ឥណ្ឌូណេស៊ីផ្អាកគម្រោងលក់វ៉ាក់សាំងចិន

ឥណ្ឌូណេស៊ីផ្អាកគម្រោងលក់វ៉ាក់សាំងចិន ក្រោយរងការរិះគន់ខ្លាំងៗ


ក្រុមហ៊ុនឱសថឥណ្ឌូនេស៊ីបានពន្យាពេលក្នុងការលក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ចិនដល់សាធារណជនចំពេលមានការរិះគន់ពីអ្នកជំនាញផ្នែកសុខាភិបាលថា គម្រោងការលក់វ៉ាក់សាំងបែបនេះអាចនឹងធ្វើឱ្យពលរដ្ឋងាយរងគ្រោះមិនបានទទួលវ៉ាក់សាំងគ្រប់គ្រាន់ ខណៈរដ្ឋាភិបាលឥណ្ឌូនេស៊ីបានសន្យាថា នឹងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនប្រជាជនទាំងអស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ឥណ្ឌូណេស៊ីផ្អាកគម្រោងលក់វ៉ាក់សាំងចិន

ក្រុមហ៊ុន​ឱសថ​របស់​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ឈ្មោះ Kimia Farma បាន​និយាយ​ថា​ខ្លួន​បាន​ដាក់​ផែនការ​ក្នុង​ការ​លក់​វ៉ាក់សាំង Sinopharm រួច​ហើយ គ្រាន់តែ​រង់ចាំ​ពេលវេលា​សម​ស្រប​ណាមួយ​ដើម្បី​ពន្យល់​ដល់​សាធារណជន​ក្នុង​ការ​ប្រើប្រាស់​តែ​ប៉ុណ្ណោះ​។ គម្រោង​លក់​វ៉ាក់សាំង​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ករណី​ឆ្លង​កូ​វី​ដ​១៩ និង ករណី​ស្លាប់​មានការ​កើនឡើង​កាន់​ត​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ប៉ុន្ដែ បន្ទាប់​ពី​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អ្នកជំនាញ​ផ្នែក​សុខាភិបាល គម្រោង​លក់​វ៉ាក់សាំង​ចិន​នេះ ក៏​ត្រូវ​បាន​ផ្អាក​សិន​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ឱសថ​របស់​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី Kimia Farma បាន​ឲ្យ​ដឹង​ថា គ្រោង​ការណ៍​លក់​វ៉ាក់សាំង​កូ​វី​ដ​នៅ​តាម​ឱសថស្ថាន​មាន​តម្លៃ ៦០​ដុល្លារ​៥៣​សេន សម្រាប់​វ៉ាក់សាំង​ចំនួន​ពីរ​ដូ​ស ដែល​វ៉ាក់សាំង​ទាំង​ពីរ​ដូ​ស​នេះ នឹង​បង្កើត​ភាពស៊ាំ​ក្នុង​រាង​កាយ​មនុស្ស​។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​សុខភាព​បាន​និយាយ​ថា ការ​លក់​វ៉ាក់សាំង​បែប​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុម​ជន​ងាយ​រង​គ្រោះ ដោយ​ពួក​គេ​អាច​នឹង​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង ស្រប​ពេល​ដែល​អាទិភាព​ក្នុង​ការ​ទទួល​វ៉ាក់សាំង​ដោយ​ឥត​គិតថ្លៃ​គួរតែ​ផ្ដល់​ជូន​ជន​ក្រុម​ងាយ​រង​គ្រោះជា​មុន​សិន​។

ទន្ទឹម​នេះ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​លោក ដៀ សា​មីន​ណា​ស៊ី (Diah Saminarsih) បាន​និយាយ​ថា “​ប្រសិនបើ​វ៉ាក់សាំង​កូ​វី​ដ​មានការ​ផ្គត់ផ្គង់​ច្រើន​ប្រហែលជា​ពេល​នោះ អាច​មាន​ជម្រើស​សម្រាប់​ការ​ដាក់​លក់​វ៉ាក់សាំង ប៉ុន្តែ​ឥឡូវនេះ​មិន​ទាន់​សម​ស្រប​ក្នុង​ការ​ដាក់​លក់​វ៉ាក់សាំង​នោះ​ទេ​’’​។គួរ​រំលឹក​បន្តិច​ដែរ​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ធ្លាប់​មាន​រួច​មក​ហើយ​នូវ​កម្មវិធី​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទិញ​វ៉ាក់សាំង​វ៉ាក់សាំង Sinopharm សម្រាប់​និ​យោ​ជិ​ក​។ តែ​យ៉ាងណា​ក៏​ដោយ​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​នេះ​ថា ក្រុមហ៊ុន​មួយ​ចំនួន​មិន​អាច​ទិញ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ចាក់​ជូន​បុគ្គលិក​នោះ​ទេ ដោយ​ពួក​គេ គិត​ថា នៅ​ពេល​ខាង​មុខ ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​នឹង​ផ្ដល់​ជូន​ដោយ​ឥត​គិតថ្លៃ​។

យ៉ាងណាមិញ គម្រោង​ដាក់​លក់​វ៉ាក់សាំង​កូ​វី​ដ​ដល់​សាធារណជន​នេះ បាន​លេចឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​កត់ត្រា​ករណី​ឆ្លង​កូ​វី​ដ​-១៩ ជាង ២​លាន​៥​សែន​លាន​នាក់ និង មាន​ជាង​៦​ម៉ឺន​៤​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​មួយ​នេះ​៕

អត្ថបទ៖ ស៊ើង និមល់

 

None



អត្ថបទបន្ទាប់


មន្ទីរពេទ្យឯកជននៅថៃស្នើឲ្យរដ្ឋជួយចំណាយលើថ្លៃព្យាបាលសម្រាប់អ្នកជំងឺកូវីដ-១៩ ខណៈការចំណាយកើនខ្ពស់

ស្ថានភាពជំងឺកូវីដ-១៩ កំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសថៃដែលធ្វើឱ្យចំនួនអ្នកជម្ងឺមានការកើនឡើង ខណៈពេលមន្ទីរពេទ្យឯកជនកំពុងទទូចសុំឱ្យរដ្ឋាភ…

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់មុនពេលកំណត់!

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងប្រាប់ខេមបូណូមីសថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ