វិស័យ បច្ចេកវិទ្យា

ឥណ្ឌូនេស៊ី គ្រោងបង្កើតមូលនិធិ AI ថ្នាក់ជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា AI


ប្រទេសឥណ្ឌូណេស៊ី ដែលជាបងធំរបស់អាស៊ាន ជាមួយប្រជាជនសរុបប្រមាណជាង ២៨០លាននាក់ មានហិច្ឆតាបង្កើតមូលនិធិ AI ថ្នាក់ជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ខ្លួន ខណៈដែលពិភពលោក ជាពិសេសបណ្ដាប្រទេសមហាអំណាចធំៗកំពុងប្រជែងគ្នាកើបលុយពីឧស្សាហកម្ម AI។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យ បច្ចេកវិទ្យា
ដោយ

អាជ្ញាធរត្រួតពិនិត្យការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតរបស់ឥណ្ឌូនេស៊ី បានស្នើឱ្យបង្កើតមូលនិធិ AI ថ្នាក់ជាតិ ដើម្បីសម្រេចផែនការដ៏មហិច្ឆតាក្នុងការប្រែក្លាយប្រទេសដែនកោះដ៏ធំមួយនេះទៅជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់បច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះបើយោងតាមឯកសារផែនការយុទ្ធសាស្ត្រកម្រាស់១៧៩ទំព័ររបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ី ដែលលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាន នឹងបញ្ចេញផែនទីបង្ហាញផ្លូវថ្នាក់ជាតិដំបូងរបស់ខ្លួនស្ដីពីផែនការ AI ក្នុងគោលបំណងទាក់ទាញការវិនិយោគពីបរទេស ខណៈដែលខ្លួនចង់ចូលរួមក្នុងការប្រកួតប្រជែងផលិត AI និងបន្ទះឈីបក្នុងកម្រិតពិភពលោក។

ជាការកត់សម្គាល់នៅក្នុងការប្រកួតប្រជែងនេះ ឃើញថា ម៉ាឡេស៊ី ដែលជាប្រទេសជិតខាតរបស់ឥណ្ឌូនេស៊ី ទទួលបានទុនវិនិយោគច្រើនពាន់លានដុល្លារអាម៉េរិក ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាទូទាំងពិភពលោក ដែលស្វះស្វែងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបំពេញតម្រូវការសេវាកម្ម Cloud និងសេវាបច្ចេកវិទ្យា AI ដែលកំពុងកើនឡើង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាជីវកម្មមួយចំនួននៅថៃ កំពុងជួបបញ្ហាខ្វះកម្លាំងពលកម្ម ក្រោយពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ចាកចេញពីប្រទេសនេះ

ចាប់តាំងពីកម្ពុជា មានជម្លោះព្រំដែនជាមួយថៃ ហើយកងទ័ពថៃ បានបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជា បានជំរុញឱ្យពលរដ្ឋខ្មែររាប់សិបម៉ឺននាក់…

វៀតណាមនឹងដាក់ឱ្យដំណើរការព្រលានយន្តហោះធំបំផុតតម្លៃ១៣ពាន់លានដុល្លារនៅឆ្នាំក្រោយ

អាកាសយានដ្ឋានអន្តរជាតិ ឡុង ថាញ់ តម្លៃ១៣ពាន់លានដុល្លារអាម៉េរិកគ្រោងបើកដំណើរការនៅឆ្នាំ២០២៦ ដែលអាចធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសក្នុងប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ