គ្រោះអគ្គិភ័យអំឡុងបុណ្យចូលឆ្នាំ

របួសមនុស្សម្នាក់ខូចខាតផ្ទះ៥ខ្នងដោយគ្រោះអគ្គិភ័យអំឡុងបុណ្យចូលឆ្នាំបីថ្ងៃ


ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ មានគ្រោះអគ្គិភ័យឆាបឆេះផ្ទះអស់ចំនួន ០៥ខ្នង តូប០១ និងខ្សែភ្លើងចំនួន ៣៧ដុំ ព្រមទាំងរងរបួសមនុស្សម្នាក់ផងដែរ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រុមពន្លត់អគ្គិភ័យកំពុងធ្វើការពន្លត់អគ្គិភ័យឆាបឆេះដុំរុំខ្សែភ្លើងនៅក្នុងបរិវេណរោងម៉ាស៊ីនភ្លើងជប៉ុន (រូបភាព៖ ហ្វេសប៊ុក៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ)
ដោយ

របាយការណ៍ដដែល​បានឲ្យដឹងថា បានឱ្យដឹងនៅកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យចូលឆ្នាំ មានគ្រោះអគ្គិភ័យបានកើតឡើងចំនួន៧លើក ក្នុងនោះបានបណ្ដាល​ឱ្យផ្ទះចំនួន៥ខ្នង និងតូប១ រួមទាំងខ្សែភ្លើងចំនួន៣៧ដុំ បាន​រងនូវការ​ឆាបឆេះ និងបណ្ដាលឱ្យ​បុរស​ម្នាក់​​បាន​រង​របួស​។

របាយការណ៍ពី​នាយកដ្ឋាននគរបាល​បង្ការ​ ពន្លត់អគ្គិភ័យ និងសង្គ្រោះឲ្យដឹងទៀតថា ខេត្តដែលមានគ្រោះអគ្គិភ័យនោះ រួមមាន ខេត្តព្រះវិហារ ព្រះសីហនុ កំពង់ធំ បាត់ដំបង សៀមរាប និង​ត្បូងឃ្មុំ ហើយ​មូល​ហេតុ​បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឆេះចង្ក្រាន ភ្លើងដុតសំរាម និង​មិនទាន់ដឹងមូលហេតុ​១ករណី ក្នុងខេត្តត្បូងឃ្មុំ ហើយកំពុងបន្តស្រាវជ្រាវ។

សូមបញ្ជាក់ថា គ្រោះអគ្គិភ័យ​ក្នុងរយៈពេល​៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ ឆ្នាំ២០២២នេះ មាន​ការ​ថយចុះ២លើក​ បើធៀបនឹងរយៈពេលដូចគ្នាក្នុងពិធីបុណ្យចូលឆ្នាំ ​កាលពីឆ្នាំមុន ដែលមានគ្រោះអគ្គិភ័យ​កើត​​ឡើងដល់ទៅ​៩លើក៕

អត្ថបទ សោម ស្រីពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន​បញ្ជូន​ម៉ាស់​និង​សម្លៀកបំពាក់​ការពារ​អាវុធគីមីនិងជីវសាស្ត្រ​ទៅឱ្យ​ទាហាន​អ៊ុយក្រែន

ព័ត៌មាន
ប្រទេសជប៉ុននឹងបញ្ជូន​ម៉ាស់​និងសម្លៀក​បំពាក់​ការពារខ្លួន​ប្រឆាំងនឹង​ឧស្ម័នពុល​ ព្រមទាំង​ដ្រូន​ ទៅឱ្យ​ប្រទេសអ៊ុយក្រែន នៅខណៈដែល​មានការព្រួយ…

តើទីផ្សារយានយន្ដកម្ពុជារង្គោះរង្គើ ដោយសារតែវិបត្តិប្រេងឡើងថ្លៃ និងអតិផរណាដែរ ឬទេ?

ព័ត៌មាន
អ្នកជំនាញនៅក្នុងឧស្សាហកម្មយានយន្ដនៅកម្ពុជា អះអាងថា ទីផ្សារយានយន្ដនៅកម្ពុជា នៅតែមានសញ្ញាវិជ្ជមាន បើទោះបីជាមួយរយៈកន្លងមកនេះ ពិភពលោក ក៏ដូចជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ