មេដឹកនាំឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី ត្រូវបានគេឃើញថា កំពុងស្ថិតនៅលើផ្លូវឈានទៅក្លាយជាមហាអំណាចថ្នាក់កណ្តាលនៅលើពិភពលោក


ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំ និងមានប្រជាជនច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងជាប្រជាជាតិអ៊ិស្លាមច្រើនជាងគេបំផុតនៅលើពិភពលោក ឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ត្រូវបានអ្នកវិភាគមើលឃើញថា កំពុងប្រែក្លាយខ្លួនទៅជាមហាអំណាចថ្នាក់កណ្តាលមួយនៅលើពិភពលោក។ ចាប់តាំងពីឡើងកាន់តំណែងនៅខែតុលា ឆ្នាំ២០២៤ មក លោកបានធ្វើដំណើរទស្សនកិច្ចផ្លូវការរហូតដល់ទៅ៤០លើកនៅក្នុងប្រទេសប្រមាណជា២០ ដើម្បីបង្កើនឥទ្ធិពលនយោបាយការបរទេសរបស់ឥណ្ឌូនេស៊ីឱ្យកាន់តែខ្លាំងក្លា។
មេដឹកនាំឥណ្ឌូនេស៊ី
ដោយ

​លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ប្រធានាធិបតីទី៨ របស់ឥណ្ឌូនេស៊ី ដែលទើបកាន់តំណែងបានប្រមាណ១ឆ្នាំ៤ខែ បានបង្ហាញនូវមហិច្ឆតានយោបាយការបរទេសយ៉ាងសកម្មបំផុត។ ក្រោមការដឹកនាំរបស់លោក ឥណ្ឌូនេស៊ី បានពង្រឹងសម្ពន្ធភាពយ៉ាងជិតស្និទ្ធជាមួយក្រុមប្រទេស BRICS ដូចជា ចិន ឥណ្ឌា និងប្រេស៊ីលជាដើម។ ទន្ទឹមនឹងនេះ លោក ក៏បានរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយទីក្រុងមូស្គូ ទោះបីជារុស្ស៊ី កំពុងរងការរឹតត្បិតពីអន្តរជាតិ ដោយសារបញ្ហានៅអ៊ុយក្រែនក៏ដោយ។

ក្រៅពីប្រទេសសមាជិកប៊្រីក ឥណ្ឌូនេស៊ី ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសណាតូ និងសម្ពន្ធមិត្តរបស់ពួកគេដូចជា កូរ៉េខាងត្បូង និងអូស្ត្រាលី និងបានចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពដឹកនាំដោយសហរដ្ឋអាម៉េរិកផងដែរ។ សរុបមកក្នុងរយៈពេលដ៏ខ្លីលោក ប្រាបូវូ បានដើរតួជាអ្នកការទូតដ៏មមាញឹក ដោយបានធ្វើដំណើរទស្សនកិច្ចផ្លូវការសរុបប្រមាណ៤០លើកទៅកាន់ប្រទេសចំនួន២០។

ចំណុចដែលគួរឱ្យកត់សម្គាល់ លោក ប្រាបូវូ បានបង្ហាញឆន្ទៈក្នុងការបើកចំហលទ្ធភាពទទួលស្គាល់ប្រទេសអ៊ីស្រាអែល ប្រសិនបើវាជាផ្នែកមួយ នៃការជំរុញឱ្យមានសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា ដែលជាការផ្លាស់ប្តូរឥរិយាបថផ្នែកវោហាសាស្ត្រយ៉ាងសំខាន់ ដែលខុសប្លែកពីប្រពៃណីការទូតមុនៗរបស់មេដឹកនាំឥណ្ឌូនេស៊ី។

លោកសាស្រ្តាចារ្យ តឹកគូ រ៉េហ្សាយ៉ាហ្វ (Teuku Rezasyah) អ្នកជំនាញទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យនៅកោះជ្វាខាងលិច បាននិយាយថា លោក ប្រាបូវូ កំពុងដឹកនាំឥណ្ឌូនេស៊ី ឆ្ពោះទៅរកការក្លាយជាមហាអំណាចថ្នាក់កណ្តាលមួយនៅលើពិភពលោកដូចអូស្រ្តាលី ប្រេស៊ីល កាណាដា អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង និងតួកគីជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អង្គការតម្លាភាពអន្តរជាតិថា ការប្រព្រឹត្តអំពើពុករលួយនៅអាម៉េរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួនមានការកើនឡើង

សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស កាណាដា និងស៊ុយអែត ដែលធ្លាប់ត្រូវបានគេមើលឃើញថា ជាទីតាំងដ៏រឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយកំពុ…

ម៉ាឡេស៊ី ជំរុញឱ្យពង្រីកវិសាលភាព នៃគម្រោងខ្សែក្រវាត់ និងផ្លូវ ឆ្ពោះទៅកាន់ទីផ្សារប្រទេសទីបី

ក្នុងនាមជាប្រទេសគាំទ្រដ៏សកម្មមួយចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ប្រទេសម៉ាឡេស៊ី កំពុងបង្ហាញបំណងចង់ប្រើប្រាស់យន្តការនេះ ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ