បញ្ហា​កង្វះ​ខាត​ម៉ាស​ប្រើប្រាស់​

វៀតណាម ឃាត់ខ្លួនបុរសម្នាក់ ព្យាយាមនាំចេញម៉ាស់ ៣ម៉ឺនម៉ាស់ ទៅប្រទេសឡាវ ខណៈរដ្ឋាភិបាលបិទការនាំចេញម៉ាស់


បុរសជនជាតិវៀតណាម ត្រូវបានអាជ្ញាធរប្រទេសនេះចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសនោះ បានព្យាយាមយកម៉ាស់ ៣ម៉ឺនម៉ាស់ចេញពីវៀតណាម ដើម្បីទៅលក់បន្តនៅប្រទេសឡាវ។ ការឃាត់ខ្លួននេះ ដោយសារតែ រដ្ឋាភិបាលវៀតណាម បានចេញសេចក្ដីប្រកាសហាមឃាត់ការនាំចេញម៉ាស់លក់ទៅក្រៅប្រទេស ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈមកម្ល៉េះ ដោយលើកលែងតែចំពោះជំនួយរបស់រដ្ឋាភិបាលប៉ុណ្ណោះ។
វៀតណាម ឃាត់ខ្លួនបុរសម្នាក់ ព្យាយាមនាំចេញម៉ាស់ ៣ម៉ឺនម៉ាស់ ទៅប្រទេសឡាវ ខណៈរដ្ឋាភិបាលបិទការនាំចេញម៉ាស់ (រូបភាព៖ VN Express)
ដោយ

សារព័ត៌មាន VN Express វៀតណាម បាន​ឲ្យដឹងថា ករណី​ចាប់ខ្លួន​បុរស​ជនជាតិ​វៀតណាម​​ដែលបាន​ព្យាយាម​នាំចេញម៉ាស់​ទៅប្រទេសឡាវនេះ ប្រមាណ ៣ម៉ឺន​ម៉ាស់ ស្មើនឹង​១៣ កេះធំនេះ គឺធ្វើឡើង​នៅក្នុង​ទីរួមខេត្ត​ Ha Tinh ប្រទេសវៀតណាម។

អាជ្ញាធរ​ព្រំដែន នៅក្នុង​ខេត្ត​នេះ បាន​ឲ្យដឹងថា កាលពីថ្ងៃទី ១៣ មីនា នោះ ក៏មានរកឃើញ​កំណត់​សម្រាប់​ផលិតម៉ាស់​ចំនួន ៩៨ ដុំផងដែរ ដែលបាន​ផលិត​នៅវៀតណាម។

បើតាមអាជ្ញាធរ​វៀតណាម បុរស​ដែលត្រូវបានចាប់ខ្លួននោះ មានឈ្មោះ Mai Trong Diep អាយុ៣២ ឆ្នាំ ជាព្រូឡាន បានសារភាពថា ខ្លួន​បានព្យាយាម​យកម៉ាស់ទាំងនេះ ទៅកាន់​ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

បើតាម​ចម្លើយ​សារភាព បុរសឈ្មោះ Diep នេះ គឺជា​អ្នក​រស់នៅភាគខាងជើង​ខេត្ត Nam Dienh ហើយរូបគេ ត្រូវបាន មនុស្ស​មិនស្គាល់អត្តសញ្ញាណពីរនាក់ជួល ឲ្យ​ដឹកទំនិញ​ពីទីក្រុង​ហាណូយប្រទេសវៀតណាម ទៅក្រុងវៀងច័ន្ទ​ ប្រទេសឡាវក្នុងតម្លៃ ២៨០ ដុល្លារអាមេរិក។

ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈមក រដ្ឋាភិបាលវៀតណាម បានចេញសេចក្ដីប្រកាស​ហាមប្រាម​ការនាំចេញម៉ាស់ ដោយលើកលែង​តែសម្រាប់​ជំនួយ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះ​ករណី បុរស ឈ្មោះ Diep នេះ អាចនឹង​ត្រូវ​ពិន័យជាប្រាក់​ចន្លោះពី ២១៥ដុល្លារ ទៅ ៤៣០ ដុល្លារអាមេរិក។

ម៉ាស់​ត្រូវមានតម្រូវការកើនឡើងខ្ពស់ នៅក្នុងប្រទេសវៀតណាម តាំងពីមាន​ការផ្ទុះឡើង​នៃមេរោគ Covid-19 នៅក្នុងប្រទេសនេះ។ ក្រុមហ៊ុន​វាយនភណ្ឌ​ក្នុងស្រុក​ជាច្រើន បាន​ប្ដូរពីការផលិត​សម្លៀកបំពាក់ មកជាការផលិតម៉ាស់វិញ ដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក​។

មាន​ករណីរំលោភបំពាន​​ជាច្រើន​ទាក់ទង​នឹង​ម៉ាស់នេះ ត្រូវបាន​រកឃើញ​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗនេះ។ ការបំពាន​ច្បាប់ជាច្រើន​ទាក់ទងនឹងម៉ាស់នេះ ក៏ត្រូវបាន​លាតត្រដាងផងដែរ។ ជាក់ស្ដែង កាលពីខែកុម្ភៈ​ អាជ្ញាធរវៀតណាម បានរឹបអូស​ម៉ាស់​ចំនួន ២០ម៉ឺនម៉ាស់ ដែលត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​ប្រទេសចិន នៅក្នុង​ខេត្ត​ជាប់ព្រំដែន​ ខេត្ត Quang Ninh៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើបញ្ហា Covid-19 ត្រូវបានគ្រប់គ្រង នៅខែក្រោយ ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៣៧លាននាក់ សម្រាប់ឆ្នាំ២០២០

ព័ត៌មាន
ក្រសួងទេសចរណ៍ និងកីឡាថៃ រំពឹងទទួលបានទេសចរបរទេសប្រមាណ៣៧លាននាក់នៅឆ្នាំនេះ ប្រសិនបើបញ្ហា Covid-19 ដែលកំពុងវាយប្រហារពិភពលោកនោះ អាចនឹងត្…

ក្រុមហ៊ុនម៉ាកដ៏ល្បីក្នុងពិភពលោក LV ផលិតទឹកលាងដៃ ការពារការឆ្លងមេរោគ Covid-19

ព័ត៌មាន
ក្រុមហ៊ុន Louis Vuitton ឬហៅកាត់ LV នឹងប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មទឹកអប់របស់ខ្លួន ដើម្បីចាប់ផ្ដើមផលិតទឹកលាងដៃ សម្រាប់ការពារសុខភាពមនុស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ