សមុទ្រហ័រម៉ូស

លោក ត្រាំ អាចនឹងពន្យារពេលជួបជាមួយលោក ស៊ី ប្រសិនបើចិន មិនជួយការពារសុវត្ថិភាពនៅច្រកសមុទ្រហ័រម៉ូស


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ស្ថិតនៅក្នុងក្របខណ្ឌ នៃបរិការណ៍សកលនាពេលបច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារច្បាប់អន្តរជាតិ ដែលជាមូលដ្ឋាន នៃសណ្តាប់ធ្នាប់ពិភពលោកចាស់បានចុះខ្សោយ និង កំពុងបែកបាក់ ហើយយន្តការអន្តរជាតិសម្រាប់ដោះស្រាយបញ្ហាពិភពលោកលែងសូវមានប្រសិទ្ធភាពដូចមុនទៀតហើយ។
សមុទ្រហ័រម៉ូស
ដោយ

ឯកឧត្តម បានបន្តថា ដូច្នេះនៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះ កម្ពុជាដាច់ខាតកុំភ្លេចខ្លួន ហើយត្រូវហ៊ានលះបង់ វះកាត់ និងកែទម្រង់ ដើម្បីពង្រឹងខ្លួនឱ្យរឹងមាំ និង មានភាពជាម្ចាស់ការដោយខ្លួនឯង ដើម្បីរៀនរស់នៅក្នុងស្ថានភាពអាសន្ន នៃវិបត្តិសកលនេះ។
នាកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍សកលបច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយ ដោយសារច្បាប់អន្តរជាតិ ដែលជាមូលដ្ឋាន នៃសណ្តាប់ធ្នាប់ពិភពលោកចាស់នាពេលបច្ចុប្បន្ននេះ បានចុះខ្សោយ និងកំពុងបែកបាក់ ហើយយន្តការរបស់ស្ថាប័នសកល និងអង្គការអន្តរជាតិ ដែលដើរតួនាទីដោះស្រាយបញ្ហាពិភពលោកធំៗលែងសូវមានប្រសិទ្ធភាព ខណៈសណ្តាប់ធ្នាប់ពិភពលោកថ្មីមិនទាន់កើតឡើងនៅឡើយ។ ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ស្ថិតនៅក្នុងស្ថានភាពអន្តរកាលនេះច្បាប់អន្តរជាតិមានតែនៅលើបបូរមាត់ ឬ អាចហៅថា ច្បាប់ព្រៃ ពោលគឺអ្នកណាដែលមានជាង ខ្លាំងជាង អ្នកនោះ គឺជាអ្នកឈ្នះ ដូចនេះកម្ពុជាដែលជាប្រទេសតូចទន់ខ្សោយ ហើយពឹងផ្អែកលើច្បាប់អន្តរជាតិ និងប្រព័ន្ធអន្តរជាតិ ច្បាស់ជាអាចទទួលការរងគ្រោះជាងគេ។

ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានចាត់ទុកការឈ្លានពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាមួយមហិច្ឆតាចង់បានទឹកដីកម្ពុជា ដូចប្រវត្តិសាស្រ្តបានកត់ត្រាទុករាប់រយឆ្នាំកន្លងមក ក៏ជាការគំរាមកំហែងដ៏ធំសម្រាប់កម្ពុជាផងដែរ។ បន្ថែមលើនេះ បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ជាបញ្ហាប្រឈមមួយសម្រាប់សន្តិសុខជាតិ និង កេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលជំរុញឱ្យរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតឱ្យអស់ជាស្ថាពរ។ តួយ៉ាងថ្មីៗនេះ រាជរដ្ឋាភិបាល បានរៀបចំ និង អនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសម្អាតប្រទេសកម្ពុជាពីអំពើឧក្រិដ្ឋកម្មឆ្លងដែន ស្តារកេរ្តិ៍ឈ្មោះប្រទេសជាតិ និងកសាងទំនុកចិត្តពីអន្តរជាតិ ដើម្បីជាប្រយោជន៍ជាតិ សន្តិសុខជាតិ និង អនាគតកូនចៅជំនាន់ក្រោយ ព្រមទាំងដើម្បីកុំឱ្យថៃយកបញ្ហានេះធ្វើជាលេសឈ្លានពានកម្ពុជាតទៅទៀត។ យ៉ាងណាមិញ ចំពោះបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានធ្វើឱ្យមានវិបត្តិថាមពល ដោយសារតម្លៃប្រេងឡើងថ្លៃ និងការដាច់ដោចនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក នឹងធ្វើឱ្យអត្រាអតិផរណាហក់ឡើងខ្ពស់ ហើយប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមគ្រប់ប្រភេទនោះ ឯកឧត្តម វង្សី វិស្សុត ជឿជាក់ថា វានឹងដាក់សម្ពាធបន្ថែមដល់ប្រទេសកម្ពុជាលើសមរភូមិសេដ្ឋកិច្ច និងជីវភាពប្រជាជនផងដែរ។

នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់ និង បញ្ហាប្រឈមអស់ទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវមានការភ្ញាក់រឭក មិនត្រូវភ្លេចខ្លួន ហ៊ានលះបង់ វះកាត់ និងកែទម្រង់ ដើម្បីពង្រឹងខ្លួនឱ្យរឹងមាំ ពង្រឹងភាពជាម្ចាស់ការ ចេះរស់ដោយខ្លួនឯង ដើម្បីការពារខ្លួនឯង ដ្បិតនៅក្នុងស្ថានភាពអាសន្ន គឺត្រូវតែកសាងភាពធន់ឱ្យបាន។ បន្ថែមលើនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានអំពាវនាវឱ្យបន្តរក្សាឱ្យបាននូវសាមគ្គីជាតិ និងឯកភាពជាតិជាធ្លុងមួយ ដោយមិនត្រឹមតែជាស្មារតីប៉ុណ្ណោះទេប៉ុន្តែត្រូវចេះចែករំលែក និងរួមគ្នាធ្វើសកម្មភាពជាក់ស្តែងឱ្យចេញជាលទ្ធផលថែមទៀត។ លើសពីនេះត្រូវធានា និង ពង្រឹងឱ្យបាននូវសមត្ថភាពកងទ័ព ភាពធន់ នៃសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា និង រក្សានូវលំនឹងជីវភាពប្រជាជន ពិសេសអ្នកលំបាក ដូចជាប្រជាជនភៀសសឹករងគ្រោះដោយសារសង្រ្គាមឈ្លានពានរបស់ថៃ, គ្រួសារយុទ្ធជនពលី របួស និង ក្រុមគ្រួសារយុទ្ធជនជួរមុខ, ពលករមកពីថៃ និងប្រជាជនក្រីក្រ ក្រ១ និង ក្រ២ជាដើម៕

អត្ថបទ សោម ស្រីពេជ្រ និង រូបភាព ខេមបូណូមីស




អត្ថបទបន្ទាប់


លោក ត្រាំ អាចនឹងពន្យារពេលជួបជាមួយលោក ស៊ី ប្រសិនបើចិន មិនជួយការពារសុវត្ថិភាពនៅច្រកសមុទ្រហ័រម៉ូស

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកអាចនឹងពន្យារពេលជំនួបកំពូលរបស់លោកជាមួយលោក ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងរយៈពេល៣ថ្ងៃ …

សេដ្ឋកិច្ចថៃកំពុងរងសម្ពាធខ្លាំងពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ា

បញ្ហាសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបញ្ហាសង្រ្គាម កំពុងក្លាយជាឧបសគ្គចម្បង ដែលអាចរុញច្រានសេដ្ឋកិច្ចថៃឱ្យជួបប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។ ការកើនឡើង នៃថ្លៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ