ការលក់ស្មាតហ្វូន

ប្រទេសឥណ្ឌាចង់រឹតបន្តឹងការលក់ស្មាតហ្វូនតម្លៃថោករបស់ប្រទេសចិននៅក្នុងទីផ្សាររបស់ខ្លួន


ប្រទេសឥណ្ឌាកំពុងព្យាយាមដាក់កំហិតទៅលើក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនរបស់ចិនចំពោះការលក់ទូរស័ព្ទស្មាតហ្វូនដែលមានតម្លៃក្រោម ១៥០ ដុល្លារក្នុងមួយគ្រឿង។ ការធ្វើដូច្នេះ គឺដោយសារតែឥណ្ឌា ចង់រាំងការលក់ទូរស័ព្ទរបស់ក្រុមហ៊ុនចិន ដ្បិតថា ទូរស័ព្ទតម្លៃទាបៗទាំងនោះ កំពុងតែធ្វើឲ្យឧស្សាហកម្មស្មាតហ្វូននៅក្នុងស្រុកដែលជារបស់ក្រុមហ៊ុនឥណ្ឌា កំពុងតែមានការធ្លាក់ចុះខ្លាំង។ នេះបើតាមការរាយការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ប្រទេសឥណ្ឌាចង់រឹតបន្តឹងការលក់ស្មាតហ្វូនតម្លៃថោករបស់ប្រទេសចិននៅក្នុងទីផ្សាររបស់ខ្លួន
ដោយ

ផែនការរបស់រដ្ឋាភិបាលឥណ្ឌានេះ ត្រូវបានគេមើលឃើញ អាចនឹងធ្វើ​ឲ្យ​ផលប៉ះពាល់ដល់ក្រុមហ៊ុន​ម៉ាក​យី​ហោ​​ទូរ​ស័ព្ទ​ចិន​​មួយ​ចំនួន ​រួម​ទាំងក្រុមហ៊ុន​ Xiaomi ផង​ដែរ​។

ផែនការរបស់រដ្ឋាភិបាលឥណ្ឌា​នេះ ​មានបំណងជំរុញឱ្យ​ក្រុមហ៊ុនយក្សរបស់ចិន​មួយ​ចំនួនកុំកំណត់​តម្លៃ​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​ទាប​ពេក​នៅប្រទេស​ឥណ្ឌា​ ដែល​ជា​​​ទីផ្សារលក់​ទូរស័ព្ទស្មាត​ហ្វូង​ដ៏​ធំបំផុតទី២នៅ​ក្នុង​ពិភពលោក ហើយវា​​បាន​កើត​ឡើង​​ចំពេលមាន​ការ​ព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះ​​ម៉ាក​ផលិត​ផលថ្មី ​ដែលមានការប្រើប្រាស់​ច្រើនរ​បស់ចិន​​ដូចជា​ក្រុម​ហ៊ុន​​ទូរ​ស័ព្ទ​ Realme និង Transsion ជា​ដើម​​​។ ​នេះ​បើយោងតាមប្រភព​​សុំមិនបញ្ចេញ​​អត្តសញ្ញាណ​​ ដែលបានអះអាង​ប្រាប់សារព័ត៌មាន Bloomberg។​

ទូរ​ស័ព្ទ​ស្មាតហ្វូនតម្លៃក្រោម ១៥០ ដុល្លារគឺមានចំណែកការលក់ដល់ទៅ​១ភាគ​៣ ​នៃការលក់​ស្មាតហ្វូនសរុប​នៅក្នុង​ប្រទេសឥណ្ឌា ​នៅត្រីមាស​ទី២ឆ្នាំ២០២២ ដោយក្នុងនោះ ក្រុមហ៊ុនចិន​បានបញ្ចេញលក់​​ផលិត​ផល​ទាំង​នោះ​រហូតដល់ ៨០%ឯណោះ ។​​ នេះបើយោងតាមស្ថាប័នតាមដានទីផ្សារ Counterpoint។

កន្លងមក ទីក្រុង​ញូវដែលីបានដាក់ក្រុមហ៊ុនចិនដែលកំពុងប្រតិបត្តិការក្នុងប្រទេសនេះ​ដូចជា​ក្រុម​ហ៊ុន​ Xiaomi ក្រុម​ហ៊ុន Oppo និង​ក្រុម​ហ៊ុន​ Vivo ​ជា​ដើម​ឱ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យហិរញ្ញវត្ថុ ​យ៉ាង​ដិត​ដល់​ដែល​នាំ​ឱ្យ​មាន​ការ​ទារ​​បង់​ពន្ធ​ និង​ការចោទប្រកាន់ពីការលាងលុយកខ្វក់ជាដើម។

សូមបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា​កាល​ពីមុនក៏បានប្រើប្រាស់មធ្យោបាយក្រៅផ្លូវការមួយចំនួន ដើម្បីហាមឃាត់ក្រុមហ៊ុន ​Huawei Technologies Co. និងក្រុម​ហ៊ុន​ផលិត​ឧបករណ៍ទូរគមនាគមន៍ ZTE Corp.របស់ចិន ក្នុងការពង្រីកបណ្ដាញប្រើប្រាស់​នៅក្នុង​ប្រទេសឥណ្ឌាផងដែរ ប៉ុន្ដែ​មិន​មានគោលនយោបាយផ្លូវការ​ហាមឃាត់ផ្លូវការលើក្រុមហ៊ុនទាំងអស់នេះ​នៅឡើយទេ៕




អត្ថបទបន្ទាប់


កម្ពុជារំពឹងថា ចុងខែកញ្ញាខាងមុខនឹងអាចទាមទារប្រយោជន៍មួយភាគធំត្រឡប់មកវិញ ពីប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលត្រូវគេលួច

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល អះអាងថា កម្ពុជាបានតតាំងផ្នែកច្បាប់យ៉ាងស្វិតស្វាញក្នុងការទាមទារត្រឡប់មកវិញនូវប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល…

ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm នឹងចំណាយប្រាក់ ៤,២ ពាន់លានដុល្លារបន្ថែមលើការទិញបន្ទះឈីបពីរោងចក្រ GlobalFoundries

ព័ត៌មាន
ក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកបានយល់ព្រមទិញបន្ទះឈីបបន្ថែមក្នុងតម្លៃ ៤ពាន់២រយលានដុល្លារ ពី រោងចក្រ GlobalFoun…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ