កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់

ជប៉ុនរំពឹងទាញបានប្រយោជន៍ច្រើនជាងគេពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP


កិច្ចព្រមព្រៀង RCEP នឹងត្រូវចូលជាធរមាននៅដើមឆ្នាំក្រោយនេះ នឹងនាំឱ្យប្រទេសជប៉ុនក្លាយជាអ្នកទទួលបានផលប្រយោជន៍ធំបំផុតពីការកាត់បន្ថយពន្ធ ដែលបានព្រមព្រៀងក្រោមកិច្ចព្រមព្រៀងនេះ ដ្បិតថា ដៃគូពាណិជ្ជកម្មធំៗរបស់ជប៉ុន រួមមាន ចិន កូរ៉េខាងត្បូង និងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ក៏ជាសមាជិកនៃកិច្ចព្រមព្រៀងនេះដែរ។ នេះបើការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
កំពង់ផែទំនិញនៅជប៉ុន

តើប្រទេសជប៉ុននឹងចំណេញប៉ុន្មានពាន់លានដុល្លារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP? អង្គការពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា ការនាំចេញរបស់ជប៉ុនទៅកាន់ប្រទេសសមាជិកទាំង ១៥ របស់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP នឹងកើនឡើង ៥,៥% ធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមិនទាន់មានកូវីដ១៩រាតត្បាត។ 

ប្រទេសជប៉ុននឹងទទួលបានអត្ថប្រយោជន៍រហូតដល់ ៤៨% នៃការកើនឡើងសរុប ឬស្មើនឹងទំហំទឹកប្រាក់ប្រហែល ២០ ពាន់លានដុល្លារពីការកិច្ចព្រមព្រៀង RCEP ខណៈដែលការនាំចេញរបស់ជប៉ុន រួមទាំងគ្រឿងបន្លាស់រថយន្ត ដែក និងផលិតផលគីមី ត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្ពស់។ ទន្ទឹមនេះ ប្រទេសដែលទទួលបានផលធំទី ២ និង ទី៣ គឺប្រទេសចិន និងកូរ៉េខាងត្បូង ដោយចិននឹងទទួលបានអត្ថប្រយោជន៍ប្រមាណ ១១ ពាន់លានដុល្លារ និងកូរ៉េខាងត្បូងប្រមាណ ៧ពាន់លានដុល្លារ ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP នេះដូចគ្នាដែរ។

អង្គការពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បញ្ជាក់អះអាងថា ពាណិជ្ជកម្មក្នុងតំបន់នេះនឹងកើនឡើងប្រហែល ២% ដែលទឹកប្រាក់រហូតដល់ ៤២ ពាន់លានដុល្លារដោយសារតែការកាត់បន្ថយពន្ធ។ សូមជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ប្រទេសសមាជិកចំនួន ១៥ របស់ RCEP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ដែលលុបបំបាត់ពន្ធលើទំនិញប្រហែល ៩០%។ 

គួរឱ្យកត់សម្គាល់ដែរថា ចំពេលមានវិបត្តិកូវីដ១៩ ការចូលជាធរមាននៃ កិច្ចព្រមព្រៀង RCEP ក៏អាចលើកកម្ពស់ភាពធន់នៃពាណិជ្ជកម្មផងដែរ។  ជាក់ស្ដែងថ្មីៗនេះ អង្គការពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបង្ហាញថា ពាណិជ្ជកម្មនៅក្នុងកិច្ចព្រមព្រៀងនេះមានភាពធន់នឹងការប្រឈមមុខជាមួយការធ្លាក់ចុះនៃពាណិជ្ជកម្មសកលលោក ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

គួរជម្រាបថា កិច្ចព្រមព្រៀង RCEP នឹងត្រូវចូលជាធរមាន នៅថ្ងៃទី ០១ ខែមករាឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមួយក្នុងពិភពលោក ដោយវាតំណាងឲ្យជាង៣០% នៃទំហំ GDP សរុបរបស់ពិភពលោក និងមានចំនួនប្រជាជនសរុបដល់ទៅជាង២ពាន់លាននាក់៕

អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


កោះតៃវ៉ាន់ សង្ឃឹមថា នឹងអាចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបនៅឆ្នាំក្រោយនេះ?

តើកោះតៃវ៉ាន់ អាចសង្ឃឹមដែរឬយ៉ាងណា ពីដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបនៅឆ្នាំក្រោយនេះ? កោះតៃវ៉ាន់បានបង្ហាញក្តីសង្ឃឹមពីដំណើ…

តើវត្តមានអូមីក្រុង ធ្វើឲ្យប៉ះពាល់ចរន្ដទេសចរណ៍នៅអំឡុងឈប់សម្រាកចូលឆ្នាំសកលខាងមុខនេះដែរ ឬទេ?

នៅតាមបណ្ដាខេត្តមួយចំនួនដែលជាគោលដៅទេសចរណ៍ធំៗ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសចូលឆ្នាំសាកល ២០២២ នាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ