លិខិតឆ្លងដែន

តើលិខិតឆ្លងដែនរបស់ប្រទេសណាខ្លះ ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងពិភពលោក?


លិខិតឆ្លងដែនរបស់ប្រទេសជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូងបានក្លាយជាលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក ខណៈដែលពិភពលោកហាក់បានធូរស្បើយពីជំងឺកូវីដ១៩ ដោយធ្វើឱ្យប្រទេសនៅក្នុងតំបន់អាស៊ីទាំង៣នេះ ទទួលបានចំណាត់ថ្នាក់សម្រាប់ធ្វើដំណើរក្នុងពិភពលោកល្អប្រសើរជាងបណ្ដាប្រទេសនៅក្នុងតំបន់អឺរ៉ុបទៅទៀតនាពេលនេះ។ នេះបើតាមរបាយការណ៍មួយ ដែលបានផ្សាយនៅលើសារព័ត៌មាន Bloomberg។
លិខិតឆ្លងដែន ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងពិភពលោក
ដោយ

លិខិតឆ្លងដែនរបស់​ប្រទេស​ជប៉ុន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ការរំខាន​នៅតាម​​ប្រទេសចំនួន ១៩៣ ​គឺ​ច្រើន​ជាងតែ​​មួយ​​ប្រទេស​ប៉ុណ្ណោះ​ ​​បើ​ធៀប​នឹងលិខិតឆ្លងដែន​របស់​​ប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូងដែល​មាន​ន័យ​ថា ​​ប្រទេស​ទាំង​២​នេះ​​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន ១៩២​ ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ​អ្វី​ឡើយ​។​ នេះបើតាមសន្ទស្សន៍លិខិតឆ្លងដែនចុងក្រោយ របស់​​ក្រុមហ៊ុន Henley & Partners ដែល​​ផ្ដល់​ប្រឹក្សាផ្នែកអន្តោប្រវេសន៍។

សន្ទស្សន៍​នេះ​បាន​បង្ហាញ​ថា លិខិតឆ្លងដែន​របស់ប្រទេស​ថៃ​បាន​​ជាប់​ចំណាត់​ថ្នាក់​ទី ៧០ ​ដោយ​ប្រទេសគោល​ដៅ​​ចំនួន​​ ៧៩ប្រទេសអាចធ្វើដំណើរទៅដោយគ្មាន​ទិដ្ឋាការ និងអាចធ្វើដំណើរទៅ ១៤៧ ប្រទេស​ តម្រូវ​ឱ្យ​មាន​ទិដ្ឋាការ។ ​ក្នុង​ចំណោម​ប្រទេស​ជិត​ខាងថៃ​ផ្សេងទៀត ដូចជា ម៉ាឡេស៊ី​ជាប់​ចំណាត់​ថ្នាក់​ទី១៣, ​ប្រទេស​កម្ពុជា​ជាប់​​លេខ៩៣, ប្រទេស​ឡាវជាប់​លេខ​ ៩៥, ចំណែក​​មីយ៉ាន់ម៉ាវិញ​ជាប់​លេខ​​ទី​៩៩។​

ឯកសារក៏បានកត់​ត្រា​ពី​ការ​ធ្វើដំណើររបស់លិខិតឆ្លងដែន​រុស្ស៊ី​ គឺ​ជាប់ចំណាត់ថ្នាក់ទី៥០​ ​ដែល​អាច​ចេញ​ចូល​ងាយស្រួល​នៅ​​​ប្រទេសចំនួន ១១៩​។ ប្រទេសចិន​​បាន​ជាប់ចំណាត់ថ្នាក់លេខ ៦៩​ ដែល​អាច​ចេញ​ចូល​ដោយ​មិន​ចាំ​បាច់​ទិដ្ឋាការ​នៅ​ប្រទេសចំនួន ៨០​ ហើយ​លិខិតឆ្លងដែនរបស់ឥណ្ឌា​បាន​ជាប់ចំណាត់ថ្នាក់ទី៨៧ ខណៈ​ដែល​លិខិតឆ្លងដែនរបស់អាហ្វហ្គានីស្ថាន​មានប្រយោជន៍តិចជាង​គេ​បំផុត​ដែល​ធ្វើ​​ឱ្យ​អ្នកកាន់​លិខិត​ឆ្លង​ដែន​នេះ ​អាច​ចេញចូល​បាន​ត្រឹមតែចំនួន ២៧ ប្រទេសប៉ុណ្ណោះ។

សន្ទស្សន៍​នេះ​បាន​បង្ហាញ​ថា ​នៅ​ក្នុងឆ្នាំ​២០១៧​​បណ្តាប្រទេសនៅ​អាស៊ីស្ទើរតែគ្មាន​លក្ខណៈ​ពិសេសជាប់​​​នៅ​ក្នុង​ចំណោម​លិខិតឆ្លងដែន​ ដែល​មាន​ការ​ទទួល​ស្គាល់​​ច្រើន​ជាង​គេ​​​​បំផុត​ទាំង​ ១០​នៅ​ក្នុង​ពិភពលោក​នោះ​ទេ​​។​ ​ លក្ខណៈ​ពិសេស​របស់​​អឺរ៉ុប​បាន​ធ្លាក់​ចុះ​​បន្តិច​ម្តងៗហើយ​ខណៈ​ដែល​ប្រទេស​​​អាល្លឺម៉ង់​​ឥឡូវនេះ​បាន​ស្ថិត​នៅ​ចំណាត់​​តាម​ពីក្រោយ​ប្រទេស​​កូរ៉េខាងត្បូងទៅទៀត​។​

ចក្រភពអង់គ្លេស​ស្ថិតនៅលំដាប់ថ្នាក់​ទី៦ ដែល​អាច​ចេញ​ចូល​ដោយ​គ្មាន​ការ​រំខាន​នៅ​តាម​​ប្រទេសចំនួន ១៨៧ ​​ខណៈដែលសហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទី៧ ដែលអាចចេញចូលប្រទេស​បាន​ ១៨៦ ប្រទេស។ នេះ​បើ​តាម ​សន្ទ​ស្សន៍​​​ដែល​បាន​បង្ហាញ​ចុង​ក្រោយបំផុត​​​៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


តើអ្វីខ្លះជាឱកាស និងបញ្ហាប្រឈមរបស់វិស័យកសិកម្មកម្ពុជា នារយៈពេល៥ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗ ដទៃ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យនេះកាន់តែបង្ហាញពី…

តើអ៊ីរ៉ង់ អាចនឹងគាំទ្ររុស្ស៊ីអ្វីខ្លះ ក្នុងសង្គ្រាមនៅអ៊ុយក្រែន?

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោកពូទីនកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានទៅដល់ប្រទេសអ៊ីរ៉ង់ ព្រមទាំងបានជួបពិភាក្សាជាមួយនឹងសមភាគី លោក អាយាតូឡា អាលី ខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ