សេដ្ឋកិច្ចវៀតណាម

IMF ព្រមានផលប៉ះពាល់ចំពោះសេដ្ឋកិច្ចវៀតណាម ជុំវិញការកើនឡើងសម្ពាធអតិផរណា


សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញជាបណ្ដើរៗពីវិបត្តិកូវីដ១៩ ប៉ុន្តែអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្រមានថា បញ្ហា អតិផរណា និងហានិភ័យហិរញ្ញវត្ថុក៏អាចនឹងកើនឡើងផងដែរ ដែលកត្តានេះ នឹងជះឥទ្ធិពលមិនល្អចំពោះកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ។ បើតាម IMF វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ទំនងជានឹងធ្វើឲ្យមានផលប៉ះពាល់នៅលើផ្នែកខ្លះនៃការងើបឡើងសេដ្ឋកិច្ចវៀតណាមផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។
សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញជាបណ្ដើរៗពីវិបត្តិកូវីដ១៩ ប៉ុន្តែអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្រមានថា បញ្ហា អតិផរណា និងហានិភ័យហិរញ្ញវត្ថុក៏អាចនឹងកើនឡើង។
ដោយ

ក្នុង​ការពិគ្រោះ​យោបល់ ដែល​ធ្វើ​ឡើង​ជាមួយ​មន្ត្រីជាន់ខ្ពស់​វៀតណាម​នា​ពេល​ថ្មី​ៗ​នេះ លោកស្រី Era Dabla-Norris ប្រធាន​បេសកកម្ម​ប្រចាំ​ប្រទេស​វៀតណាម និង​ជា​ប្រធាន​ផ្នែក​នៅ​ក្នុង​នាយកដ្ឋាន​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក​របស់ IMF បាន​និយាយ​ថា ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទំនងជា​មាន​ផល​ប៉ះពាល់​កម្រិត​មធ្យម​ទៅ​លើ​ល្បឿន​នៃ​ការ​ងើបឡើង​វិញ និង​អតិផរណា​នៅ​ក្នុង​ប្រទេស​វៀតណាម​។

ទោះបីជា​មានការ​កើនឡើង​នៃ​តម្លៃ​ទំនិញ និង​វត្ថុធាតុដើម​ក៏​ដោយ IMF ជឿជាក់​ថា អតិផរណា​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន ដែល​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ថា សកម្មភាព​សេដ្ឋកិច្ច​វៀតណាម​នៅ​តែ​មាន​កម្រិត​មធ្យម​។ IMF រំពឹង​ថា អតិផរណា​របស់​វៀតណាម​នឹង​ឈាន​ដល់ ៣,៩% នៅ​ចុងឆ្នាំ​នេះ​។ ចំណែក GDP វិញ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង ៦% នៅ​ឆ្នាំ​២០២២ និង ៧,២% នៅ​ឆ្នាំ ២០២៣ ។

ជាមួយ​គ្នា​នេះ ធនាគារ​រដ្ឋ​វៀតណាម​ក៏​បាន​កំណត់​គោលដៅ​អតិផរណា​មិន​ឱ្យ​លើស​ពី ៤%​នៅ​ឆ្នាំ​នេះ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ ធនាគារ Standard Chartered ក៏​បាន​ព្រមាន​អំពី​ការ​កើនឡើង​សម្ពាធ​អតិផរណា​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​លើក​ឡើង​ពី​ការ​ផ្គត់ផ្គង់​ទំនិញ និង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​។ ធនាគារ​នេះ ជឿជាក់​ថាស​ន្ទ​ស្សន៍​តម្លៃ​ការ​ប្រើប្រាស់​នឹង​លើស​ពី ៤% នៅ​ឆ្នាំ ២០២២ ហើយ​ថែម​ទាំង​ឈាន​ដល់ ៥,៥% នៅ​ឆ្នាំ ២០២៣ ។

ទោះបីជា​យ៉ាងនេះ​ក្តី តំណាង IMF បាន​និយាយ​ថា ដើម្បី​ឱ្យ​សេដ្ឋកិច្ច​វៀតណាម​រីក​ចម្រើន និង​គ្រប់គ្រង​អតិផរណា​ក្នុង​ពេល​តែ​មួយ គឺ​ត្រូវ​បង្កើត​គោលនយោបាយ​ឲ្យ​បាន​ឆាប់រហ័ស និង​រចនាសម្ព័ន្ធ​នៃ​កញ្ចប់​ជំនួយ​គោលនយោបាយ​គួរតែ​មាន​ភាព​បត់បែន និង​កែតម្រូវ​ទៅ​តាម​ល្បឿន​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។

តំណាង IMF បាន​និយាយ​បន្ត​ថា "​ការ​អនុវត្ត​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​កម្មវិធី​អភិវឌ្ឍន៍ និង​ស្តារ​សេដ្ឋកិច្ច​សង្គម នឹង​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​វៀតណាម​។ កម្មវិធី​នេះ ផ្តល់​អាទិភាព​ដល់​វិស័យ​សុខាភិបាល និង​ការ​ស្តារ​ឡើង​វិញ ហើយ​ផ្តោត​លើ​ការ​រំពឹង​ទុក​កំណើន​រយៈពេល​មធ្យម​។ ទាក់ទង​នឹង​គោលនយោបាយ​រូបិយ​វត្ថុ IMF ណែនាំ​វៀតណាម​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​កើនឡើង​សម្ពាធ​អតិផរណា​ផង​ដែរ ប្រសិនបើ​សម្ពាធ​អតិផរណា​នៅ​តែ​បន្ត​កើត​មាន ហើយ​ធនាគារ​រដ្ឋ​វៀតណាម​គួរតែ​រឹត​បន្តឹង​គោលនយោបាយ​រូបិយ​វត្ថុ ដើម្បី​ជួយ​គ្រប់គ្រង​អតិផរណា​នេះ​។

អ្នកជំនាញ IMF បាន​និយាយ​ទៀត​ថា វា​ជា​ជំហាន​មួយ​ល្អ សម្រាប់​ការ​បង្កើន​ភាព​បត់បែន​នៃ​អត្រា​ប្តូរ​ប្រាក់ និង​ធ្វើ​ទំនើប​កម្ម​ក្របខ័ណ្ឌ​គោលនយោបាយ​រូបិយ​វត្ថុ វា​ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​ធនាគារ ដើម្បី​គាំទ្រ​ដល់​កំណើន​ប្រកបដោយ​និរន្តរភាព​ផង​ដែរ​។

សូម​ជម្រាប​ថា បើ​តាម​អ្នកជំនាញ IMF វៀតណាម​ទាមទារ​ឱ្យ​មាន​កំណែទម្រង់​រចនាសម្ព័ន្ធ​កាន់តែ​ខ្លាំងក្លា ក៏​ដូច​ជា​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច និង​គុណភាព​ការងារ​។

សេដ្ឋកិច្ច​របស់​វៀតណាម​បាន​កើនឡើង ២,៦% កាលពី​ឆ្នាំ​មុន ដែល​ទាប​ជាង​មុន​កាលពី​មិន​ទាន់​មានការ​រាតត្បាត​រាតត្បាត​ដែល​ធ្លាប់​មាន​ប្រមាណ ៧%​ក្នុង​មួយ​ឆ្នាំ​៕

អត្ថបទ​៖ ម៉ុ​ន សុ​កែវ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងខ្នះខ្នែងទប់ស្កាត់តម្លៃទំនិញដែលកំពុងកើនឡើង ចំពេលមានសម្ពាធអតិផរណកាន់តែខ្លាំង

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃបានប្តេជ្ញាថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃទំនិញប្រើប្រាស់នៅពេលដែលតម្លៃលក់រាយប្រេងម៉ាស៊ូតត្រូវបា…

ទីផ្សារប្រេងឆាពិភពលោកកើនឡើង ក្រោយឥណ្ឌូនេស៊ីផ្អាកការនាំចេញដូងប្រេងដ៏ភ្ញាក់ផ្អើល

ព័ត៌មាន
ការដាក់បម្រាមការនាំចេញប្រេងដូង របស់ប្រទេសឥណ្ឌូនេស៊ីបានធ្វើឱ្យទីផ្សារប្រេងឆានៅទូទាំងពិភពលោកបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ