ទីផ្សារមាស

ក្រុមហ៊ុនជួញដូរមាសអន្តរជាតិ ព្យាករថា តម្លៃមាសនឹងហក់ឡើងដល់៤,៤៥០ដុល្លារក្នុង១តម្លឹងនៅឆមាសទី២ឆ្នាំនេះ


ក្រុមហ៊ុនជួញដូរមាសអន្តរជាតិ YlG Bullion International Co.,LTD បានព្យាករថា ហាងឆេងមាសនៅលើទីផ្សារពិភពលោកអាចនឹងហក់ឡើងថ្លៃរហូតដល់៣,៦៥០ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៤,៤៥០ដុល្លារក្នុងមួយតម្លឹងនៅឆមាសទី២ ឆ្នាំនេះ ស្រពេលដែលសង្គ្រាមពន្ធគយរបស់សហរដ្ឋអាម៉េរិកកាន់តែឡើងកម្ដៅ និងមានតម្រូវការខ្ពស់ពីបណ្ដាធនាគារកណ្ដាល។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។
ទីផ្សារមាស
ដោយ

លោកស្រី ផាវ៉ាន ណាវ៉ាវ៉ាត់តាណាស៊ុប (Pawan Nawawattanasub) នាយកប្រតិបត្តិក្រុមហ៊ុនជួញដូរមាសអន្តរជាតិ YlG Bullion International ដែលមានមូលដ្ឋាននៅក្រុងបាងកក ប្រទេសថៃ បានព្យាករថា ហាងឆេងមាសនៅលើទីផ្សារពិភពលោកអាចនឹងហក់ឡើងថ្លៃខ្ពស់រហូតដល់៣,៦៥០ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៤,៤៥០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងនៅឆមាសទី២ ឆ្នាំ២០២៥ នេះ។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា ហាងឆេងដុំមាសបានហក់ឡើងថ្លៃរហូតដល់២៥% នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលជំរុញដោយកត្តាចម្បងៗរួមមាន សង្គ្រាមពន្ធគយបញ្ឆេះឡើងដោយសហរដ្ឋអាម៉េរិក ហានិភ័យភូមិសាស្ត្រនយោបាយ និងកំណើននៃការសម្រុកប្រមូលទិញចូលមាសពីសំណាក់ធនាគារកណ្តាលនានា ទូទាំងពិភពលោក។

លោកស្រីបានលើកឡើងទៀតថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា មាសត្រូវបានជួញដូរក្នុងតម្លៃប្រមាណ៣,២២៦ដុល្លារក្នុងមួយអោន ឬ៤,០៥៧ដុល្លារក្នុងមួយតម្លឹង។ លោកស្រីបានព្យាករថា ហាងឆេងមាសអាចនឹងបន្តហក់ឡើងថ្លៃដល់ដល់៣,៦៥០ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៤,៤៥០ដុល្លារអាម៉េរិកក្នុងមួយតម្លឹងនៅត្រឹមដំណាច់ឆ្នាំ២០២៥នេះ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃរហូតដល់ទៅ២៧% ហើយក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ មាសបានហក់ឡើងថ្លៃជាមធ្យម៩,៣៦% ក្នុងមួយឆ្នាំៗ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកវិភាគអះអាងថា ផែនការទាក់ទាញក្រុមហ៊ុនអាម៉េរិក នៅក្រៅប្រទេសឱ្យមកបើកផលិតកម្មនៅអាម៉េរិករបស់លោក ត្រាំ ហាក់ជាប់គាំង

ផែនការទាក់ទាញផលិតកម្មរបស់សហរដ្ឋអាម៉េរិក ពីប្រទេសផ្សេងៗឱ្យមកបោះមូលដ្ឋានផលិតកម្មនៅលើទឹកដីអាម៉េរិកវិញ ដែលបានដាក់ចេញដោយរដ្ឋបាលលោក ដូណាល់…

ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាអាចចាក់បញ្ចូលថវិកាលើស៤,៧ទ្រីលានដុល្លារក្នុង១ឆ្នាំទៅក្នុងសេដ្ឋកិច្ចពិភពលោក

ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាជាកម្លាំងចលករជំរុញដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចពិភពលោក ដោយបានរួមចំណែកចាក់បញ្ចូលថវិកាក្នុងចរន្តសេដ្ឋកិច្ចរាប់ទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ