វិស័យទេសចរណ៍អាស៊ីអាគ្នេយ៍

ការកក់ជើងហោះហើរអន្តរជាតិមកកាន់អាស៊ីអាគ្នេយ៍កើនឡើង ខណៈមានការបើកព្រំដែនឡើងវិញ


ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ហាក់បង្ហាញពីភាពវិជ្ជមានបន្ថែមទៀត ខណៈដែលការកក់ជើងហោះហើរអន្តរជាតិមកកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ក្រោយពីមានការបន្ធូរបន្ថយការរឹតបន្តឹងព្រំដែន បើទោះបីជាមានករណីឆ្លងជំងឺរាតត្បាតកូវីដ១៩នៅបន្ដកើនឡើងនៅក្នុងខែមករានេះក្តី។ នេះបើយោងតាមទិន្នន័យពីស្ថាប័នទេសចរណ៍អង់គ្លេស Skyscanner។
ការកក់ជើងហោះហើរអន្តរជាតិកើនឡើង ស្របពេលអាស៊ីអាគ្នេយ៍មានការបើកព្រំដែនឡើងវិញ
ដោយ

កាលពីឆ្នាំ២០២១ ការធ្វើដំណើររបស់អ្នកដំណើរអន្តរជាតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ៩៣% ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ដែលវាធ្វើឲ្យប៉ះពាល់ប្រាក់ចំណូលនៅក្នុងវិស័យទេសចរណ៍យ៉ាងខ្លាំងពិសេសអាជីវកម្មអាកាសចរណ៍តែម្ដង ខណៈដែលទីផ្សារទេសចរណ៍ក្រៅប្រទេសរបស់ចិនត្រូវបានបិទទ្វា។

ទោះបីជា ប្រទេសមួយចំនួនដូចជាប្រទេសថៃ ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា និងសិង្ហបុរី ដែលកំពុងមានការកើនឡើងមេរោគបំប្លែងថ្មី អូមីក្រុងក៏ដោយ ប៉ុន្ដែ ប្រទេសទាំងនេះនៅតែបើកដំណើរការឡើងវិញ និងទទួលអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច ក្នុងនោះក៏មានការលើកលែងការធ្វើចត្តាឡីស័កផងដែរ។

ទិន្នន័យពីស្ថាប័នទេសចរណ៍អង់គ្លេស Skyscanner អ្នកធ្វើដំណើរដែលបានកក់សំបុត្រធ្វើដំណើរទៅកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ភាគច្រើនគឺជាអ្នកមកពី  ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ដែលបានកើនឡើងចន្លោះពី ១៩ ទៅ ៣០០ ភាគរយឯណោះ នៅក្នុងខែមករាកន្លងទៅនេះ។

អ្នកជំនាញរំពឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ គេនឹងឃើញទីផ្សារធ្វើដំណើរសកលលោកនឹងចាប់ផ្ដើមការងើបឡើងវិញ កាន់តែច្រើនឡើងថែមទៀត។

សូមបញ្ជាក់ថា ប្រទេសអូស្ត្រាលីថ្មីៗនេះ បានប្រកាសនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះភ្ញៀវទេសចរអន្តរជាតិចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ ដែលនាំឱ្យមានការកក់សំបុត្រកើនឡើង ២០០ ភាគរយឯណោះ នៅថ្ងៃដំបូង។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways កាលពីថ្ងៃពុធបានបញ្ជាក់ដែរថា ខ្លួនបានឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់នូវការកក់បំកបុត្រយន្ដហោះសម្រាប់ការធ្វើដំណើរអន្តរជាតិ ចាប់តាំងពីពេលដែលប្រទេសអូស្ត្រាលីបានប្រកាសបើកព្រំដែនឡើងវិញ។

បើទោះបីជា ការការធ្វើដំណើរអន្តរជាតិបង្ហាញពីសញ្ញាវិជ្ជមាននៃការស្ទុះងើបឡើងវិញក្ដី ប៉ុន្ដែ បើមើលទៅលើប្រទេសចិនដែលជាប្រភពភ្ញៀវទេសចរដ៏សំខាន់របស់ទីផ្សារទេសចរណ៍អន្តរជាតិនោះ គឺនៅតែបន្ដវិធានការយ៉ាងតឹងរ៉ឹងលើកូវីដ១៩ ហើយវាក៏កំពុងជះឥទ្ធិពលដល់ការធ្វើដំណើរអន្តរជាតិផងដែរ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីបញ្ជាទិញយន្តចម្បាំងរបស់បារាំង Rafale ៤២គ្រឿង ស្របពេលមានភាពតានតឹងក្នុងតំបន់

ព័ត៌មាន
ក្រសួងការពារជាតិឥណ្ឌូនេស៊ី បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំងបារាំងរ៉ាហ្វាល់ (Rafale) ចំនួន ៤២គ្រឿង ក្នុងតម្លៃដល់ទៅជាង ៨ពាន់លានដុល្លារអា…

រុស្សីចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំជាមួយបេឡារុសនៅក្បែរព្រំដែនអ៊ុយក្រែន

ព័ត៌មាន
ដូចទៅនឹងការគ្រោងទុក ប្រទេសរុស្សីបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួន ជាមួយនឹងបេឡារុសហើយនៅថ្ងៃព្រហស្បតិ៍ទី១០កុម្ភៈសប្តាហ៍នេះ។ ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ