ការជាប់គាំងកិច្ចព្រមព្រៀង

កិច្ចព្រមព្រៀងតម្លៃ ២៧ ពាន់លានដុល្លាររវាងក្រុមហ៊ុនប្រេងតូតាល់ និងប្រទេសអ៊ីរ៉ាក់កំពុងជាប់គាំង


ក្រុមហ៊ុនប្រេងដ៏ធំមួយរបស់បារាំង គឺ តូតាល់ ដែលបានចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំមុន លើកិច្ចព្រមព្រៀងមួយដែលមានតម្លៃទឹកប្រាក់ដល់ទៅ២៧ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍវិស័យប្រេង និងឧស្ម័ននៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសសម្បូរធនធានប្រេងរបស់ពិភពលោក។ ប៉ុន្ដែ ឥឡូវនេះ កិច្ចព្រមព្រៀងនេះកំពុងតែជាប់គាំង ចំពេលមានជម្លោះលើលក្ខខណ្ឌ និងហានិភ័យដែលត្រូវបានលុបចោលដោយរដ្ឋាភិបាលថ្មីរបស់ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ការជាប់គាំងកិច្ចព្រមព្រៀងរវាងអ៊ីរ៉ាក់ និងក្រុមហ៊ុនតូតាល់។

តាមអ្វីដែលមាន​ក្នុង​កិច្ចព្រមព្រៀង​ដែលបាន​ចុះហត្ថលេខា​កាលពីឆ្នាំមុន ក្រុមហ៊ុនប្រេងតូតាល់ បានយល់ព្រមក្នុងការវិនិយោគលើគម្រោងប្រេង ឧស្ម័ន និងថាមពល​កកើតឡើងវិញ​ចំនួនបួននៅក្នុងតំបន់ Basra ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេល ២៥ ឆ្នាំ។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ក្នុងខែកញ្ញាឆ្នាំ ២០២១ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក Macron ទៅកាន់ប្រទេសអ៊ីរ៉ាក់។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់មិនព័ត៌មាន​លម្អិត​ផ្នែកហិរញ្ញវត្ថុនៅក្នុង​កិច្ចព្រមព្រៀងនោះទេ ដូច្នេះហើយ កិច្ចព្រៀមព្រៀងនេះ បានជាប់គាំង​តាំងពីពេលនោះមក ហើយបន្ទាប់ពីការបោះឆ្នោតសភា កិច្ចព្រមព្រៀងឥឡូវនេះត្រូវការការយល់ព្រមពីគណៈរដ្ឋមន្ត្រីអ៊ីរ៉ាក់ថ្មី រួមទាំងរដ្ឋមន្ត្រីប្រេង និងហិរញ្ញវត្ថុថ្មី ដែលនឹងត្រូវរង់ចាំរហូតដល់យ៉ាងហោចណាស់ចុងខែមីនា។

បើទោះបីជា​មានការលើកឡើង​ថា​កិច្ចព្រមព្រៀងនេះជាប់គាំងក្ដី ប៉ុន្ដែ​ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ​បានចេញមុខ​បដិសេធ និងះអាងថា មិនមានបញ្ហាណាមួយ​ក្នុងការអនុវត្ត​កិច្ចព្រមព្រៀង​ជាមួយក្រុមហ៊ុនតូតាល់របស់បារាំងនោះទេ ប៉ុន្ដែកិច្ចព្រមព្រៀងនេះ គឺរង់​ចាំពេលវេលាដើម្បីអនុវត្ត។ ដោយឡែក ចំពោះ​ក្រុមហ៊ុន តូតាល់ ក៏បានឱ្យដឹងដែរថា ខ្លួនកំពុងដំណើរការឆ្ពោះទៅរកការបិទបញ្ចប់​កិច្ចព្រមព្រៀងនេះ ស្របពេលដែលវា​នៅតែស្ថិតក្រោមលក្ខខណ្ឌ​ដែលត្រូវបំពេញដោយភាគីទាំងពីរ។

សូមបញ្ជាក់ថា ប្រទេសអ៊ីរ៉ាក់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ​មានសមត្ថភាព​ផលិតប្រេង​បានចន្លោះពី ៣ ទៅ៥លាន​ប៉ារ៉ែល​ក្នុងមួយថ្ងៃ ប៉ុន្ដែ ការនាំចេញ​ប្រេង​គឺមានជួបបញ្ហា ដោយសារតែ​កំណើនការផលិតប្រេង​ក្នុងប្រទេសនេះ​មិនមានភាពច្បាស់លាស់៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គោលនយោបាយគាំទ្ររបស់ចិនសម្រាប់និស្សិតបញ្ចប់ការសិក្សាជាង១០លាននាក់នៅឆ្នាំ២០២២នេះ

ព័ត៌មាន
ប្រទេសចិនកំពុងជំរុញផ្ដល់ការគាំទ្រដល់និស្សិតមហាវិទ្យាល័យចំនួនជាង ១០លាននាក់ ដែលត្រៀមនឹងបញ្ចប់ការសិក្សានៅឆ្នាំ ២០២២នេះ នៅចំពេលការប្រកួតប្រ…

ជប៉ុនបានផ្ដល់កម្ចី និងជំនួយជាង១,៤ពាន់លានដុល្លារដល់កម្ពុជា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ព័ត៌មាន
ប្រទេសជប៉ុន គឺជាប្រភពដ៏សំខាន់ក្នុងការផ្ដល់កម្ចី និងជំនួយ ដល់ប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា។ បើតាមសម្ដេច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ