វ៉ាក់សាំងកូវីដ-១៩

ជប៉ុនដឹកជំនួយវ៉ាក់សាំងកូវីដ-១៩ជាង ១,២លានដូសទៅដល់តៃវ៉ាន់ហើយ


ប្រទេសជប៉ុននៅថ្ងៃសុក្រទី ០៤ ខែមិថុនានេះ បានដឹកបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ជាង១,២លានដូសទៅដល់កោះតៃវ៉ាន់ហើយ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយឲ្យកោះតៃវ៉ាន់អាចគ្រប់គ្រងទប់ស្កាត់កូវីដ-១៩ ដែលកំពុងរាលដាលខ្លាំង។ ជំនួយវ៉ាក់សាំងនេះ ដែលជប៉ុនដឹកទៅឲ្យតៃវ៉ាន់នេះ គឺជាវ៉ាក់សាំងប្រភេទ AstraZeneca ដែលផលិតដោយអង់គ្លេស ហើយវាបានដឹកទៅដល់អាកាសយានដ្ឋានអន្តរជាតិតាយយាន នៅភាគខាងជើងកោះតៃវ៉ាន់។
ជប៉ុនដឹកជំនួយវ៉ាក់សាំងកូវីដ១៩ (រូបភាព៖ Kyodo News)
ដោយ

លោក Toshimitus Motegi រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​បាននិយាយនៅក្នុងសន្និសីទព័ត៌មានថា ការផ្ដល់ជំនួយ​ដល់​តៃវ៉ាន់នេះ គឺផ្អែក​លើ​សារសំខាន់​នៃភាពជាដៃគូ​ និងមិត្តភាព​រវាង​ជប៉ុន និងតៃវ៉ាន់។ លោកបន្ថែមថា ជប៉ុន​ធ្លាប់បាន​ទទួលជំនួយ​ពីកោះតៃវ៉ាន់​ បន្ទាប់ពី​មាន​រំជួយដី​ និង​រលកយក្សស៊ូណាមិដ៏ធំសម្បើម ដែលបាន​បំផ្លិចបំផ្លាញ​ភាគខាងជើង​នៃប្រទេសជប៉ុន​ក្នុងឆ្នាំ២០១១។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi និយាយទៀតថា ការផ្ដល់ជូន​វ៉ាក់សាំងនេះ គឺធ្វើឡើង​ក្រោយពីមាន​សំណើពីកោះតៃវ៉ាន់ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការឆ្លងរីករាលដាលកូវីដ-១៩​កើនឡើង​កាន់តែខ្លាំង តាំងពីខែ​ឧសភាមក ហើយ​កំពុង​មានការលំបាក​ក្នុងការទទួលបាន​វ៉ាក់សាំង​កូវីដ-១៩ ដើម្បីចាក់ជូន​ពលរដ្ឋ​របស់ខ្លួន។

បើតាម​ការបញ្ជាក់​របស់​លោក Motegi ជប៉ុននឹង​ពិចារណា​ផ្គត់ផ្គង់វ៉ាក់សាំង​បន្ថែមទៀត​ទៅដល់​តៃវ៉ាន់ ក៏ដូចជា​ផ្ដល់ជូនទៅដល់បណ្ដាប្រទេស​ផ្សេងទៀត​ដែលកំពុង​មានតម្រូវការ​វ៉ាក់សាំង ដោយអាស្រ័យលើ​ទំនាក់ទំនង​របស់​ប្រទេសទាំងនោះដែលមាន​​ជាមួយនឹង​ជប៉ុន។

None



អត្ថបទបន្ទាប់


អង្គការILO ៖«ពលករ១០០លាន​នាក់​ជុំវិញ​ពិភពលោក​បានធ្លាក់​ក្នុងភាពក្រីក្រ​ដោយសារ​កូវីដ១៩»

ពលករ១០០លានធ្លាក់ក្នុងភាពក្រីក្រដោយសារកូវីដសិន។ ចាប់តាំងពីមានរោគរាតត្បាតជាសកលកូវីដ១៩ មកទល់ពេលនេះ បានរុញច្រានឲ្យកម្មករ និងពលករនៅជុំវិញ…

គម្រោង Smart ធំហ្ម៎ង! ប្រចាំខែថ្មីរបស់ក្រុម Smart Axiata កាន់តែងាយស្រួល និងផ្ដល់ជូនកាន់តែច្រើនជាងមុន

ប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាក្រុមហ៊ុន Smart Axiata បានកំពុងពង្រីកវិសាលភាពគម្រោង Smart ធំហ្ម៎ង! ដែលជាគម្រោងភ្ជាប់ដ៏ពេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ