វិស័យពាណិជ្ជកម្ម

ហេតុអ្វីពាណិជ្ជកម្មរបស់ឥណ្ឌា ពឹងផ្អែកលើចិន និងសហភាពអឺរ៉ុបកាន់តែខ្លាំងឡើង?


របាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បង្ហាញថា ពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា បានពឹងផ្អែកលើប្រទេសចិន និងសហភាពអឺរ៉ុបកាន់តែខ្លាំងឡើង ស្របពេលដែលពាណិជ្ជកម្មពិភពលោកកំពុងប្រែប្រួលគួរឱ្យកត់សម្គាល់ គួបផ្សំជាមួយបញ្ហាភូមិសាស្ត្រនយោបាយ។ ហេតុអ្វីពាណិជ្ជកម្មរបស់ឥណ្ឌា ពឹងផ្អែកលើចិន និងសហភាពអឺរ៉ុបកាន់តែខ្លាំង? នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Indian Express។
ដោយ

ការពឹងផ្អែកពាណិជ្ជកម្មកាន់តែខ្លាំងរបស់ប្រទេសឥណ្ឌា លើប្រទេសចិន និងសហភាពអឺរ៉ុបនេះ កើតមានឡើងដោយសារខ្សែច្រវាក់ផ្គត់ផ្គង់មានការប្រែប្រួលខ្លាំង ក្រោយផ្ទុះវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានធ្វើឱ្យស្បៀងអាហារ និងឥន្ធនៈហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន។

អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានប៉ាន់ប្រមាណដោយផ្អែកលើស្ថិតិជាតិរបស់ឥណ្ឌាថា ការពឹងផ្អែករបស់ឥណ្ឌា លើប្រទេសចិន និងសហភាពអឺរ៉ុបបានកើនឡើង១,២% ខណៈដែលការពឹងផ្អែករបស់ប្រទេសនេះលើប្រទេសអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះ០,៦%។

ការណ៍នេះបានបង្ហាញឱ្យឃើញថា ពាណិជ្ជកម្មរបស់ឥណ្ឌានៅតែពឹងផ្អែកខ្លាំងលើចិន បើទោះបីជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ បានខិតខំប្រឹងប្រែងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន តាមយៈការអនុវត្តកម្មវិធី PLI និង QCO ដើម្បីរឹតត្បិតឱ្យបានជាអតិបរមាការនូវនាំចូលផលិតផលចិន ដែលមានតម្លៃថោកយ៉ាងណាក្ដី។

ការប៉ាន់ប្រមាណរបស់អង្គការ UNCTAD បានបង្ហាញពីការប្រែប្រួលយ៉ាងខ្លាំងក្នុងពាណិជ្ជកម្មដោយសារតែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តឆាបឆេះរហូតមកទល់ពេលនេះ។ ការពឹងផ្អែកពាណិជ្ជកម្មរបស់រុស្ស៊ី លើប្រទេសចិន បានកើនឡើងឈានដល់កម្រិតកំណត់ត្រា៧,១% ការពឹងផ្អែករបស់ប្រទេសរុស្ស៊ីលើសហភាពអឺរ៉ុបបានធ្លាក់ចុះ៥,៣% ក្រោយពាណិជ្ជកម្មប្រេងរបស់រុស្ស៊ី បានងាកចេញពីសហភាពអឺរ៉ុបទៅរកប្រទេសចិន និងប្រទេសឥណ្ឌា។

ទិន្នន័យគយរបស់ចិនបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសចិន ជាមួយរុស្ស៊ី ក្នុងឆ្នាំ២០២៣ បានកើនឡើងដល់២៤០ពាន់លានដុល្លារ។ ប្រទេសរុស្ស៊ី ក៏បានបង្កើនការទិញទំនិញរបស់ប្រទេសចិនផងដែរ នៅពេលដែលក្រុមហ៊ុនធំៗរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានចាប់ផ្តើមចាកចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីផ្ទុះសង្គ្រាមឈ្លានពានអ៊ុយក្រែន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ សហរដ្ឋអាម៉េរិក អាចកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនបានចំនួន១,២%ក្នុងឆ្នាំ២០២៣ និងបង្កើនការពឹងផ្អែកពាណិជ្ជកម្មរបស់ខ្លួនលើសហភាពអឺរ៉ុប និងប្រទេសម៉ិកស៊ិក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ធនាគារពិភពលោកថា អាស៊ីទទួលបានកំណើនប្រសើរជាងឆ្នាំ២០២៣

ធនាគារពិភពលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានព្យាករថា នៅឆ្នាំនេះអាស៊ីនឹងទទួលបានកំណើនសេដ្ឋកិច្ចមួយ ដែលមានលក្ខណៈប្រសើរ និងលឿនជាងឆ្នាំ២…

ជប៉ុនត្រៀមកញ្ចប់ថវិកា៣៣ពាន់លានដុល្លារ ដើម្បីគាំទ្រគម្រោងផលិតយន្តហោះដោយខ្លួនឯង

ក្រោយមហាយក្សចិន សម្រេចសមិទ្ធផលប្រកបដោយមហិច្ឆិតាលើការផលិតយន្តហោះស៊ីវិលកាលពីពេលថ្មីៗ ជប៉ុនបានបង្ហាញមហិច្ឆតាដ៏មហិមារបស់ខ្លួនលើការផលិតយន្តហោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ