ក្រសួងអប់រំ យុវជននិងកីឡា

ក្រសួងបាអនុញ្ញាតឲ្យសាលាគ្រប់កម្រិតទាំងអស់ បើកដំណើរការឡើងវិញ


ក្រសួងអប់រំ យុវជននិងកីឡា បានអនុញ្ញាតឲ្យសាលានៅទូទាំងប្រទេសកម្ពុជាអាចបើកដំណើរការឡើងវិញបាន គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅគ្រប់កម្រិតដែលមានទីតាំងភូមិសាស្រ្តក្នុងរាជធានីក៏ដូចជាតាមបណ្ដាខេត្តទាំងអស់ផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ ក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។
មានសាលារៀន៦០ទៀត នៅខេត្តចំនួន៦ មិនទាន់បើកទ្វារឲ្យសិស្សចូលរៀននៅឡើយទេ
ដោយ

សេចក្ដីប្រកាសនេះបានបញ្ជាក់ថា ដើម្បីឈានទៅក្នុងការដំណើរការអប់រំតាមបែប គន្លងថ្មីដែលស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី ០១ ខែវិច្ចិកា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងនឹងមានការពង្រីកវិសាលភាពនៃការអប់រំតាមរយៈការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់តាំងពីកម្រិតបឋមសិក្សា វិទ្យាស្ថានអប់រំ វិទ្យាស្ថានបច្ចេកទេសវិទ្យា គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ គ្រឹះស្ថានអប់រំ ហើយជាពិសេស សាលាអនុវត្តន៍ រួមទាំងវិទ្យាល័យចំណេះដឹងទូទៅទាំងអស់ ត្រូវតែមានការអនុវត្តឲ្យបានម៉ត់ចត់ និងខ្ចាប់ខ្ជូនទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលជាកំហិត ។ ជាពិសេស អនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលទៅលើ សិស្ស និស្សិត ក៏ដូចជាលោកគ្រូ អ្នកគ្រូ ។ 

កាលពីខែ កញ្ញា កន្លងទៅនេះក្រសួងក៏បានចេញសេចក្ដីប្រកាសអនុញ្ញាតឲ្យមានការបើកសាលារៀននៅថ្នាក់វិទ្យាល័យ និងអនុវិទ្យាល័យឡើងវិញ ដែលទទួលសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ ក៏ត្រូវបានគេសង្កេតឃើញថា នៅមានករណីឆ្លងកូវីដ-១៩ផងដែរ ប៉ុន្ដែនៅក្នុងចំនួនតិច និងតាមតំបន់តែប៉ុណ្ណោះ ដែលមិនតម្រូវឲ្យមានការបិទសាលានោះទេ។

សូមជម្រាបថា ដើម្បីធានាដល់សុវត្ថិភាព ពីការឆ្លងកូវីដ-១៩បន្តទៀត ក្រសួងតម្រូវឲ្យសិស្សានុសិស្សទូទាំងប្រទេសទាំងអស់ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីការពារនិងបង្កើនភាពស៊ាំនៅក្នុងខ្លួន។ មកទល់ពេលនេះ ក្រសួងសុខាភិបាលក៏បានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងចំពោះ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបាន៩៩,៦៧% ក្នុងគោលដៅ ១០ លាននាក់ អាយុ១២-១៧ឆ្នាំ បាន ៩០,៥៣% ក្នុងគោលដៅ២លាននាក់ និងការចាក់វ៉ាក់សាំងជូនកុមារនៅទូទាំងប្រទេស ដែលមានអាយុចាប់ពី ៦-១១ឆ្នាំ សម្រេចបាន៩៩,៩១% ផងដែរ៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេសលោកខាងលិចចេញមុខថ្កោលទោសកូរ៉េខាងជើងនៅក្រុមប្រឹក្សាសន្តិសុខ UN ប៉ុន្ដែចិន និងរុស្សីនៅស្ងៀម

ព័ត៌មាន
នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធទី២០តុលា សហរដ្ឋអាមេរិក អង់គ្លេស និង បារាំង បានថ្កោលទោសលើរបបក្រុងព្យុងយ៉ាង…

លីហួរ វេរលុយ ៖ តម្រូវការផ្ទេរប្រាក់សម្រាប់អ្នកមិនប្រើសេវាធនាគារ កើនឡើងក្នុងអំឡុងពេលកូវីដ

ព័ត៌មាន
ប្រតិបត្តិការផ្ទេរប្រាក់ ឬវេរលុយតាមរយៈសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានសន្ទុះកើនឡើងខ្លាំង ក្នុងអំឡុងពេលកូវីដ-១៩ ជិតពីរឆ្នាំនេះ ។ នេះបើយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ