ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

អ្វីជាទស្សនវិស័យនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា?


រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ការដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានទស្សនវិស័យសំខាន់ៗ ចំនួន៣ រួមមាន ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច-សង្គម និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
រដ្ឋដាក់ចេញគោលការណ៍អនុគ្រោះពន្ធ ៩ចំណុច ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ដោយ

ថ្លែងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីគោលបំណងក្នុងការដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨»នេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែល្អប្រសើរ។

លើសពីនោះ ការដាក់ចេញយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានទស្សនវិស័យសំខាន់ៗ ចំនួន៣ រួមមាន ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច-សង្គម និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនថា ប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សុទ្ធតែសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី សម្ដេចធិបតី នៅតែបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលប្រកបរបរក្រៅប្រព័ន្ធសេដ្ឋកិច្ចទាំងអស់ចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ​ហើយការចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធពីសំណាក់អ្នកប្រកបរបរក្រៅប្រព័ន្ធ មិនមានការបង្ខិតបង្ខំពីរាជរដ្ឋាភិបាលនោះឡើយ ពោលគឺអនុវត្តទៅតាមគោលការណ៍ស្ម័គ្រចិត្ត។​

ជាមួយគ្នានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលការណ៍អនុគ្រោះ ៩ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម ផងដែរ​។ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម គឺមិនទទួលបានការបង្ខិតបង្ខំនោះទេ តែគឺទទួលបានការលើកទឹកចិត្តខ្ពស់ ហើយរាល់ពេលការចូលរួមដោយស្ម័គ្រចិត្តនោះ នឹងទទួលបានការលើកលែងពន្ធ និងការអនុគ្រោះនូវការផាកពិន័យផ្សេងៗ ដែលពាក់ព័ន្ធនឹងការធ្វើអនុលោមភាពកន្លងមក និងការលើកទឹកចិត្តផ្នែកពន្ធផ្សេងៗទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ថែមថា ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម ក្រៅពីការលើកលែងការផាកពិន័យបំណុល និងការលើកទឹកចិត្តខាងពន្ធដារ ក៏នឹងទទួលបានលទ្ធភាពក្នុងការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍ ការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់បុគ្គលិក និងកម្មករ នៅក្នុងសហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពផលិតផល និងសហគ្រាសកាន់តែរឹងមាំ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់ផ្តល់ឱ្យ។ ​

សូមបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានជំរុញឲ្យមានការរៀបចំ ការចុះបញ្ជី អ្នកប្រកបការងារ និងមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីផ្ដល់ការគាំពារសង្គមឲ្យបានគ្រប់ជ្រុងជ្រោយ និងផ្ដល់អត្ថប្រយោជន៍ជូនកម្មករនិយោជិតដែលប្រកបការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជា បន្តគិតគូរដល់អ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជា បុគ្គលស្វ័យនិយោជន៍ ផងដែរ។ ខណៈរាជរដ្ឋាភិបាលយល់ឃើញថា វិស័យនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ បើតាមរបាយការណ៍ដែលបង្ហាញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានគ្របដណ្តប់ប្រមាណ២០% នៃផលិតផលក្នុងស្រុកសរុប និងប្រមាណ១៦% នៃការងារសរុបក្នុងប្រទេសអភិវឌ្ឍ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកឡើងអ្វីខ្លះក្នុងជំនួបជាមួយទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន?

ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបជាមួយនឹងលោ…

សម្តេច ហ៊ុន ម៉ាណែត៖ និស្សិតខ្មែរនៅអ៊ីស្រាអែល ៣២៣នាក់ ត្រូវបានជម្លៀសទៅទីសុវត្ថិភាព

ព័ត៌មាន
ប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន៣២៣នាក់ ក្នុងចំណោម៤៥៤នាក់ ត្រូវបានអាជ្ញាធរអ៊ីស្រាអែលជម្លៀសពីតំបន់មានហានិភ័យទៅកាន់កន្លែងមានសុវត្ថិភាព ខណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ