អាជីវកម្មកែច្នៃរថយន្ដ គ្មានច្បាប់អនុញ្ញាត

ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមានបិទអាជីវកម្ម កែច្នៃរថយន្ដ គ្មានច្បាប់អនុញ្ញាត


ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមានបិទអាជីវកម្ម កែច្នៃរថយន្ដគ្មានច្បាប់អនុញ្ញាត ដោយសង្កេតឃើញ មានរថយន្តគ្រួសារមួយចំនួនបានកែច្នៃដំឡើងម៉ូដែលរថយន្តដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២២។
រូបតំណាង រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ

តាមរយៈលិខិតដដែលនេះ បានបញ្ជាក់ទៀតថា ការកែច្នៃរថយន្ត ដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបណ្តាលឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យានយន្ដ និងបានធ្វើឱ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ហើយសកម្មភាពនេះបានផ្ទុយពីមាត្រា១៩ នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត។ ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនដល់ម្ចាស់រថយន្តទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទដូចជា៖

១. រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជាប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ ដែលគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូនំ គឺមិនអនុញ្ញាតឱ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។

២. យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ៕

អត្ថបទ សោម ស្រីពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចសហប្រតិបត្តិការថ្មីរវាង GIZ ICONE និង CADT ដើម្បីជំរុញឌីជីថលភាវូបនីយកម្មនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា

ព័ត៌មាន
កម្មវិធី GIZ ICONE ដែលបង្កើតឡើងក្នុងការធ្វើឱ្យប្រសើរឡើង នូវការប្រកួតប្រជែងសហគ្រាសជាតិ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិត្យសភាបច្ចេក…

តើអ្នកសេដ្ឋកិច្ចមានការយល់ឃើញខុសប្លែកគ្នាអ្វីខ្លះ ជុំវិញការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២?

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញពីការយល់ឃើញផ្សេងៗគ្នាជុំវិញ ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ ដោយស្ថាប័នអន្តរជាតិធំៗដូចជាធនាគារព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ