្ថានភាពឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ នៅឥណ្ឌា មិនទាន់ថមថយទេ ។ រូបភាព ស៊ិនហួ
ដោយ

សារព័ត៌មាន ស៊ីអិន​ប៊ីស៊ី របស់អាមេរិក បានចុះផ្សាយដោយ​ដកស្រង់​សម្ភាសន៍ជាមួយ​ប្រធានក្រុមហ៊ុន​ជួល​យន្តហោះឯកជនមួយ ឈ្មោះ JetSetGo ថា ក្នុងរយៈពេល​ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការកក់ជួល​យន្តហោះឯកជន បានកើនឡើង ៩០០% ដោយ​ក្នុងនោះ អតិថិជន ពី ៧០% ទៅ ៨០% គឺជាគ្រួសារ​ដែលមានជីវភាពលើមធ្យម ជាជាង​អតិថិជន​ដែលមានទ្រព្យស្ដុកស្ដម្ភ​ខ្លាំង ។ 

ដំបូងៗ គេឃើញមានតែមហាសេដ្ឋី អ្នកមានស្ដុកស្ដម្ភ​ និងតារាភាពយន្តបូល្លីវូដប៉ុណ្ណោះ ដែល​នាំគ្នាចាកចេញពីប្រទេសឥណ្ឌាទៅកាន់ប្រទេសក្រៅក្បែរខាង ខណៈដែល​ឥណ្ឌា​កំពុងជួបវិបត្តិធ្ងន់ធ្ងរ​នៃការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ។ 

ប៉ុន្តែ ថ្មីៗចុងក្រោយនេះ ក្រុមគ្រួសារឥណ្ឌាដែលមានជីវភាព​លើ​មធ្យម ក៏ត្រូវបានគេឃើញនាំគ្នា​ប្រមែប្រមូល​ទ្រព្យ​ដែលខ្លួនមាន ចំណាយទៅលើ​ការរៀបចំ​ការធ្វើដំណើរចាកចេញទៅក្រៅប្រទេសផងដែរ ។ 

ប្រទេសអាស៊ីខាងត្បូង​ដែលមានប្រជាជន​ជិត ១,៤ពាន់លាននាក់នេះ កំពុង​ប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩យ៉ាងលំបាកលំបិន ដោយ​ក្នុងមួយថ្ងៃៗ មានអ្នកឆ្លង​ប្រមាណ ៤សែននាក់ ហើយ​ចំនួនឆ្លងសរុបទូទាំង​ប្រទេស កើនឡើងដល់ទៅជាង ២៨លាននាក់ហើយ ។ 

ភាគច្រើននៃអ្នកដែលចាកចេញពីប្រទេសដើម្បីគេចពីកូវីដ-១៩ នាំគ្នាធ្វើដំណើរទៅកាន់កោះ ម៉ាល់ឌីវ (Maldives) ដែលផ្ដល់​ការធ្វើ​ចត្តាឡីស័កនៅតាម​រមណីយដ្ឋានដាច់ដោយឡែក ឬទៅទីក្រុងឌូបៃ ដែលអនុញ្ញាត​ឲ្យចូលសម្រាប់តែគោលបំណង​ធុរកិច្ច​ ។ 

បើតាមក្រុមហ៊ុនជួល​យន្តហោះឯកជន JetSetGo តម្លៃសំបុត្រ​មិនបានដំឡើងទេ ទោះបីក្នុងពេលកើន​អតិថិជន​យ៉ាងគំហុកក្ដី ប៉ុន្តែ សេវានេះក៏មិនមែនថោកដែរ ។ 

សម្រាប់យន្តហោះមួយដែល​អាចជិះបាន ៨នាក់ ថ្លៃធ្វើដំណើរ គឺចន្លោះពី ១៨០០០ដុល្លារអាមេរិក ទៅ ២០០០០ដុល្លារអាមេរិក សម្រាប់ពីឥណ្ឌាទៅកោះម៉ាល់ឌីវ ឬ ៣១០០០ដុល្លារអាមេរិក សម្រាប់​យន្តហោះ​ដែលជិះបាន ៦នាក់ ពីឥណ្ឌាទៅទីក្រុង​ឌូបៃ ។ 

នៅប្រទេសឥណ្ឌា ចំណូល​មធ្យមរបស់​ប្រជាជន​ថ្នាក់មធ្យម ត្រូវគេប៉ាន់ស្មានជារួមថា មានប្រហែល ១៥០០០ដុល្លារអាមេរិក ក្នុង​មួយឆ្នាំ ៕




អត្ថបទបន្ទាប់


វៀតណាមបង្កើនចំនួនថ្ងៃធ្វើ​ចត្តាឡីស័កដល់ ២១ថ្ងៃ ដើម្បីប្រយុទ្ធនឹងកូវីដ-១៩

អាជ្ញាធរប្រទេសវៀតណាម​បាន​សម្រេច​កែប្រែ​គោលនយោបាយ​ចត្តាឡីស័ក​របស់​ខ្លួន ដោយ​បង្កើន​ចំនួនថ្ងៃពី ១៤ថ្ងៃ ទៅដល់ ២១ថ្ងៃ សម្រាប់​ទាំង​ជនបរទេស​…

ចុងសប្តាហ៍មុននេះ ភ្ញៀវទេសចរតិចតួចប៉ុណ្ណោះ បានចេញដើរកម្សាន្ដតាមរមណីដ្ឋាន

ក្រោយពីរាជរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ លើកលែងតំបន់ខ្លះនៅបន្តការបិទខ្ទប់នោះ គេសង្កេតឃើញ ការធ្វើដំណើររបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ