សេដ្ឋកិច្ចវៀតណាម

វៀតណាម នឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០២៣


មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទសជប៉ុន បានធ្វើការប៉ាន់ប្រមាណថា ប្រទេសវៀតណាម អាចនឹងប្រែក្លាយខ្លួនទៅជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០២៣ខាងមុខ ដែលការព្យាករនេះ ផ្អែកទៅលើការសន្និដ្ឋានថា វិបត្តិមេរោគកូវីដ១៩ គឺជាព្រឹត្តិការណ៍បណ្តោះអាសន្នប៉ុណ្ណោះ ពុំអាចប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ក្នុងរយៈពេលយូរនោះឡើយ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
ធនាគារពិភពលោក៖ វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៥ ក្នុងពិភពលោក នៅឆ្នាំ២០២០ (រូបភាព៖https://www.pinterest.com)
ដោយ

បើតាម​របាយការណ៍​របស់ មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន ស្តីអំពី សេដ្ឋកិច្ច​អាស៊ាន​ក្នុង​វិបត្តិ​មេរោគ​កូវីដ១៩ បានបង្ហាញទៀតថា ប្រទេស​វៀតណាម និង​ប្រទេស​ចិន អាចនឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន ក្នុងឆ្នាំ ២០២០នេះ ហើយ​សេដ្ឋកិច្ច​វៀតណាម នឹង​បន្ត​លូតលាស់​រង្វង់ ៦% រហូតដល់​ឆ្នាំ ២០៣៥ ដែល​រុញ​ច្រានដោយ កំណើន​នៃការនាំចេញ។

បើសិនជា វៀតណាម​អាចរក្សា​បាន​នូវ​កំណើន ៦% ដល់ឆ្នាំ ២០៣៥ យ៉ាង​ពិតប្រាកដមែន វៀតណាម នឹងក្លាយជា​សេដ្ឋកិច្ច​ធំជាង​គេ​បង្អស់​លំដាប់ទី ២ នៅតំបន់​អាស៊ី​អាគ្នេយ៍ នៅពី​ក្រោយ​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី ហើយប្រាក់​ចំណូល​របស់​ពលរដ្ឋ​វៀតណាម​ម្នាក់ៗ នឹងកើនដល់ ១ម៉ឺន ១ពាន់​ដុល្លារ​អាមេរិក។

របាយការណ៍​ដដែល​បានគូស​បញ្ជាក់​ទៀតថា បើសិនជា ករណី​ឆ្លង​មេរោគ​កូវីដ កាន់តែ​ធ្ងន់ធ្ងរទៅ វានឹងប៉ះពាល់​ខ្លាំងដល់ សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន ការធ្វើ​ជំនួញ​ពាណិជ្ជកម្ម និងប៉ះពាល់​ដល់​វិស័យ​ជាច្រើនទៀត ដែលបង្អាក់​ដល់​ដំណើរការ​លូតលាស់​សេដ្ឋកិច្ច រយៈពេល​មធ្យម។

សូមជម្រាប​ផងដែរថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី ក៏បាន​ព្យាករ​អំពី សេដ្ឋកិច្ច​ប្រទេស​វៀតណាម ថា អាចនឹង​មាន​កំណើន ២,៣% ក្នុងឆ្នាំ ២០២០នេះ ហើយនឹង​កើន​ដល់​ទៅ ៦% នៅ​ក្នុងឆ្នាំ ២០២១​ខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការនាំចេញស្វាយទៅចិនកំពុងស្ថិតក្នុងស្ថានភាពលំបាកនៅឡើយ

ព័ត៌មាន
ដំណើរការនៃការនាំចេញផ្លែស្វាយរបស់កម្ពុជាទៅកាន់ប្រទេសចិននាពេលនេះ កំពុងស្ថិតនៅក្នុងស្ថានភាពលំបាកនៅឡើយ ដោយសារបញ្ហាខ្វះអ្នកជំនាញការមកពីប្រទេ…

ភោជនីយដ្ឋានជប៉ុន នៅក្នុងប្រទេសថៃ បន្តពង្រីកសក្តានុពលរបស់ខ្លួន អំឡុងពេលវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលកំពុងវាយប្រហារសេដ្ឋកិច្ចប្រទេសថៃ ភោជនីយដ្ឋានជប៉ុន ដែលមានប្រតិបត្តិការនៅក្នុងប្រទេសថៃ បានបន្តពង្រីកសក្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ