ឥណ្ឌានឹងត្រូវតភ្ជាប់ទៅកាន់ប្រទេសមួយចំនួន

ឥណ្ឌានឹងត្រូវភ្ជាប់ទៅប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ាតាមរយៈរថភ្លើង និងច្រកសមុទ្រ


មន្ត្រីក្រសួងការបរទេសឥណ្ឌាបាននិយាយកាលពីថ្ងៃចន្ទថា ឥណ្ឌានឹងត្រូវបានតភ្ជាប់ទៅកាន់ប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ាតាមរយៈគម្រោងផ្លូវដែកមជ្ឈិមបូព៌ា-អាស៊ីខាងត្បូងពហុជាតិ និងច្រករបៀងកំពង់ផែ ដែលត្រូវបានប្រកាសនៅក្រៅកិច្ចប្រជុំកំពូលជី២០កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាននីកេអេស៊ា។
ឥណ្ឌានឹងត្រូវតភ្ជាប់ទៅកាន់ប្រទេសមួយចំនួន
ដោយ

កិច្ចព្រមព្រៀងស្ដីពីផ្លូវដែក និងកំពង់ផែពហុជាតិជាមួយសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត ឥណ្ឌា សហភាពអឺរ៉ុប អារ៉ាប់រួមជាសមាជិកនោះ នឹងត្រូវតភ្ជាប់តំបន់មជ្ឈិមបូព៌ាទៅកាន់អាស៊ីខាងត្បូង ហើយត្រូវបានគេមើលឃើញថា ជាការប្រឆាំងទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដ៏មានមហិច្ឆតារបស់ប្រទេសចិន។

នៅក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សល់ម៉េន (Mohammed bin Salman) ទៅទីក្រុងញូវដេលីកាលពីថ្ងៃចន្ទ ឥណ្ឌានិងអារ៉ាប៊ីសាអូឌីតក៏បានពិភាក្សាអំពីលទ្ធភាពនៃការជួញដូររូបិយប័ណ្ណក្នុងស្រុក និងពន្លឿនការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងឥណ្ឌា និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្សដែលអារ៉ាប៊ីសាអូឌីតជាប្រទេសសមាជិកមួយផងដែរ។
លោក អូសាហ្វ សាយីដ (Ausaf Sayeed) លេខាធិការនៃក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៨កាលពីថ្ងៃចន្ទ រួមទាំងកិច្ចព្រមព្រៀងដើម្បីបង្កើនភាពជាដៃគូថាមពលអ៊ីដ្រូកាបូនរបស់ពួកគេទៅដល់ភាពជាដៃគូថាមពលដ៏ទូលំទូលាយសម្រាប់ថាមពលកកើតឡើងវិញ ប្រេង និងទុនបម្រុងយុទ្ធសាស្ត្រ។

ប្រទេសអារ៉ាប៊ីសាអូឌីតគឺស្ថិតក្នុងចំណោមប្រទេសនាំចេញប្រេងដ៏ឈានមុខគេទៅកាន់ប្រទេសឥណ្ឌា។ លោក សាយីដ បាននិយាយថា ពួកគេក៏បានយល់ព្រមបង្កើតក្រុមការងារពិសេសរួមគ្នាមួយសម្រាប់ការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតក្នុងទំហំទឹកប្រាក់១០០ពាន់លានដុល្លារដែលចំនួនពាក់កណ្តាលត្រូវបានបម្រុងទុកសម្រាប់គម្រោងចម្រាញ់ប្រេងដែលពន្យារពេលនៅបណ្តោយឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសឥណ្ឌា។
ពាក់ព័ន្ធនឹងការជជែកគ្នាពីការតភ្ជាប់អន្តររវាងឥណ្ឌានិងបណ្តាប្រទេសនៅឈូងសមុទ្រពែក្ស (Gulf) លោក សាយីដ បាននិយាយថា វានឹងរួមបញ្ចូលទាំងកំពង់ផែ ផ្លូវរថភ្លើង ផ្លូវថ្នល់ ព្រមទាំងថាមពល បណ្តាញឧស្ម័ន និងបណ្តាញខ្សែកាបអុបទិកផងដែរ។
ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំនៃភាគីទាំង២នៅមុននេះ មេដឹកនាំឥណ្ឌា និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតក៏បានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអវកាស គ្រឿងអេឡិចត្រូនិក និងកិច្ចសហការក្នុងការផលិតផ្នែកការពារជាតិផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


អង់គ្លេសចាត់ទុកចិនជាការគំរាមកំហែងសន្តិសុខជាតិ និងលទ្ធិប្រធិបតេយ្យ ក្រោយធ្វើសកម្មភាពឈ្លបយកការណ៍

រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា ត្រូវបានអំពាវនាវឱ្យមានយុទ្ធសាស្ត្រតឹងរ៉ឹងជាងមុនជាមួយប្រទេសចិន និងបានចាត់ទុកទីក្រុងប៉េកាំងជា…

តើការកំណត់ប្រាក់ឈ្នួលអប្បរមានៅកម្ពុជា គេវាយតម្លៃលើកត្តាអ្វីខ្លះ?

ប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិត នៃវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ត្រូវបានកំណត់ថា អាចខ្ពស់ជាង ឫស្មើ ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ