បច្ចេកវិទ្យារថយន្ត

ស្ថានភាពសេដ្ឋកិច្ចបង្ខំឱ្យក្រុមហ៊ុន ថេស្លា, GM និង Ford កាត់បន្ថយការផលិតរថយន្តអគ្គិសនី


ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់អាម៉េរិក ចំនួន៣គឺក្រុមហ៊ុន ថេស្លា ក្រុមហ៊ុន General Motors និងក្រុមហ៊ុន Ford បានស្រុះស្រួលគ្នាថា នឹងប្រុងប្រយ័ត្នចំពោះការពង្រីកសមត្ថភាពផលិតរថយន្តអគ្គិសនី (EV) របស់ពួកគេ ដោយលើកឡើងពីមូលហេតុនៃភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងការភ័យខ្លាចពីការធ្លាក់ចុះ នៃតម្រូវការទីផ្សាររថយន្តប្រភេទនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បច្ចេកវិទ្យារថយន្ត
ដោយ

នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត ថេស្លា គឺលោក អេឡុន ម៉ាស បាននិយាយថា លោកព្រួយបារម្ភថា ការចំណាយលើប្រាក់កម្ចីកើនខ្ពស់នឹងរារាំងអតិថិជនដ៏មានសក្តានុភាពពីការទិញរថយន្តរបស់ក្រុមហ៊ុននេះ បើទោះជាមានការបញ្ចុះតម្លៃយ៉ាងច្រើនក៏ដោយ ហើយលោកនឹងរង់ចាំមើលស្ថានភាពសេដ្ឋកិច្ចជាមុនសិនមុនពេលបង្កើនរោងចក្រតាមការគ្រោងនៅប្រទេសម៉ិកស៊ិក។

លោក ម៉ាស បាននិយាយតាមទូរសព្ទស្ដីពីប្រាក់ចំណូលរបស់ក្រុមហ៊ុនលោកថា មនុស្សស្ទាក់ស្ទើរក្នុងការទិញរថយន្តថ្មីប្រសិនបើមានភាពមិនប្រាកដប្រជាក្នុងសេដ្ឋកិច្ច ដូច្នេះហើយលោកមិនចង់បង្កើនល្បឿនក្នុងស្ថានភាពអាប់អួរសេដ្ឋកិច្ចនៅពេលនេះទេ។

ការបញ្ជាក់របស់លោក ម៉ាស នេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនរថយន្តដទៃទៀត ដែលនឹងចាប់ផ្ដើមអាជីវកម្មរថយន្តអគ្គិសនីបានក្រើនរំលឹកពីការព្រមានបែបនេះដែរ ហើយវាក៏បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន ថេស្លា ធ្លាក់ចុះ៨% កាលពីថ្ងៃព្រហស្បតិ៍ ក៏ដូចជាភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីដទៃទៀតអ៊ីចឹងដែរ។

ក្រុមហ៊ុនរថយន្ត GM បាននិយាយដែរថា ខ្លួននឹងពន្យារពេល១ឆ្នាំ សម្រាប់ការផលិតរថយន្តភីកអាប់អគ្គិសនីម៉ូដែល Chevrolet Silverado និង GMC Sierra នៅរោងចក្រមួយនៅក្នុងរដ្ឋ Michigan ដោយលើកឡើងពីហេតុផលធ្លាក់ចុះតម្រូវការរថយន្តអគ្គិសនី។

ចំណែកក្រុមហ៊ុន Ford វិញកាលពីសប្ដាហ៍មុនបាននិយាយថា ខ្លួននឹងកាត់បន្ថយជាបណ្តោះអាសន្ននូវការផ្លាស់ប្តូរមួយក្នុងចំណោមការផ្លាស់ប្តូរ៣ នូវរោងចក្រផលិតរថយន្ត ភីកអាប់ អគ្គិសនីរបស់ខ្លួន ហើយក្រុមហ៊ុននេះ កាលពីខែកក្កដា ក៏បានបន្ថយល្បឿនផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន ដោយប្តូរទៅរកការវិនិយោគទៅជារថយន្តពាណិជ្ជកម្ម និងរថយន្តកូនកាត់វិញដែរ។

ដើម្បីទប់ស្កាត់កុំឱ្យតម្រូវការរថយន្តអគ្គិសនីធ្លាក់ចុះ ក្រុមហ៊ុន ថេស្លា ដែលឈានមុខគេលើទីផ្សារជាមួយនឹងប្រាក់ចំណេញឈានមុខគេក្នុងឧស្សាហកម្មនេះ បាននាំមុខគេ និងហ៊ានជាងគេបំផុតក្នុងការលក់បញ្ចុះតម្លៃដោយបង្ខំឱ្យក្រុមហ៊ុនដទៃទៀតធ្វើតាមខ្លួនជាហេតុធ្វើឱ្យបាត់បង់ប្រាក់ចំណេញជាច្រើន​។

ប៉ុន្តែលោក ម៉ាស បាននិយាយថា ការចំណាយហិរញ្ញប្បទានកាន់តែខ្ពស់ដោយសារតែការកើនឡើងនូវអត្រាការប្រាក់ក្នុងបំណងទប់ស្កាត់អតិផរណាកុំឱ្យកើនខ្ពស់នោះពេលខ្លះ វាស្ទើរតែស្មើនឹងការកាត់បន្ថយតម្លៃទាំងស្រុង ដែលជាហេតុធ្វើឱ្យអ្នកប្រើប្រាស់ពិចារណាពីការងាកចេញពីការផលិតយានជំនិះ ដែលប្រើសាំងដោយប្រយ័ត្នប្រយែងបំផុត។

លោក ម៉ាស បាននិយាយថា ប្រសិនបើអត្រាការប្រាក់នៅតែខ្ពស់ វាពិតជាពិបាកសម្រាប់មនុស្សក្នុងការទិញរថយន្តប្រើព្រោះពួកគេមិនអាចមានលទ្ធភាពទិញវាបានឡើយ ហើយថាលោកនឹង«ពន្លឿន»ការពង្រីករោងចក្រនៅប្រទេសម៉ិកស៊ិកប្រសិនបើអត្រាការប្រាក់ធ្លាក់ចុះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ទីរបញ្ចកោណបារម្ភពីការកើនឡើងចំនួនក្បាលគ្រាប់នុយក្លេអ៊ែរបស់ចិន

ព័ត៌មាន
នៅក្នុងរបាយការណ៍មួយចេញដោយមន្ទីរបញ្ចកោណអំពីយោធានៃប្រទេសចិន បានឱ្យដឹងថា ប្រទេសចិន ក្នុងពេលបច្ចុប្បន្នកំពុងមានក្បាលគ្រាប់នុយក្លេអ៊ែ ដែលអាចបា…

អេហ្ស៊ីបបដិសេធទទួលជនជាតិប៉ាឡេស្ទីន តែឯកភាពបើកច្រកមនុស្សធម៌ចូលតំបន់ហ្កាហ្សា

ព័ត៌មាន
រដ្ឋាភិបាលអេហ្ស៊ីប បាននិយាយកាលពីពេលថ្មីៗថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ Gaza …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ