ជម្លោះអ៊ីស្រាអែល-ហាម៉ាស

អេហ្ស៊ីបបដិសេធទទួលជនជាតិប៉ាឡេស្ទីន តែឯកភាពបើកច្រកមនុស្សធម៌ចូលតំបន់ហ្កាហ្សា


រដ្ឋាភិបាលអេហ្ស៊ីប បាននិយាយកាលពីពេលថ្មីៗថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ Gaza តាមរយៈព្រំដែនប្រទេសខ្លួន ប៉ុន្តែអេហ្ស៊ីបសង្កត់ធ្ងន់ថា គេមិនអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីន ចូលក្នុងប្រទេសជាដាច់ខាត។ រដ្ឋាភិបាលអេហ្ស៊ីបថា ការទទួលជនភៀសខ្លួនប៉ាឡេស្ទីនជាច្រើននាក់ ចូលប្រទេសអេហ្ស៊ីបអាចលុបបំបាត់ឬសគុលនៃរដ្ឋប៉ាឡេស្ទីន និងបង្កភាពចលាចលអសន្តិសុខក្នុងប្រទេស។
ជម្លោះអ៊ីស្រាអែល-ហាម៉ាស
ដោយ

នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក អាប់ដេល ហ្វាតា អេលស៊ីស៊ី (Abdel Fattah el-Sisi) បានបញ្ជាក់ថា អេហ្ស៊ីប យល់ព្រមទទួលជំនួយពីអន្តរជាតិ ឱ្យឆ្លងកាត់ច្រកព្រំដែនខ្លួន សម្រាប់ឱ្យប្រជាជននៅហ្កាហ្សាមែន តែការទទួលជនភៀសខ្លួនរាប់ម៉ឺននាក់នោះ គឺអេហ្ស៊ីបមិនអាចធ្វើបានទេ។ លោក សង្កត់ធ្ងន់ថា ការធ្វើបែបនេះអាចធ្វើឱ្យក្រុមសកម្មប្រយុទ្ធប្រឆាំងអ៊ីស្រាអែល ចូលមកក្នុងប្រទេសអេហ្ស៊ីប និងប្រើប្រាស់ទឹកដីខ្លួនជាមូលដ្ឋានសម្រាប់អ៊ីស្រាអែល។

លោក ស៊ីស៊ី ថា អ៊ីស្រាអែលគួរតែអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនផ្លាស់ទីទៅកាន់វាលខ្សាច់ Negev រហូតដល់គេបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងហាម៉ាស។ គួរជម្រាបថា អេហ្ស៊ីបបានទទួលជនភៀសខ្លួនជាច្រើនរួចមកហើយពីប្រទេសស៊ីរី និងស៊ូដង់ ហើយរដ្ឋាភិបាលប្រទេសនេះគិតថា បើនៅតែបន្តទទួលជនផ្លាស់ទីលំនៅទៀតនោះ អេហ្ស៊ីបអាចនឹងរងបន្ទុកហិរញ្ញវត្ថុមួយកម្រិតទៀត៕

None



អត្ថបទបន្ទាប់


ស្ថានភាពសេដ្ឋកិច្ចបង្ខំឱ្យក្រុមហ៊ុន ថេស្លា, GM និង Ford កាត់បន្ថយការផលិតរថយន្តអគ្គិសនី

ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់អាម៉េរិក ចំនួន៣គឺក្រុមហ៊ុន ថេស្លា ក្រុមហ៊ុន General Motors និងក្រុមហ៊ុន Ford បានស្រុះស្រួលគ្នាថា នឹងប្រុងប្រយ…

ប្រទេសចិនកំពុងថ្លឹងថ្លែងជម្រើស ដើម្បីសន្សាបទណ្ឌកម្មរបស់អាម៉េរិក ពាក់ព័ន្ធនឹងតៃវ៉ាន់

ក្រុមអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងរដ្ឋាភិបាលចិនដែលសិក្សាការឆ្លើយតបរបស់បស្ចិមលោកចំពោះរុស្ស៊ីបន្ទាប់ពីការឈ្លានពានទៅលើអ៊ុយក្រែននេះបានបង្ហាញថា ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ