Advertisement
ទេសចរណ៍

ខែត្រ​សៀមរាប​ស្ថិតក្នុង​ចំណោម​ទីក្រុង​ល្អ​បំផុត​ទាំង១៥​នៅ​លើ​ពិភព​លោកសម្រាប់ទេសចរ


ប្រទេស​កម្ពុជា​តូច ប្រជាជន​តិច និង​មិនមែន​ជាប្រទេស​អ្នក​មានទេ ប៉ុន្តែ និយាយ​ពី​ភាព​ល្បី​ឈ្មោះ​នៅ​លើ​ពិភព​លោ កម្ពុជា​មិន​ចាញ់​គេទេ។ នេះ​បើ​និយាយ​ក្នុង​ន័យ​វិជ្ជមាន។
អង្គរ​វត្ត
ដោយ
Advertisement

ប្រាសាទ​អង្គរវត្ត​​​ជាប់​លេខ​១​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​​ទាំង​២៥​នៅ​លើ​ពិភព​លោក សម្រាប់​ឆ្នាំ​២០១៧ ដែល​ផ្ដល់​ចំណាត់ថ្នាក់​ដោយ​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ពិភព​លោក គឺ TripAdvisor។ 

ហើយ​ប្រទេស​កម្ពុជា​ក៏ជាប់​លេខ​១ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​រួសរាយ​រាក់ទាក់​បំផុត​ទាំង​១០ របស់​ពិភព​លោក​ដែរ ដែល​ស្ទង់មតិ​ដោយ​​គេហ​ទំព័រទេសចរណ៍​ដ៏​ល្បី​មួយ ឈ្មោះ Rough Guides។

ឥឡូវ​នេះ ទស្សនាវដ្ដី​ Travel + Leisure ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ចាត់ចំណាត់ថ្នាក់​ខេត្ត​សៀមរាបរបស់​កម្ពុជា​ស្ថិត​នៅ​លេខ​ទី១៣ ក្នុង​ចំណោមទីក្រុង​ទាំង​១៥ នៅ​ជុំវិញ​ពិភព​លោក​ដែល​អ្នក​ទេសចរ​ចូលចិត្ត​ទៅ​កម្សាន្ត​បំផុត។

រៀងរាល់ឆ្នាំ​ ទស្សនាវដ្ដី​ Travel + Leisure ធ្វើ​ការស្ទង់មតិ​ជាមួយ​អ្នក​អាន​របស់ខ្លួន ដោយ​សាកសួរ​អំពីបទពិសោធន៍​នៃ​ការធ្វើ​ដំណើរកម្សាន្ត​ជុំវិញ​ពិភពលោក ដើម្បី​ចែករំលែក​មតិ​អំពី​ទីក្រុង​ កោះ អាកាចរណ៍ នាវាទេសចរណ៍ ។ល។ ដែល​ពេញ​និយម​ជាង​គេ​បំផុត​សម្រាប់អ្នក​ទេសចរ។ 

គួររំឭកថា ឆ្នាំ​ទៅមិញ ប្រាសាទ​អង្គរវត្ត​ខ្មែរ នៅ​ខេត្ត​សៀមរាប មានភ្ញៀវ​ទេសចរ​បរទេស​ទៅ​ទស្សនា​ចំនួន ២លាន ២សែននាក់ ហើយចំនួន​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ ខណៈ​ដែល​វិស័យ​ទេសចរណ៍​កម្ពុជា អភិវឌ្ឍកាន់តែ​ប្រសើរ​ឡើង៕




អត្ថបទបន្ទាប់


រឿង​ពោត​ធ្លាក់​ថ្លៃ... ថវិកា​៣០លានដុល្លារនឹងត្រូវបញ្ចេញដើម្បី​ជួយសង្គ្រោះ

ព័ត៌មាន
បន្ទាប់​ពី​ទីផ្សារ​​ម្រេច​និង​ដំឡូងមី​បាន​និង​កំពុង​បន្ត​ធ្លាក់​​ថ្លៃ ឥឡូវ​នេះ កសិករ​ជា​អ្នក​ដាំ​ពោត​ក៏​កំពុង​តែ​រង​ទុក្ខ​មិន​ចាញ់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ