ទីផ្សារមាស

ទុនបម្រុងអន្តរជាតិ ជាមាសកើនលើសទុនបម្រុងជាមូលបត្របំណុលរបស់អាម៉េរិកជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំមកនេះ


វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលទុនបម្រុងអន្តរជាតិជាមាសរបស់បណ្ដាធនាគារកណ្ដាលទូទាំងពិភពលោកបានកើនលើសទម្រុងអន្តរជាតិជាមូលបត្របំណុលរបស់អាម៉េរិកជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល៣០ឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kitco News។
ទីផ្សារមាស
ដោយ

បណ្ដាធនាគារកណ្តាលទូទាំងពិភពលោក ពេលនេះ បានរក្សាទុកទុនបម្រុងអន្តរជាតិ ជាមាសច្រើនជាងទុនបម្រុងអន្តរជាតិជាមូលបត្របំណុលរបស់អាម៉េរិក ហើយនេះជាលើកដំបូងមិនធ្លាប់មានជាប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ១៩៩៦ មក។ ក្រុមអ្នកវិភាគបានលើកឡើងថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ព្រោះទំនោរនេះនឹងរីកកាន់តែធំ ខណៈដែលបណ្ដាធនាគារកណ្តាលបន្តទិញចូលមាស ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក និងការពារហានិភ័យបំណុល និងអតិផរណាហក់ឡើងខ្ពស់។

លោក Tavi Costa អ្នកជំនាញជាន់ខ្ពស់មកពីក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអាម៉េរិក Crescat Capital បានកត់សម្គាល់ថា បណ្ដាធនាគារកណ្តាលស្ថិតក្នុងដំណាក់កាលដំបូងនៅឡើងក្នុងការកសាងទុនបម្រុងជាមាសឡើងវិញ ហើយតម្លៃមាសត្រូវបានព្យាករថានឹងហក់ឡើងលើសពីកម្រិតបច្ចុប្បន្ននៅពេលដែលការទិញកើនឡើង។

រហូតមកទល់ពេលនេះ បណ្ដាប្រទេសដែលជាទីផ្សារកំពុងរីកចម្រើនឆាប់រហ័សបានសម្រុកបង្កើនទុនបម្រុងជាមាសខ្លាំងជាងគេ ប៉ុន្តែបណ្ដាប្រទេសអភិវឌ្ឍន៍អាចនឹងធ្វើតាមបែបនេះដែរ ប្រសិនបើប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃបន្ថែមទៀត។ ទិន្នន័យបង្ហាញថា សហរដ្ឋអាម៉េរិកនៅតែរក្សាទុកទុនបម្រុងជាមាសច្រើនជាងគេក្នុងពិភពលោក ដោយមាសមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៧៨% នៃទុនបម្រុងរបស់ខ្លួន ខណៈដែលអាល្លឺម៉ង់ និងព័រទុយហ្គាល់ ក៏កាន់កាប់ជាង៧៥% ដូចគ្នានៃទុនបម្រុងរបស់ពួកគេជាមាស។

លោក Tavi Costa រំពឹងថា ប្រសិនបើបំណុល និងឱនភាពរបស់សហរដ្ឋអាម៉េរិក នៅតែបន្តកើនឡើង តម្រូវការមាសនឹងកើនឡើងទូទាំងពិភពលោក ដែលជំរុញឱ្យតម្លៃមាសហក់ឡើងកាន់ខ្ពស់ក្នុងរយៈពេលវែង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក អានុទីន ឆានវីរៈគុល ក្លាយជានាយករដ្ឋមន្ត្រីទី៣២ របស់ថៃ ជំនួសលោកស្រី ផែថងថាន

នៅទីបំផុតប្រទេសថៃ រកបាននាយករដ្ឋមន្ត្រីថ្មីជំនួសតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ហើយ គឺលោក អានុទីន ឆានវីរៈគុល (Anutin Chanvrakul) ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ