អត្ថបទក្រុមហ៊ុន

សិស្សបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ត ហ្ស៊ី.វ៉េ.សេ (JVC) នឹងមានឱកាសចូលបម្រើការងារនៅ មជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត ថាយផ្ល័ស


សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី.វ៉េ.សេ (JVC) មានឈ្មោះបោះសំឡេង ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជួសជុល និងថែទាំយានយន្តរាប់សិបឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា ហើយសិស្សដែលបានបញ្ចប់ការសិក្សានៅក្នុងសាលាបណ្ដុះបណ្ដាលនេះ ក៏ត្រូវបានទទួលស្គាល់ចំពោះគុណភាពការងារ និងសមត្ថភាពជំនាញវិជ្ជាជីវៈ របស់ខ្លួនផងដែរ ។
សិស្សបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ត ហ្ស៊ី.វ៉េ.សេ (JVC) នឹងមានឱកាសចូលបម្រើការងារនៅ មជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត ថាយផ្ល័ស

បន្ទាប់ពី​មើលឃើញថា សិស្សានុសិស្សដែលសិក្សានៅសាលាបច្ចេកទេស ហ្ស៊ី.វ៉េ.សេ (JVC) ដែលបានបញ្ចប់វគ្គសិក្សា សុទ្ធ​តែ​មានសមត្ថភាព ប្រកបដោយជំនាញ​វិជ្ជាជីវៈផ្នែកបច្ចេកទេសយានយន្ត ដូច្នេះក្រុមហ៊ុន វើលដ៍ប្រ៊ីដ ខា សឹលូសិន (ថាយផ្ល័ស) ដែលជាក្រុមហ៊ុន​ផ្ដល់សេវា​ថែទាំ និងជួសជុលរថយន្ត​ឈានមុខគេនៅកម្ពុជា បានចុះកិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការជាមួយនឹងសាលាបច្ចេកទេស​ ហ្ស៊ី.វ៉េ.សេ ក្នុងគោលបំណងទទួលយក​សិស្សានុសិស្សដែលបានបញ្ចប់ការ​សិក្សានៅសាលានេះ មកធ្វើការ​នៅមជ្ឈមណ្ឌលថែទាំ​រថយន្តរបស់ខ្លួន ដើម្បីបង្កើន​គុណភាព​សេវា ដល់អតិថិជន ។

សាលា​មធ្យម​សិក្សា​បច្ចេកទេស ហ្ស៊ី.វ៉េ.សេ (JVC) ជាសាលាមធ្យមសិក្សាបច្ចេកទេស និង រោងជាងឈានមុខគេនៅកម្ពុជា។​ កម្មវិធីសិក្សានៅសាលានេះ​​ គឺយកតាមស្តង់ដារកម្មវិធីសិក្សារបស់ប្រទេសជប៉ុន ដោយសាលាបានសហការជាមួយក្រុមហ៊ុននៅឯប្រទេសជប៉ុន។

សម្រាប់ក្រុមហ៊ុន ថាយផ្ល័ស គឺជាក្រុមហ៊ុនដែលផ្តោតទៅលើ សេវាកម្មផ្នែកយានយន្តនៅកម្ពុជាមួយ ដែលមានបច្ចេសទេស និងមានធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈ និងឆ្លងកាត់ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ ។

ថាយផ្ល័ស គឺជាបណ្ដាញមជ្ឈមណ្ឌលថែទាំកង់រថយន្ដអន្តរជាតិ នៃក្រុមហ៊ុន​ផលិតសំបកកង់ Michelin ហើយត្រូវបាននាំចូល​មកកម្ពុជា​ដោយក្រុមហ៊ុន វើលដ៍ប្រ៊ីដ ខា សឹលូសិន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប របស់អ្នកឧកញ៉ា សៀ ឫទ្ធី។

បច្ចុប្បន្ន ថាយផ្ល័ស មានមជ្ឈមណ្ឌលផ្ទាល់ខ្លួន ៣ ទីតាំងក្នុងរាជធានីភ្នំពេញ និង ១ ទីតាំងផ្សេងទៀតជាដៃគូហ្រេ្វនឆាយ។ ​

ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ខា សឹលូសិន បានឲ្យដឹងថា អ្នកដែលមានបំណង​ចង់​បើកអាជីវកម្ម​ថែទាំ និងជួស​ជុលរថយន្ត ក៏អាច​ទិញយក ហ្វ្រេនឆាយថាយផ្ល័ស​ ពីក្រុមហ៊ុនបានដែរ ដើម្បី​មានភាពងាយស្រួល​ក្នុងការ​ធ្វើប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន ។

តាមរយៈ​ថាយផ្ល័ស យាន​ដ្ឋានជា​ហ្វ្រេនឆាយ ​នឹង​កាន់តែមានទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់ខ្លួន ដោយសារ​តែ​ក្រុមហ៊ុននឹងមានបំពាក់​នូវ​បរិក្ខារ​ទំនើបតាមស្តង់ដារ ផលិតផល និង​គ្រឿង​បន្លាស់​ដែលមានគុណភាព​លំដាប់ពិភព​លោក ព្រមជាមួយនឹង​​ជាង​បច្ចេកទេស​ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវថែមទៀតផង ។




អត្ថបទបន្ទាប់


ចូលរួមជាមួយ អេ អឹម ខេ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបុគ្គលិក ដែលធ្វើឲ្យគ្រឹះស្ថានទទ…

សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍ក្នុងខេត្ត-ក្រុងចំនួន៣ ទទួលបានការលើកលែងពន្ធរយៈពេល៣ខែទៀតពីរដ្ឋ

ព័ត៌មាន
ផ្អែកតាមគោលនយោបាយដែលបានដាក់ចេញ ផែនការយុទ្ធសាស្ត្រ និងវិធានការនានា ដើម្បីគ្រប់គ្រងការរាលដាលឆ្លងជំងឺកូវីដ១៩ ក៏ដូចជាសម្រាប់ការអភិវឌ្ឍសង្គម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ