Advertisement
វិស័យ​ស្រូវ​អង្ករ

កសិករ​នឹង​រង់​ចាំ​មើល​ផល​ពី​កិច្ច​សន្យា​នាំ​ចេញ​អង្ករ​១​លាន​តោន​ទៅ​បង់ក្លាដេស!


កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​បង់ក្លាដេស ក្នុង​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា ១​លាន​តោន​សម្រាប់​រយៈ​ពេល​៥ឆ្នាំ។
ទីបំផុត បង់ក្លាដេស​និង​កម្ពុជា​ចុះ​​ MOU ជាមួយគ្នា​ដើម្បី​នាំ​អង្ករ​ពី​កម្ពុជា ១លាន​តោន​ក្នុង​ពេល ៥ឆ្នាំ។
ដោយ
Advertisement

កន្លង​មក​ប្រទេស​បង់ក្លាដេស​​បាន​ចរចា​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា មិន​ដែល​ត្រូវ​គ្នា​សោះ ហើយ​តែងតែ​ហួស​ទៅ​ចុះ​កិច្ច​ព្រមព្រៀង​នាំ​ចេញ​អង្ករ​នៅ​ប្រទេស​វៀតណាម ១​លាន​តោន​សម្រាប់​រយៈ​ពេល​៥ ឆ្នាំ​ដូច​គ្នា​នឹងកម្ពុជា​ដែរ។

កិច្ច​ព្រមព្រៀង​នេះ​ដ៏​កម្រ​មួយ​នេះ មាន​ការ​ចុះ​ហត្ថ​លេខា​រវាង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​និង​រដ្ឋមន្ត្រី​ស្បៀង​អាហារ​របស់​ប្រទេស​បង់ក្លាដេស។ បើ​ទោះ​បី​ជា​ការ​នាំ​ចេញ​នេះ នៅ​​មិន​​ទាន់​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ដាក់​ចេញ​ឲ្យ​មាន​ការ​នាំ​ចេញ​អង្ករ ១​លាន​តោន​នៅ​ក្នុង​មួយ​ឆ្នាំ​​យ៉ាង​ណា​ក៏​ដោយ​ចុះ ប៉ុន្តែ អនុស្សរណៈ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដ៏​ធំ​ធេង​ចំពោះ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។ 

ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ​ចុះ គេ​រង់​ចាំ​មើល​ថា តើ​កសិករ​នឹង​ទទួល​បាន​ផល​ចំណេញ​អ្វី​ខ្លះ ពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​លើ​អនុស្សរណៈ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា ១​លាន​តោន ក្នុង​រយៈពេល​៥​ឆ្នាំ ទៅ​កាន់​ប្រទេស​បង់ក្លាដេស។

Advertisement
កសិករ​នឹង​រង់​ចាំ​មើល​ផល​ពី​កិច្ច​សន្យា​នាំ​ចេញ​អង្ករ​១​លាន​តោន​ទៅ​បង់ក្លាដេស!

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា តាមរយៈ​ការ​ចុះ​អនុស្សរណៈ​យោគ​យល់​នេះ គឺ​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ។ ហើយ​នេះ​គឺ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​រវាង​ប្រទេស​បង់ក្លាដេស​និង​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​ស្រូវ​អង្ករ​និង​ពង្រីក​ការ​នាំ​ចេញ​អង្ករ​ផង​ដែរ។

ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កិច្ច​ព្រម​ព្រៀង​នេះ​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​បើក​ច្រក​ទីផ្សារ​អន្តរ​ជាតិ​សម្រាប់​ស្រូវ​អង្ករ​របស់​កម្ពុជា។ សម្រាប់​តម្លៃ​នៃ​ការ​នាំ​ចេញ​នេះ ឯកឧត្តម​មិន​បញ្ជាក់​នោះ​ទេ ប៉ុន្តែ សម្រាប់​តម្លៃ​ការ​នាំ​ចេញ​គឺ​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​ជាក់​ស្តែង។ 

លោក ចាន់ សុខទី អគ្គនាយក​ក្រុមហ៊ុន ហ្គ្រីនត្រេដ បាន​ឲ្យ​ដឹង​ថា ការ​លក់​អង្ករ​ទៅ​ឲ្យ​ប្រទេស​បង់ក្លាដេស​ចំនួន ១​លាន​តោន​នេះ គឺ​នឹង​ត្រូវ​មាន​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​នៃ​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​ជា​ច្រើនផ្សេង​ទៀត។ 

លោក​បន្ត​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៧​នេះ​ត​ទៅ​ហើយ ខណៈ​ដែល​១​ឆ្នាំ​ដំបូង លោក​រំពឹង​ថា កម្ពុជា​នឹង​អាច​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​បង់ក្លាដេស​ប្រមាណ ២៥​ម៉ឺន​តោន។

គួរ​រំលេច​ដែរ​ថា គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​៥៦​ប្រទេស ដែល​មាន​ចំនួន​ប្រមាណ ២៨​ម៉ឺន​តោន ក្នុង​នោះ​ប្រទេស​ដែល​ជា​ទីផ្សារ​អង្ករ​ដ៏​ធំ​របស់​កម្ពុជា មាន​​ដូចជា​ប្រទេស​ចិន បារាំង ប៉ូឡូញ អង់គ្លេស និង​ហុល្លង់ ជាដើម៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី ព្រមព្រៀង​បង្កើត​ក្រុមហ៊ុន​វិនិយោគ​ថ្មី​​ជាមួយ​ក្រុមហ៊ុន​មហា​យក្ស​ចិន!

ព័ត៌មាន
នៅ​ទី​បំផុត កិច្ច​សហប្រតិបត្តិការ​រវាង​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន វើលប៊្រីដ គ្រុប និង​លោក Liang Rong អន...

អតីត​ឧបនាយក​រដ្ឋមន្ត្រី​​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ព័ត៌មាន
អ្នក​តាមដាន​នយោបាយ​កម្ពុជា ប្រាកដ​ជា​ស្គាល់​លោក ញឹក ប៊ុនឆៃ ច្បាស់​ណាស់ គឺ​លោក​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់និង​ជា​អតីត​មេទ័ព​ល្បីល្បាញ​រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ