គំនិត-ទម្លាប់

ទម្លាប់៧យ៉ាង ដើម្បីក្លាយជាអ្នកមាន


លោក ង៉ែត ជូ ជាអ្នកវិនិយោគដីធ្លី និងគម្រោងបុរីធម្មជាតិ​មួយ​រូប ដែលបានបោះជំហានយ៉ាងលឿនលើវិថីជំនួញនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីមានការងារជាទីប្រឹក្សាក្រុមហ៊ុនពិគ្រោះយោបល់ Emerging Markets Consulting លោកក៏ជាអ្នករកស៊ីដែលមានចក្ខុវិស័យវែងឆ្ងាយផងដែរ។ ថ្មីៗនេះ លោកបានប្រាប់ខេមបូណូមីសនូវគន្លឹះ៧ចំណុច ដែលជាទម្លាប់ដ៏ល្អសម្រាប់ជំរុញឲ្យជីវិតមនុស្សមានភាពជោគជ័យ និងក្លាយជាអ្នកមានស្តុកស្ដម្ភ។ តើមានអ្វីខ្លះ?
ង៉ែត ជូ
ដោយ

1.មានចិត្តធំ៖ បើយើងចង់រីកចម្រើនជាងមុន ត្រូវហ៊ានគិត និងធ្វើអ្វីដែលវាធំជាងអ្វី ដែលយើងកំពុងតែធ្វើបច្ចុប្បន្ន។ ឧទាហរណ៍ថា យើងត្រឹមជាគ្រូបង្រៀនកម្រិតបឋម តែយើងត្រូវហ៊ានដាក់អាហារូបករណ៍រៀនមហាវិទ្យាល័យ ដើម្បីមានឱកាសធ្វើការងារនៅក្រុមហ៊ុន ឬអង្គការក្រៅរដ្ឋាភិបាលជាដើម។ កុំឲ្យយើងដាក់ចិត្តដាក់កាយ ថា យើងជាគ្រូបឋម យើងមិនអាចធ្វើអ្វីបានទេ មួយជីវិតមានតែប៉ុណ្ណឹង សូមកុំគិតអ៊ីចឹង។ លោក ង៉ែត ជូ បានលើកឡើងថា «កាលពីដប់ឆ្នាំមុន ខ្ញុំក៏ជាអ្នកទិញដីឡូតិ៍ដូចគេដូចឯងដែរ ប៉ុន្ដែ បន្ទាប់មក ខ្ញុំហ៊ានវិនិយោគធំជាងមុន រហូតដល់ច្រើនម៉ឺនដុល្លារ ក្រោយពីទទួលបានការរៀនសូត្រ និងដកបទពិសោធន៍ក្នុងមុខជំនួញ»។ 

2.ចេះសន្សំសំចៃ៖ មិនខ្ជះខ្ជាយចំណាយលើអ្វីដែលមិនចាំបាច់ ពោល គឺមិនចំណាយលើសម្ភារដែលហួសសមត្ថភាពរបស់ខ្លួន។ លោក ង៉ែត ជូ លើកឧទាហរណ៍ថា  លទ្ធភាពអាជីវកម្មយើងត្រឹមពីរបីម៉ឺនដុល្លារ តែយើងប្រឹងបង់រម្លស់ឡាន១០ ឬ២០ម៉ឺនដុល្លារ ដើម្បីបង្ហាញអំនួតទៅបណ្តាញសង្គមហ្វេសប៊ុក។ បុគ្គលជោគជ័យ ជាទូទៅ គេយកការចំណាយបែបហ្នឹង ចាប់យកឱកាសវិញ ឬធ្វើជំនួញផ្សេងៗ បើយើងទៅចំណាយលើការទិញឡានដែលហួសលទ្ធភាព វាធ្វើបាត់បង់ឱកាសវិនិយោគ។ ដោយឡែក ចំពោះការចំណាយចាំបាច់ មានដូចជា ការរស់នៅ សម្លៀកបំពាក់ អាហារ សុខភាព ជម្រកសមរម្យ និងមធ្យោបាយធ្វើដំណើរសមរម្យជាដើម។ គ្រាន់តែធ្វើដំណើរទៅធ្វើការ យើងដូចជាមិនចាំបាច់ទិញម៉ូតូដល់២ឬ៣ពាន់ដុល្លារ តែទិញត្រឹមម៉ូតូត្រឹមក្រោម១ពាន់ដុល្លារក៏អាចជិះធ្វើការបាន។ ដូចខ្ញុំ ខ្ញុំមិនចាំបាច់ជិះឡានទៅធ្វើការទេ តែខ្ញុំជិះកង់ក៏អាចទៅធ្វើការងារបានដែរ។

3.មានចក្ខុវិស័យសំម្រាប់អនាគ៖ ជាមនុស្សមើលឃើញ និងមានការប្តេជ្ញាខ្ពស់ក្នុងការកំណត់វាសនាខ្លួនឯង

4.ធ្វើអ្វីធ្វើឲ្យប្រាកដ៖ ហ៊ានបដិសេធនូវអ្វីដែលប្រាសចាកគោលដៅដែលអ្នកមាន

5. ប្រើធនធានដែលអ្នកមានបង្កើតប្រភពចំណូលនានា ពោលគឺមិនត្រូវពឹងផ្អែកលើប្រាក់ខែរហូតនោះទេ។ ប្រាក់ខែជាលទ្ធភាពដែលម្ចាស់ក្រុមហ៊ុនអាចកំណត់ឲ្យអ្នក។ ដូច្នេះបុគ្គលិកមិនអាចក្លាយជាអ្នកមានស្តុកស្តម្ភមុនម្ចាស់ក្រុមហ៊ុនបានឡើយ។

6.សេពគប់ (រាប់អាន) មនុស្សជោគជ័យឲ្យបានច្រើន៖ ជាធម្មតា មនុស្សដែលរស់នៅជុំវិញយើង មានការជះឥទ្ធិពលខ្លាំងណាស់សម្រាប់យើង។ ដូច្នេះ យើងគួរចំណាយពេលជាមួយអ្នកគិតវិជ្ជមាន ធ្វើការបានលទ្ធផលជាដុំកំភួនឲ្យបានច្រើន ដើម្បីបានរៀនសូត្រពីគេ។ ក្នុងន័យនេះ មិនមែនមានន័យថា យើងទាត់ចោលអ្នកដែលមិនទាន់ជោគជ័យ ឬមិនមានចំណេះដឹងនោះទេ។ លោកង៉ែ ជូ បានឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបានចំណាយពេលជាមួយអ្នកមិនទាន់ជោគជ័យច្រើនណាស់ ព្រោះ ខ្ញុំយល់ថា ពួកគាត់ក៏ត្រូវការ មនុស្សដូចយើងនៅក្បែរគាត់ដែរ ដើម្បីជួយណែនាំគាត់។ ចំណែក យើងក៏ដូចគ្នាដែរ យើងត្រូវការអ្នកជោគជ័យជាងយើងនៅក្បែរយើង ដើម្បីបានរៀនសូត្រដកបទពិសោធ។ ហើយមិនមែនតែនៅក្បែរគេនោះទេ យើងអាចដានតានពីឥរិយាបថ យុទ្ធសាស្រ្ត និងចំណុចសំខាន់របស់គេ ឬអាចអានសៀវភៅរបស់គេ ដើម្បីបានគំនិតជាដើម»។

7. ទទួលយកនូវគំនិតរិះគន់ដើម្បីស្ថាបនា ពោល គឺជាគំនិតដែលមានចេតនាកែលម្អែយើង ដោយបង្ហាញពីហេតុផល និងចំណុចខ្វះខាត និងដើម្បីកែប្រែ និងមានការរីកចម្រើន៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៨ ពន្យាពេលទទួលពាក្យដល់ថ្ងៃទី ៧ ខែមិថុនា

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា កម្មវិធីប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មានកម្ពុជា ២០១៨ (Cambodia ICT …

រាជរដ្ឋាភិបាល​ ជំរុញនិងលើកទឹកចិត្តឲ្យមានតំបន់​អភិវឌ្ឍន៍​កសិឧស្សាហកម្មបន្ថែម

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានបង្ហាញពីជំហររបស់ខ្លួន ក្នុងការជំរុញ និងបន្តលើកទឹកចិត្តដល់កសិពាណិជ្ជករទាំងអស់ ឲ្យបង្កើនសមត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ