អ៊ីស្រាអែល-ប៉ាឡេស្ទីន-ហ្កាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្បថ និងប្តេជ្ញាបន្តវាយប្រហារក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា


នាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ កាលពីពេលថ្មីៗនេះ បានស្បថសច្ចាថាលោក នឹងប្តេជ្ញាបន្តការវាយប្រហារក្នុងតំបន់ហ្គាហ្សា តាមផ្លូវអាកាសលើក្រុមសកម្មប្រយុទ្ធហាម៉ាស នៃដែនដីប៉ាឡេស្ទី នបន្តទៀត ដរាបណាចាំបាច់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ផ្សែងហុយឡើងលើបន្ទាប់ពីគ្រាប់ផ្លោងមួយរបស់កងយោធាអ៊ីស្រាអែលបានផ្ទុះចំអគារមួយខ្នងនៅតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ទី ១៣ ខែឧសភា ឆ្នាំ ២០២១ - Xinhua
ដោយ

ការ​លើក​ឡើង​ដូច្នេះ របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក​នេ​តាន់​យ៉ា​ហ៊ូ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី អ៊ី​ស្រា​អែ​ល ក្នុង​ពេល​ជាង​មួ​យស​ប្តា​ហ៍​មកនេះ បាន​ប្រើប្រាស់​កងទ័ព​ដែនអាកាស​របស់​ខ្លួន​បាញ់​ស្រោច និង​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​ហា​ម៉ាស់ (Hamas) ក្នុង​តំបន់​ហ្កា​ហ្សា (Gaza) ដែល​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ជា​ច្រើន​។

បើ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​១៦​ម្សិលមិញ អ្នក​ស្លាប់​ក្នុង​តំបន់​ហ្កា​ហ្សា (Gaza) បាន​កើនឡើង​ដល់​ជិត​១៥០​នាក់ ខណៈ​មនុស្ស​ជា​ច្រើន​ទៀត​នៅ​បន្ត​បាត់​ខ្លួន ដោយ​គេ​ប៉ាន់​ស្មានថា អ្នក​ទាំងនោះ​កំពុង​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​ដែល​បាន​បាក់​រលំ​ពី​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​អស់​ពេញ​មួយ​យប់ ដោយ​ទ័ពអាកាស​អ៊ី​ស្រា​អែ​ល​។

មាន​អ្នក​របួស​និង​ស្លាប់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​គ្រា​ដែល​មានការ​ប៉ះទង្គិច​គ្នា​ដំបូង​រវាង​ភាគី​ទាំង​ពីរ ក្នុង​ត្រូវ​បាន​គេ​រាយ​ណ៍​ថា មាន​កុមារ​ជាង ៤០​ហើយ បាន​ស្លាប់​បាត់បង់​ជិ​វិត​ក្នុង​តំបន់​ហ្កា​ហ្សា និង ២​នាក់​ស្លាប់​ក្នុង​ទឹកដី​អី​ស្រា​អែ​ល ដោយសារ​ការ​បាញ់​ផ្លោង​ដាក់​គ្នា​។

ពលរដ្ឋប៉ាឡេស្ទីនជួយទាញយកអ្នកជាប់ក្រោមគំនរអគារដួលរលំពីការទម្លាក់គ្រាប់បែកដោយអ៊ីស្រាអែល - Xinhua

មែនទែន​ទៅ​មិនមែន មាន​តែ​ភាគី​អ៊ី​ស្រា​អែ​ល​នោះ​ទេ ដែល​ស្បថ​ថា នឹង​បន្ត​ការ​វាយប្រហារ​លើ​ក្រុម​ហា​ម៉ាស សូ​ម្បី​តែ​ក្រុម​ហា​ម៉ាស​ផ្ទាល់​ក៏​បាន​សន្យា​ថា និង​បន្ត​វាយប្រហារ​តាម​ព្រំដែន​ជាមួយ​អ៊ី​ស្រា​អែ​ល​ផង​ដែរ ទោះបី​ខ្លួន​មិន​មាន​អាវុធ​ទំនើប​ៗ​ដូច​អ៊ី​ស្រា​អែ​ល​ក្តី​។

ខណៈ​ដែល ការ​ប្រយុទ្ធ​គ្នា រវាង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន នៅ​តែ​បន្ត មិន​ឈប់ បាតុកម្ម​ដើម្បី​គាំទ្រ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ដែល​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត នៅ​ក្នុង​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល ត្រូវ​បាន​រៀបចំ​ឡើង​យ៉ង​ស្វាហាប់​នៅ​តាម​ប្រទេស​ក្នុង​ពិភព​អា​រ៉ាប់​មួយ​ចំនួន​ដូច​ជា​នៅ​គុយ​វ៉េ​ត បា​រ៉ែ​ន លី​ប៉ង់ និង​ហ្ស៊​ក​ដា​នី ជាដើម​។ ដោយឡែក នៅ​បណ្តា​ទីក្រុង​ធំ​ៗ​មួយ​ចំនួន​នៃ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ក៏​មាន​ពលរដ្ឋ​ចុះ​តាម​ផ្លូវ​ធ្វើ​បាតុកម្ម​ថ្កោលទោស​អំពើ​ហឹ​ង្សា ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ជន​ស៊ី​វិល​នេះ​ផង​ដែរ​។

ពលរដ្ឋក្នុងប្រទេសតំបន់អារ៉ាប់ បាតុកម្មប្រឆាំងការវាយប្រហាររបស់អ៊ីស្រាអែលដែលបណ្តាលឲ្យស្លាប់ពលរដ្ឋប៉ាឡេស្ទីន

នៅ​ម៉ា​រ៉ុ​ក និង​នៅ​ស៊ូ​ដង់ ជាទី​ដែល​សង្គម​ស៊ី​វិល និង​ប្រជាជន​ភាគច្រើន គាំទ្រ ប្រជាជន ប៉ា​ឡេ​ស្ទី​ន គេ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដកខ្លួន ឃ្លាតឆ្ងាយ​ពី​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល ដែល​ម៉ា​រ៉ុ​ក និង​ស៊ូ​ដង់​ទើប​ចុះ​កិច្ចព្រមព្រៀង បង្កើត​ទំនាក់ទំនង​ធម្មតា​ឡើង​វិញ កាលពី​ឆ្នាំ​២០២០​។

សូម​បញ្ជាក់​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ដើម្បី​ពិភាក្សា​អំពី​ការ​ផ្ទុះ​ឡើង​នៃ​អំពើ​ហឹ​ង្សា​ដ៏​ក្តៅ​គគុក​រវាង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រាប់ស្វាយចន្ទីកម្ពុជាទិន្នផលឆ្នាំនេះធ្លាក់ចុះ ប៉ុន្ដែការនាំចេញកើនគំហុក

ព័ត៌មាន
បើទោះបីជាអ្នកជំនាញ និង ម្ចាស់ចម្ការស្វាយចន្ទីមួយចំនួន អះអាងថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ មានការធ្លាក់ចុះក៏ដោយ ក៏ប៉ុន្ដែបើយើងក្រឡេក…

ត្រឹមតែ១សប្ដាហ៍ នៅឥណ្ឌាមាន ២លាននាក់ឆ្លងកូវីដ-១៩ និងស្លាប់ជិត៣ម៉ឺននាក់

ព័ត៌មាន
ប្រទេសឥណ្ឌា នៅតែមានតួលេខចំនួនអ្នកឆ្លងប្រចាំថ្ងៃរាប់សិបម៉ឺននាក់ដដែល និងអ្នកស្លាប់ក៏មានកាន់តែច្រើនឡើងៗដែរ។ គិតត្រឹមមួយសប្ដាហ៍កន្លងទៅនេះ ឥណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ