កូវីដ១៩នៅឥណ្ឌា

អាមេរិកសម្រេចអនុញ្ញាតឲ្យបុគ្គលិករដ្ឋាភិបាលខ្លួនចាកចេញពីឥណ្ឌា


ស្ថានភាពកូវីដ-១៩ នៅប្រទេសឥណ្ឌា នៅតែបន្ដកើនឡើងខ្ពស់ដដែល គ្រាន់តែរយៈពេល១ថ្ងៃម្សិលមិញនេះ អ្នកឆ្លងថ្មីមានជាង៤០ម៉ឺននាក់ និង ស្លាប់មានជិត៤ពាន់នាក់។ ដោយសារតែមើលឃើញពី ស្ថានភាពឆ្លងដ៏សាហាវនៅឥណ្ឌាកាន់តែយ៉ាប់យ៉ឺនពីថ្ងៃទៅមួយថ្ងៃ ក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចអនុម័តយល់ព្រមឲ្យមានការចាកចេញពីប្រទេសឥណ្ឌា ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលិករដ្ឋាភិបាលអាមេរិក ដែលមិនស្ថិតក្នុងភាពអាសន្ន។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
ពលរដ្ឋឥណ្ឌាជញ្ជូនសពដែលស្លាប់ដោយសារកូវីដ១៩ ដោយពុំមានពាក់ខោអាវការពារនោះទេ - Reuters
ដោយ

កាលពី​ស​ប្ដា​ហ៍​មុន​នេះ ក្រសួងការបរទេស​អា​មេ​រិ​ក ក៏​បាន​បញ្ជាក់​រួច​ហើយ​ដែរ​ថា សមាជិកគ្រួសារ​របស់​បុគ្គលិក​រដ្ឋាភិបាល​អា​មេ​រិ​ក ក៏​អាច​ចាក​ចេញពី​ប្រទេស​ឥណ្ឌា​បាន​ដោយ​ស្ម័គ្រចិត្ត​ផង​ដែរ​។

បញ្ហា​ផ្ទុះ រីក​រាលដាល​ឆ្លង​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ឥណ្ឌា កំពុង​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ខ្វះ​គ្រែ​សម្រាប់​អ្នកជំងឺ និង ខ្វះ​បំពង់​អុកស៊ីហ្សែន​ជាដើម​។

ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ផ្ដល់​ដំបូន្មាន​ទៅ​កាន់​ជនជាតិ​អា​មេ​រិ​កាំ​ង​ថា មិន​ត្រូវធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា នៅ​ក្នុងអំឡុងពេល​ឆ្លង​កូ​វី​ដ​ដ៏​ខ្លាំងក្លា​នេះ​ទេ​។

តាម​ការ​រាយការណ៍​ពី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​តែ​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​រដ្ឋធានី និង​ទីក្រុង​សំខាន់​ៗ ឥឡូវនេះ​ការ​ផ្ទុះ​រីក​រាលដាល​កូ​វី​ដ​-១៩ នៅ​ឥណ្ឌា​កំពុង​រីកសាយ​ភាយ​ទៅ​ដល់​តំបន់​ទី​ជនបទ​ហើយ ខណៈ​ដែល​អ្នក​រស់នៅ​ទី​ជនបទ​ត្រូវ​បានដឹង​ថា មាន​ដល់​ទៅ ៧០% នៃ​ប្រជាជន​សរុប​ទូ​ទាំង​ប្រទេស​ឥណ្ឌា​ជាង​១​ពាន់​៣​រយ​លាន​នាក់​។

សូម​បញ្ជាក់​ថា​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ប្រទេស​ឥណ្ឌា​នៅ​តែ​បន្ត​កើត​មាន​ខ្ពស់​ដដែល ដោយនៅ​ថ្ងៃ​ទី​០៦ ខែឧសភា អ្នក​ឆ្លង​ថ្មី​ៗ ត្រូវ​បាន​រក​ឃើញ​មាន​ដល់​ទៅ ជាង​៤១​ម៉ឺន​នាក់ អ្នក​ស្លាប់មាន​ជិត​៤​ពាន់​នាក់ ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កើន​ដល់​ជាង​២១​លាន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់មាន​ជាង​២៣​ម៉ឺន​នាក់​។ បច្ចុប្បន្ន អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​នៅ​ឥណ្ឌា មាន​ប្រមាណ​ជិត ៣​លាន​៥​សែន​នាក់ និង អ្នកជា​សះស្បើយ​មាន​ជាង​១៧​លាន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៤ខែ វៀតណាមនាំចេញអង្ករក្នុងតម្លៃ ១ពាន់លានដុល្លារ កើន១,២%

ព័ត៌មាន
នៅរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១ វៀតណាមសម្រេចបានទឹកប្រាក់ពីការនាំចេញអង្ករប្រមាណជាង១ពាន់លានដុល្លារអាមេរិក កើនឡើង១,២% ធៀបនឹងរយៈពេលដូចគ្នាក…

ទំនាក់ទំនងអូស្ត្រាលី-ចិនប្រេះឆាកាន់តែខ្លាំង

ព័ត៌មាន
ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីកាន់តែយ៉ាប់យ៉ឺនទៅៗហើយនៅមួយរយៈពេលចុងក្រោយនេះ ជួនចំពេលដែលប្រទេសចិន និងប្រទេសលោកខាងលិចក៏កំពុងប្រជែងឥទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ