មជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី

អាស៊ីអាគ្នេយ៍កំពុងក្លាយជាទីផ្សារសក្តានុពល និងជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី


តំបន់អាស៊ីអគ្នេយ៍កំពុងតែត្រូវបានប្រែក្លាយជាទីផ្សារ និងជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីដ៏សំខាន់របស់ពិភពលោក ។ ទីផ្សារយានយន្ដអគ្គិសនីនៅក្នុងតំបន់អាស៊ាន កាលពីឆ្នាំ ២០២១ មានត្រឹមតែប្រមាណជា ៥០០ លានដុល្លារប៉ុណ្ណពោះ ប៉ុន្តែគេរំពឹងថា នឹងឡើងដល់ជិត ៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៧ ខាងមុខ។ នៅពេលនេះ ថៃជាទីផ្សារធំ ប៉ុន្តែកន្លែងផលិតកម្ម គឺនៅឥណ្ឌូនេស៊ី ខណៈដែល វៀតណាម និង ម៉ាឡេស៊ីក៏កំពុងតែប្រឹងប្រែងដណ្តើមឧត្តមភាពលើផលិតកម្ម រថយន្តអគ្គីសនីនេះផងដែរ ។
អាស៊ីអគ្នេយ៍នឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គីសនីពិភពលោក
ដោយ

នៅពេលនេះប្រសិនបើគេនិយាយអំពីផលិតកម្មយានយន្ដអគ្គិសនី គឺគេមិនអាចមើលរំលងតំបន់អាស៊ីអគ្នេយ៍បានឡើយ ដោយសារតែតំបន់ទាំងមូលក្រៅពីជាកន្លែងប្រើប្រាស់ហើយនោះក៏ជា កន្លែងផលិតកម្មមួយដ៏សម្បើមផងដែរ ។
របាយការណ៍បង្ហាញដោយធនាគារអភិវឌ្ឍន៍អាស៊ីឲ្យដឹងថា កាលពីឆ្នាំ២០២១ ទីផ្សារយានយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ានជារួមមានតម្លៃប្រមាណជាត្រឹមតែ ៥០០ លានដុល្លារប៉ុណ្ណោះ ប៉ុន្តែគេព្យារកណ៍ថា នឹងអាចកើនឡើងជិតដល់តម្លៃ៣ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៧ខាងមុខ ។
តាមគោលដៅដែលបានកំណត់ ឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនច្រើនលើសលុបនៅអាស៊ាន គ្រោងនឹងឲ្យទីផ្សារនៅក្នុងប្រទេសលក់តែរថយន្ត និងម៉ូតូអគ្គិសនីប៉ុណ្ណោះនៅត្រឹមឆ្នាំ២០៥០ ខណៈដែល ថៃ វៀតណាម និង ម៉ាឡេស៊ី គឺនឹងប្រឹងប្រែងធ្វើតាមដែរ។
នៅពេលនេះទោះបីជា នៅវៀតណាម និង បណ្តាប្រទេសខ្លះនៅមានបញ្ហានឹងការប្រើប្រាស់រថយន្តអគ្គិសនីក៏ពិតមែន ប៉ុន្តែនៅថៃ កំណើនកំពុងតែកើតឡើង។
កាសែតបាងកកប៉ុស្តិ៍បានអះអាងថា ថៃជាប្រជាជាតិដែលកំពុងតែប្រើប្រាស់រថយន្តអគ្គិសនី ច្រើនជាងគេ ពោលគឺមានទំហំរហូតដល់ ៧៩ ភាគរយ នៃទីផ្សាររថយន្តអគ្គីសនីនៅក្នុងអាស៊ាន ។

ប្រភពដដែលបានបន្តថា តាមនិន្នាការនេះនៅក្នុងឆ្នាំ២០៣០ ថៃមានបំណងបង្កើនការប្រើប្រាស់រថយន្តអគ្គីសនីឲ្យបានទំហំ៣០% នៃផលិតកម្មរថយន្ត ២លាន៥សែនគ្រឿងរបស់ខ្លួន ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានឲ្យដឹងថា ក្រុមហ៊ុនផលិតអាគុយលីចូមសកលដែលមានមូលដ្ឋាននៅប្រទេសចិន កាលពីថ្ងៃទី៦ខែសីហា ក៏បានបើកការដ្ឋានកសាង រោងចក្រផលិតថ្មីរបស់ខ្លួននៅទីក្រុង កេដាហ្វ ប្រទេសម៉ាឡេស៊ី ជាមួយនឹងការវិនិយោគដំបូងតម្លៃ ៤២២លានដុល្លារ ដើម្បីផលិត ឧបករណ៍បម្រើដល់ផលិតកម្មរថយន្តអគ្គីសនីនៅ ទូទាំងតំបន់អាស៊ីអាគ្នេយ៍។
លោក ចូ ចេន (Joe Chen) នាយកក្រុមហ៊ុន EVE Energy Malaysia បាននិយាយថា ដោយផ្អែកលើគុណសម្បត្តិក្នុងស្រុក និងបទពិសោធន៍ប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុននឹងសាងសង់មូលដ្ឋាន ផលិតឧបករណ៍គាំទ្រយានយន្តអគ្គិសនី នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការធ្លាក់ចុះតម្រូវការបានអូសទាញខ្សែសង្វាក់ផលិតកម្មជាសាកលឱ្យដល់កម្រិតវិបត្តិហិរញ្ញវត្ថុ

ព័ត៌មាន
សូចនាករផលិតកម្មជាសកលបានចង្អុលបង្ហាញពីការធ្លាក់ចុះនៃតម្រូវការសម្រាប់ទំនិញក្នុងកម្រិតដែលអាចប្រៀបធៀបទៅនឹងវិបត្តិហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០០៨ខណ…

ក្រសួងសេដ្ឋកិច្ចប៉ាន់ប្រមាណថា ឱនភាពថវិកាជាតិឆ្នាំ២០២៣ អាចនឹងមានត្រឹមតែជាង ៤០០លានដុល្លារប៉ុណ្ណោះ ដែលទាបការគ្រោងទុក

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ប្រមាណថា ឱនភាពថវិកាជាតិនៅក្នុងឆ្នាំ២០២៣នេះ អាចនឹងមានក្នុងរង្វង់ត្រឹមតែ ៤០០លានដុល្លារប៉ុណ្ណោះ ឬស្មើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ