ការណែនាំវិធីសាស្ដ្រផ្សេងៗ TikTok

ការណែនាំវិធីសាស្ដ្រផ្សេងៗក្នុងការបង្កើត និងភ្ជាប់ជាមួយ TikTok Now


រៀងរាល់ថ្ងៃ ក្រុមអ្នកផលិតមាតិកានៅលើ TikTok កំពុងកំណត់ជាថ្មីចំពោះនិយមន័យនៃការទទួលបាននូវការកម្សាន្ដ ចាប់ពីចម្រៀងល្បីៗសម្រាប់រដូវក្ដៅ It's Corn រហូតដល់តុក្កតាក្រាហ្វិករាំ ដូចជា Horace។ TikTok ជាវេទិកាដែលមានការបង្កើតមាតិកាដ៏ទាក់ទាញ ក៏ដូចជាស្វែងរកសហគមន៍ថ្មីៗ និងគួររំភើបរីករាយ។
ការណែនាំវិធីសាស្ដ្រផ្សេងៗក្នុងការបង្កើត និងភ្ជាប់ជាមួយ TikTok Now

មានវិធីសាស្ដ្រជាច្រើនក្នុងការបង្កើតមាតិកានៅលើ TikTok ចាប់ពីការបន្ថែមក្រាហ្វិកពន្លឺ សំឡេង និងការឌីហ្សាញផ្សេងៗ វីដេអូ ចម្រៀងសម្រាប់មនុស្សពីរនាក់ និងការប្រើប្រាស់ដោយចាប់ផ្ដើមពីវីដេអូឃ្លីបអ្នកដទៃ រួចបញ្ចប់ជាមួយវីដេអូរបស់ខ្លួនឯង (stitch) រហូតដល់ការផលិតវីដេអូវែងៗ ឬផ្សាយផ្ទាល់ ហើយពេលនេះ TikTok កំពុងតែពង្រីកឧបករណ៍ផលិតផ្សេងៗទៀត ខណៈពេល ប្លេតហ្វម​នេះ​បន្ដជំរុញការផ្សារភ្ជាប់ទំនាក់ទំនងដ៏ប្រាកដនិយម និងដោយឯកឯងនៅលើ TikTok។

ផ្ដល់ការកម្សាន្ដ និងចែករំលែកភាពរីករាយជាមួយមនុស្សសំខាន់បំផុតពេលនេះ TikTok Now គឺជាមធ្យោបាយថ្មីបំផុតក្នុងការទទួលបាននូវកម្មវិធីកម្សាន្ដ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកនៅលើ TikTok នូវបទពិសោធរូបភាព និងវីដេអូប្រចាំថ្ងៃដើម្បីចែករំលែកនូវភាពសប្បាយរីករាយដ៏ពិតប្រាកដជាមួយមនុស្សដ៏សំខាន់បំផុត។ TikTok Now ប្រែក្លាយភាពពិតប្រាកដនៃ TikTok ទៅជាបទពិសោធច្នៃប្រឌិតថ្មីទាំងស្រុង ដែលផ្សារភ្ជាប់សហគមន៍ និងបន្ដជំរុញវប្បធម៌ទៅមុខជានិច្ច។

ការបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅ និងការកម្សាន្តដ៏រីករាយក្នុងទម្រង់ងាយស្រួលប្រើ TikTok Now សូមអញ្ជើញលោកអ្នក និងមិត្តភក្តិរបស់លោកអ្នករំលេចនូវអ្វីដែលលោកអ្នកកំពុងធ្វើក្នុងពេលបច្ចុប្បន្នដោយប្រើកាមេរ៉ាខាងមុខ និងខាងក្រោយរបស់លោកអ្នក។ លោកអ្នកនឹងទទួលបានសារដាស់តឿនប្រចាំថ្ងៃដើម្បីថតវីដេអូរយៈពេល ១០ វិនាទី ឬរូបថតសន្លឹក ដើម្បីចែករំលែកនូវអ្វីដែលអ្នកកំពុងធ្វើបានយ៉ាងងាយស្រួល និងរហ័ស។

TikTok កំពុងតែដាក់ដំណើរការពិសោធជាមួយ TikTok Now រយៈពេលប៉ុន្មានសប្ដាហ៍ទៀត។ នៅក្នុង កម្ពុជា TikTok Now អាចចូលទៅប្រើប្រាស់តាមរយៈ កម្មវិធីទូរស័ព្ទទាំង TikTok និង TikTok Now ។ នៅតាមតំបន់ផ្សេងៗទៀត TikTok Now អាចត្រូវបានដាក់ឱ្យដំណើរក្នុងកម្មវិធីទូរស័ព្ទ TikTok ដោយដោនឡូតកម្មវិធី TikTok Now ថ្មី ឬអាចប្រើបានទម្រង់ទាំងពីរ។ TikTok នឹងបន្ដពង្រីកវិសាលភាពបទពិសោធអ្នកប្រើប្រាស់ ខណៈប្លេតហ្វមសិក្សាបន្ថែមអំពីវិធីបញ្ចូលទម្រង់បែបច្នៃប្រឌិតថ្មីទៅក្នុងសហគមន៍ TikTok។

ផ្តល់អំណាចឱ្យលោកអ្នកបន្តគ្រប់គ្រងបទពិសោធ TikTok របស់ខ្លួន

TikTok បានបង្កើតកម្មវិធី TikTok Now ដោយគិតគូរពីសុវត្ថិភាព និងឯកជនភាពរបស់សហគមន៍យើង។ អ្នកបង្កើតមាតិកាមានសិទ្ធិគ្រប់គ្រងថា តើអ្នកណាអាចចូលមើល និងចូលរួមជាមួយមាតិការបស់ពួកគេបាន។ ពួកគេអាចប្លុកអ្នកផ្សេងទៀត និងជ្រើសរើសថា តើមតិណាគួរត្រូវបានបង្ហាញនៅលើមាតិការបស់ខ្លួន។ បើនរណាម្នាក់ត្រូវបានមើលឃើញថាមានអាកប្បកិរិយាមិនសមទំនង ដែលពួកគេជឿថាអាចបំពាននូវគោលការណ៍ណែនាំសហគមន៍របស់ TikTok ពួកគេអាចរាយការណ៍ឱ្យមានការត្រួតពិនិត្យ។

TikTok បានយកចិត្ដទុកដាក់ចំពោះបញ្ហាសុវត្ថិភាពសហគមន៍របស់យើង និងបន្ដបោះជំហានទៅមុខក្នុងការជួយគាំទ្រដល់សុវត្ថិភាព និងសុខុមាលភាពយុវវ័យជាពិសេស។

  • បើបុគ្គលអាយុក្រោម ១៦ឆ្នាំ បង្កើតគណនីប្រើប្រាស់កម្មវិធី TikTok Now ដូចទៅនឹង TikTok គណនីរបស់ពួកគេ នឹងត្រូវបានកំណត់ដោយស្វ័យប្រវត្ដិជាប្រភេទគណនីមានមហានិភ័យក្នុងការទទួលបានទិន្នន័យមិនសមរម្យ ឬ (private by default)
  • បុគ្គលអាយុក្រោម ១៨ឆ្នាំ នឹងមិនអាចចែករំលែកមាតិការបស់ខ្លួនទៅកាន់ Explore ហ្វីដបានឡើយ
  • បុគ្គលអាយុចន្លោះពី ១៣ ទៅ ១៥ឆ្នាំ នឹងត្រូវបានកំណត់ចំពោះជម្រើសបញ្ចេញមតិទៅកាន់ Friend only ដើម្បីជួយទប់ស្កាត់ការប្រាស្រ័យទាក់ទងដែលមិនត្រូវការ។

អ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើង អាចកំណត់ (settings) ចំពោះការចែករំលែកបន្ថែម។ លើសពីការចែករំលែកជាមួយមិត្ដភក្ដិពេញវ័យ ពួកគេអាចជ្រើសរើសចែករំលែកការបង្ហោះរបស់ខ្លួនជាមួយសហគមន៍ TikTok Now ដ៏កាន់តែទូលំទូលាយ អាស្រ័យលើការកំណត់ឯកជនភាព ដែលពួកគេ បានជ្រើសរើស

ការកំណត់ស្រាប់ៗជាស្វ័យប្រវត្ដិ គឺ «Friends can view»។ ដើម្បីផ្លាស់ប្តូរការកំណត់ឯកជនភាពរបស់លោកអ្នកសម្រាប់ TikTok Now* សូមអនុវត្ដដូចខាងក្រោម៖

  • នៅលើអេក្រង់ Post កំណត់យកមិត្តភក្ដិអាចមើលបាន (Friends can view) ។
  • ជ្រើសរើសអ្នកដែលលោកអ្នកចង់អនុញ្ញាតឱ្យមើលការបង្ហោះ TikTok Now របស់អ្នក។

○ មិត្តភក្តិអាចមើលបាន (Friends can view) ៖ នរណាដែលចុចតាមដានអ្នក ហើយអ្នកចុចតាមដានពួកគេត្រឡប់មកវិញ អាចទស្សនា TikTok Now របស់អ្នក។

○ អ្នកគ្រប់គ្នា (Everyone)៖ អ្នកនៅក្នុងតំបន់របស់លោកអ្នកអាចមើលការបង្ហោះ TikTok Now របស់អ្នក។ សូមចងចាំថា មនុស្សដែលមិនតាមដានអ្នក ឬអ្នកមិនតាមដានត្រឡប់មកពួកគេវិញ មិនអាចបញ្ចេញមតិ ឬទាក់ទងជាមួយការបង្ហោះ TikTok Now របស់លោកអ្នកបានទេ។

TikTok តែងតែបន្ដបង្កើតវិធីសាស្ដ្រដ៏ស័ក្ដិសមសម្រាប់សហគមន៍កម្ពុជារបស់យើងក្នុងការបង្កើតទំនាក់ទំនងដ៏ពិតប្រាកដ នៅពេលដែលពួកគេបន្តការកម្សាន្តនៅលើ TikTok។ TikTok Now នឹងដាក់ឱ្យប្រើប្រាស់សម្រាប់មនុស្សទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យើងរីករាយក្នុងការស្វែងយល់ពីសហគមន៍របស់យើង ហើយបន្តកែលម្អបង្កើន និងពង្រីកលើបទពិសោធ TikTok ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចម្រាញ់ប្រេងធំៗរបស់ចិនត្រៀមបង្កើនទិន្នផល ក្រោយតម្រូវការកើនឡើង

យ៉ាងហោចណាស់មានរោងចក្រចម្រាញ់ប្រេងរបស់រដ្ឋចិនចំនួន ៣ និងក្រុមហ៊ុនចម្រាញ់ប្រេងធំមួយ ដែលដំណើរការដោយឯកជន កំពុងពិចារណាបង្កើនដំណើរការចម្រាញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ