រូបិយប័ណ្ណរូពី

ប្រាក់រូពីរបស់ឥណ្ឌាធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន បើធៀបនឹងប្រាក់ដុល្លារ ដោយសាររំហូរចេញប្រាក់ដុល្លារ


រូបិយប័ណ្ណរូពីរបស់ប្រទេសឥណ្ឌា ដែលជាមហាអំណាចនៅតំបន់អាស៊ីខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមកកាលពីសប្ដាហ៍មុន ដោយសាររងសម្ពាធនៃរំហូរចេញប្រាក់ដុល្លារអាម៉េរិក និងតម្រូវការប្រាក់ដុល្លារដ៏រឹងមាំពីអ្នកនាំចូលក្នុងស្រុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Economic Times។
រូបិយប័ណ្ណរូពី
ដោយ

ប្រាក់រូពីរបស់ឥណ្ឌា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានរហូតដល់ក្រោម៨៣រូពី ក្នុងមួយដុល្លារអាម៉េរិក នៅក្នុងការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។

ពាណិជ្ជករប្តូរប្រាក់ម្នាក់នៅធនាគារគ្រប់គ្រងដោយរដ្ឋឥណ្ឌា បាននិយាយថា ធនាគារកណ្តាលឥណ្ឌា តែងធ្វើអន្តរាគមន៍ជាប្រចាំតាមរយៈធនាគារគ្រប់គ្រងដោយរដ្ឋ ដើម្បីកំណត់ការចុះថ្លៃប្រាក់រូពី ប៉ុន្តែធនាគារកណ្ដាលនេះមិនបានធ្វើដូច្នេះទេ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននោះ ជាហេតុធ្វើឱ្យតម្លៃប្រាក់រូពីធ្លាក់ដល់កម្រិតទាបបែបនេះ។

ក្រុមពាណិជ្ជករបាននិយាយថា ប្រាក់ដុល្លារកាន់តែរឹងមាំរួម និងការធ្លាក់ចុះប្រាក់យន់របស់ចិន ក៏បានដាក់សម្ពាធលើរូបិយប័ណ្ណរូពីរបស់ឥណ្ឌាផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ចិន និងសហភាពអឺរ៉ុប គ្រោងពិភាក្សាគ្នាលើការស្វែងរកច្រកចេញជុំវិញបញ្ហាដំឡើងពន្ធលើរថយន្តអគ្គិសនី

មហាយក្សចិន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាពិភាក្សាលើផែនការដំឡើងពន្ធលើរថយន្តអគ្គិសនី ដែលផលិតដោយប្រទេសចិន ដែលត្រូវនាំចូលទៅកាន់ទីផ្សារអឺរ៉…

ត្រឹម៦ខែ វៀតណាម រកចំណូលបានជាង៣ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញបន្លែ និងផ្លែឈើ

ប្រទេសវៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានប្រជាជនជាង៩៩លាននាក់ បាននាំចេញបន្លែ និងផ្លែឈើបានរហូតដល់ទៅជាង៣ពាន់លានដុល្លារអាម៉េ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ