ទេសចរអន្តរជាតិ​ធ្លាក់ចុះ

៤ខែឆ្នាំនេះ កម្ពុជាបាត់ភ្ញៀវទេសចរអន្តរជាតិជាង១,២លាននាក់ ដោយមានអត្រាធ្លាក់ចុះ ៥២%


របាយការណ៍ពីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅរយៈពេល ៤ខែ នៅឆ្នាំ ២០២០នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរមកកម្ពុជា មានការធ្លាក់ចុះរហូតដល់ ៥២% ពោលគឺបាត់បង់ចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,២លាននាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលក្នុងខែមេសាតែមួយប៉ុណ្ណោះ ធ្លាក់ចុះខ្លាំងដល់ទៅជាង ៩៩%។
ភ្ញៀវទេសចរ ចិន ចូលមកកម្ពុជា ជាង ២លាន នាក់ ក្នុង ឆ្នាំ ២០១៨ (https://china-outbound.com)
ដោយ

របាយការណ៍​ផ្លូវការ​ពីក្រសួងទេសចរណ៍​ដែលបាន​ចេញផ្សាយ​នៅថ្ងៃនេះ បានឲ្យដឹងថា នៅរយៈពេល ៤ខែ ដើមឆ្នាំ២០២០នេះ ចំនួនទេសចរ​អន្តរជាតិ​ដែលបានធ្វើដំណើរ​ចូលមកកាន់​កម្ពុជា​មាន​ចំនួនតែប្រមាណ​ជាង ១,១លាននាក់​ប៉ុណ្ណោះ ខណៈដែល​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩ មានរហូតដល់​ទៅជាង ២,​៤លាន​នាក់ ពោលគឺមានការធ្លាក់ចុះប្រមាណជាង ១,២លាន​នាក់ គិតជា​អត្រាភាគរយ​ គឺធ្លាក់ចុះ​រហូត​ដល់ ៥២%។

បើមើលទៅលើ​របាយការណ៍ បង្ហាញថា នៅក្នុងរយៈពេល​៤ខែដើមឆ្នាំនេះ ចំនួន​ទេសភ្ញៀវទេសចរ​អន្តរជាតិ​ធ្លាក់ចុះខ្លាំងជាងគេ គឺនៅក្នុងខែមេសា និងខែ​មីនា។ ដោយខែមេសា ធ្លាក់ចុះចំនួនទេសចរ​អន្តរជាតិ​រហូតដល់ទៅជាង ៩៩%ឯណោះ ខណៈដែលខែ​មីនា​ធ្លាក់ចុះជិត ៦៥%។ 

ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ទេសចរ​អន្តរជាតិ​ធ្លាក់ខ្លាំង​នៅ​ក្នុងខែ​មីនា និងមេសា​​កន្លងទៅនេះ គឺដោយសារតែអំឡុងពេលនោះ ស្ថានភាព​កូវីដ-១៩នៅទូទាំង​សកលោក រួមទាំង​នៅកម្ពុជាផង មានករណីឆ្លង​កើនឡើងច្រើន។ ពិសេសទៀតនោះ បញ្ហារីករាលដាលនេះ ក៏បានធ្វើឲ្យ​មានការ​ផ្អាកជើងហោះហើរ​ជាច្រើនផងដែរ។

បើតាម​របាយការណ៍ក្រសួងទេសចរណ៍ នៅរយៈពេល៤ខែ ដើមឆ្នាំនេះ ការធ្វើដំណើរ​តាម​ជើងហោះហើរ​ផ្លូវអាកាស​ពីសំណាក់​​ភ្ញៀវទេសចរ​អន្តរជាតិ​ធ្លាក់ចុះ ជាង ៦០% ខណៈដែលផ្លូវគោក និងផ្លូវទឹកធ្លាក់​ចុះជាង​​៣៣%។ ក្នុងនោះដែរ ចំនួន​ភ្ញៀវទេសចរ​ជនជាតិចិន​ដែលធ្លាប់តែ​ឈរលំដាប់មុខគេនោះ បានធ្លាក់ចុះ​៧០%។ 

ស្របពេលដែលចំនួន​ទេសចរ​អន្តរជាតិ​មានការធ្លាក់ចុះ​នៅប៉ុន្មានខែមកក្ដី ប៉ុន្ដែ បើតាម​ការអះអាង​របស់​ឯកឧត្តម អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ឲ្យដឹងថា ​សន្ទុះ​ទេសចរណ៍ក្នុងស្រុកវិញ នៅរយៈពេល​ប៉ុន្មានជាង​១ខែចុងក្រោយនេះ ការធ្វើដំណើរ​កម្សាន្ដ​ក្នុងស្រុក​ហាក់​មាន​កំណើន​ផុសផុល​ឡើងវិញ​ជាបណ្ដើរៗ។ អ្នកជំនាញមើលឃើញថា​ ការកើនឡើងនៃទេសចរ​ក្នុងស្រុកនេះ គឺដោយសារតែ​បញ្ហាកូវីដ​-១៩ ក្នុងប្រទេស​កម្ពុជា​ហាក់ភាព​ភាពស្ងាប់ស្ងាត់ជាងមុន និងអាចគ្រប់គ្រងបាន​ មិនមាន​ការឆ្លង​រីករាលដាល​ទៅក្នុងសហគមន៍។ ទោះយ៉ាងយ៉ាងនេះក្ដី នៅរយៈពេល​ចុងក្រោយនេះ ការធ្វើដំណើរ​មកដល់​នៃភ្ញៀវទេសចរ​អន្តរជាតិ​ក៏​ហាក់នៅមិនទាន់​មានសន្ទុះ​ឡើងវិញដែរ ដោយសារតែ​ស្ថានភាពកូវីដ-១៩ នៅបណ្ដាប្រទេស​ផ្សេងៗ​ហាក់មិនទាន់​ស្ងប់ស្ងាត់នៅឡើយ ហើយការរឹតត្បិត​លើការ​ធ្វើដំណើរ​ក៏នៅតែបន្ដមានដែរ។

ទោះយ៉ាងណា ទាំងប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ក៏មិនត្រូវភ្លេចគោលការណ៍ណែនាំ ពីសំណាក់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​ ដើម្បីចូលរួមការទប់ស្កាត់​ការចម្លង​មេរោគនោះដែរ។ បើតាម​ក្រសួងទេសចរណ៍ ក្នុងចំណោម​ភ្ញៀវទេសចរ​ក្នុងស្រុក​ ភាគច្រើនពួកគេបាន ធ្វើដំណើរ​ទៅកាន់តំបន់​អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារចិន ក្លាយជាខ្នងបង្អែកធំសម្រាប់ការនាំចេញផ្លែឈើពីបណ្ដាប្រទេសអាស៊ាន

ព័ត៌មាន
បណ្ដាប្រទេសអាស៊ានមួយចំនួនរួមមានថៃ វៀតណាម ហ្វីលីពីន រួមទាំងកម្ពុជាផងដែរនោះ កំពុងប្រជែងគ្នាក្ដាប់ឱកាសក្នុងការនាំចេញផ្លែឈើទៅកាន់ទីផ្សារប្រ…

៥ខែឆ្នាំនេះស្ថានភាពនាំចេញអង្ករកម្ពុជាទៅក្រៅប្រទេសសម្រេចបានលទ្ធផលយ៉ាងណា?

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលសម្រេចឲ្យមានការនាំចេញអង្ករសឡើងវិញ បរិមាណនៃការនាំចេញអង្ករស ស្ថិតនៅក្នុងចំណែកភាគរយនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ