វិនិយោគិនជប៉ុន​ជួយកសិករ​កម្ពុជា

ក្រុមហ៊ុនជប៉ុន Agribuddy ជួយកសិករខ្មែរ ៦ខេត្ត ផលិតនិងនាំចេញ​អង្ករប្រណីតទៅកាន់ពិភពលោក


កាលពី​មុន កម្ពុជា​ធ្លាប់តែ​ជា​ប្រទេស​នាំ​ចេញ​ស្រូវ ប៉ុន្តែ​នៅ​ពេល​នេះ ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​មួយ​នៅ​ក្នុង​ពិភពលោក។ យោង​តាម​ទិន្នន័យ កាលពី​ឆ្នាំ​២០១០ កម្ពុជា​នាំ​ចេញ​អង្ករ ប្រមាណត្រឹម ៤ ម៉ឺនតោន ហើយក្នុងឆ្នាំ ២០១៤ បាននាំចេញអង្ករ រហូតជិត ៤០ ម៉ឺនតោន ។ ទោះជាយ៉ាងណា សន្ទុះកំណើននៃការនាំចេញហាក់មានភាពយឺតយ៉ាវមកវិញ ដោយក្នុងនោះ ឆ្នាំ ២០១៨ បាននាំចេញប្រមាណជាង ៦០ ម៉ឺនតោនប៉ុណ្ណោះ។ នេះក៏ដោយសារតែកត្តា ផ្សេងៗ រួមមានលទ្ធភាពរបស់រោងម៉ាស៊ីនក្នុងការផលិតអង្ករសម្រាប់នាំចេញឲ្យបានច្រើន ផងដែរ។
សកម្មភាព​ដាំដុះរបស់​កសិករ​ដែល​ជាសមាជិក​របស់​ក្រុមហ៊ុន Agribuddy។
ដោយ

តាមពិតទៅ ផលិតកម្មស្រូវអង្ករជួយផ្ដល់ការងារធ្វើដល់ប្រជាពលរដ្ឋប្រមាណ ៣ លាននាក់។ ស្រូវរបស់កម្ពុជាភាគច្រើនគឺត្រូវបាននាំចេញទៅប្រទេសថៃ និងជាពិសេស គឺ វៀតណាម ដែល យកទៅកិន សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​នាំចេញ​ទៅ​បរទេស ដោយ​រាប់​ទាំង​ការ​នាំចូល​ត្រលប់​មក​កម្ពុជា​វិញ​ផង។ 

ដូច្នេះ កម្ពុជាបានបាត់បង់ឱកាសក្នុងការបង្កើនតម្លៃចេញពី​កសិផល​របស់​ខ្លួន។ បើ​មាន​លទ្ធភាព រោងម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​ធ្វើ​អាជីវកម្ម​ស្រូវ​អាច​នាំ​ចេញ​អង្ករ​ដោយ​ផ្ទាល់ ដោយ​ពុំ​ចាំបាច់​លក់​ស្រូវ​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង ហើយ​បង្កើត​ការងារ​ធ្វើ​បន្ថែម​ក្នុង​ស្រុក ដែល​អាច​ជួយ​ទប់ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ខ្លះ​បាន។

តាមការសង្កេតជាក់ស្ដែងឃើញថា បញ្ហាប្រឈមនៅក្នុងវិស័យកសិកម្មរួមមាន កសិករមាន ការខ្វះខាតដើមទុន លទ្ធភាពស្វែងរកប្រាក់កម្ចីផ្នែកកសិកម្មពុំមានភាពទូលំទូលាយ ការដាំដុះ ជាលក្ខណៈគ្រួសារ មិនសូវប្រមូលផ្ដុំគ្នាជាក្រុមដើម្បីលក់បានច្រើន រោងម៉ាស៊ីនកិនស្រូវ មិនមានលទ្ធភាពផ្នែកទុន ដើម្បីទិញស្រូវស្តុកទុកឲ្យបានច្រើន សម្រាប់កិនផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងសម្រាប់នាំចេញ ។ 

លោក Kengo Kitaura ជនជាតិជប៉ុន និង​ជាស្ថាបនិក​ក្រុមហ៊ុន Agribuddy

ដោយមើលឃើញថា ក្នុងចង្វាក់ផលិតកម្មកសិកម្មនេះ មានភាពបែកខ្ញែកមិនសូវ ជារួមប្រមូល ផ្ដុំគ្នា ទើបសហគ្រិន ជនជាតិជប៉ុនមួយរូបបានបង្កើតក្រុមហ៊ុនមួយឡើងឈ្មោះ អេហ្គ្រីបាឌី (Agribuddy) កាលពីចុងឆ្នាំ ២០១៥ ដើម្បីជួយសម្របសម្រួលចង្វាក់ផលិតកម្មកសិកម្ម ដំណាំស្រូវ ពោត និងដំឡូងមីឲ្យមានភាពរលូនឡើងវិញ និងផ្ដល់អត្ថប្រយោជន៍ដល់ កសិករ ផង អ្នកកែច្នៃផង គ្រឹះស្ថានផ្ដល់ហិរញ្ញវត្ថុផង និងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញផង។ 

លោក យ៉ង់ ប៉ាក់ នាយកក្រុមហ៊ុន អេហ្គ្រីបាឌី ប្រចាំ​ប្រទេស​កម្ពុជា បានមានប្រសាសន៍​ថា អេហ្គ្រីបាឌី កំពុងធ្វើការដើម្បីជួយសម្របសម្រួលទុន​កសិកម្ម​ដល់​កសិករ ជាពិសេស កសិករ ដែល​មាន​ដី​ស្រែ​ចម្ការ តែ​ខ្វះ​ទុន ដើម្បី​ទទួល​បាន​ធាតុ​ចូល​កសិកម្ម​ផ្សេងៗ​ដូចជា ពូជ ជី ថ្នាំ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏សម្របសម្រួលទីផ្សារ ធ្វើយ៉ាងណាឲ្យមានអ្នកកែច្នៃ ឬរោងម៉ាស៊ីន កិនស្រូវក្នុងស្រុកមកទិញកសិផលរបស់កសិករដែលផលិតបាន ដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងនាំចេញ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងព្យាយាមសម្របសម្រួលទុនដល់អ្នកកែច្នៃ និងរោងម៉ាស៊ីន ដើម្បីឲ្យគាត់មានលទ្ធភាពបន្ថែមទៀតក្នុងការទទួលទិញកសិផល ។ ធ្វើដូច្នេះ គឺអាចពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការនាំចេញអង្ករប្រណីត ក៏ដូចជាកសិផល របស់ខ្លួន ទៅកាន់ទីផ្សារពិភពលោកបានកាន់តែច្រើនថែមទៀត។  ចំណែកឯកសិករវិញ ក៏មានសុវត្ថិភាពផ្លូវចិត្តដែរថា កសិផលរបស់គាត់នឹងមានតម្លៃសមរម្យ ដែលធ្វើឲ្យគាត់ទទួលបានផលចំណេញពីរបរកសិកម្ម និងក្លាយជាកសិពាណិជ្ជករថែមទៀតផង។

លោក បានបន្ថែមទៀតថា៖ “ក្នុងរដូវច្រូតកាត់ម្ដងៗ ស្រូវ និងកសិផលផ្សេងទៀត ត្រូវធ្លាយ ចេញទៅក្រៅប្រទេស ដោយសារតែរោងម៉ាស៊ីន និងអ្នកកែច្នៃមិនមានលទ្ធភាពទិញចូល ឲ្យបានច្រើន ដែលកត្តានេះបានរឹតត្បិតលើលទ្ធភាពរបស់កម្ពុជាក្នុងការនាំចេញកសិផល របស់ខ្លួន ដូចជាអង្ករជាដើម។ ដូច្នេះ យើងសង្ឃឹមថា សេវាសម្របសម្រួលរបស់យើងនឹងជួយ ឲ្យចង្វាក់ ផលិតកម្មកសិកម្មមានដំណើរការដោយរលូន។” 

លោក យ៉ង់ ប៉ាក់ នាយកក្រុមហ៊ុន អេហ្គ្រីបាឌី ប្រចាំ​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន អេហ្គ្រីបាឌីកំពុងធ្វើការជាមួយនឹងកសិករជាង ៥ម៉ឺននាក់ និងអ្នកកែច្នៃ ក៏ដូចជារោងម៉ាស៊ីនកិនស្រូវប្រម៉ាន ១០រោងម៉ាស៊ីន  ក្នុងខេត្តចំនួន ៦ គឺសៀមរាប កំពង់ធំ ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ហើយចំនួនកសិករជាសមាជិកចេះតែបន្តកើនឡើង ស្របពេលដែលតំបន់ប្រតិបត្តិការក៏កំពុងពង្រីកផងដែរ។ 

កាលពីឆ្នាំ ២០១៨ អេហ្រ្គីបាឌី បានធ្វើការសាកល្បង សហការដំបូង ជាមួយ រោងម៉ាស៊ីន ប្រម៉ាណ១០ ក្នុងការសម្របសម្រួលដើនទុន ដើម្បីប្រមូលទិញកសិផល(ស្រូវ) ពីកសិករ ប្រម៉ាណ ជិត ១លានដុល្លា ដែលស្មើនឹង ប្រម៉ាណ ៥ពាន់តោន ហើយ ឆ្នាំ២០១៩នេះ គ្រោង ពង្រីកសេវាកម្មនេះ រហូតដល់ ១០ម៉ឺនតោន បន្ថែមទៀត។

តាមរយៈការពង្រីកវិសាលភាពគ្របដណ្ដប់របស់ខ្លួន លោក យ៉ង់ ប៉ាក់ បានថ្លែងថា នៅពេលនេះ លទ្ធភាព របស់អេហ្រ្គីបាឌី អាចផលិតស្រូវដែលមានគុណភាពល្អ ជាង ២០ម៉ឺនតោន ក្នុង១ឆ្នាំ ដែលស្មើនឹងប្រមាណជា ៦ម៉ឺនតោនជាអង្ករប្រណីត។

លោក យ៉ង់ ប៉ាក់ បានបន្ថែមទៀតថា៖ “តាមរយៈកសិករ ជាង ៥ម៉ឺននាក់ ដែលជាសមាជិក អេហ្រ្គីបាឌី ដែលបានប្រើប្រាស់ពូជ និង បច្ចេកទេសត្រឹមត្រូវ យើងសង្ឃឹមថា រោងម៉ាស៊ីនកិនស្រូវ នឹងមិនពិបាក ក្នុងការជ្រើសរើស ស្រូវដែលមានគុណភាពនោះទេ។ បន្ថែមលើនោះ បើរោងម៉ាស៊ីន ខ្វះដើមទុន ក្នុងការប្រមូលទិញស្រូវ ពីកសិករដែលជាសមាជិក អេហ្រ្គីបាឌី យើងនឹងសម្របសម្រួលដើមទុន ពីធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាដៃគូ របស់អេហ្រ្គីបាឌី ទាំងក្នុងប្រទេស និង ក្រៅប្រទេសបាន»៕




អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិ​ត្រូវបានស្នើ​ឲ្យ​ស៊ើបអង្កេតការ​ចោទប្រកាន់អំពី"មូលដ្ឋានយោធាចិននៅកោះកុង"

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅថ្ងៃ​អង្គារ​នេះ បាន​ជំរុញ​ឱ្យ​អង្គការ​សហប្រជាជាតិ​បង្កើត​គណៈកម្មាធិការ​អន្តរជាតិ​មួយ ដើម្ប…

តើអ្វីខ្លះដែលកម្ពុជា បានទទួលពីកំណើនវិនិយោគិនចិន?

សព្វថ្ងៃនេះ ទំនាក់ទំនងកម្ពុជា ចិន ឈានដល់ដំណាក់កាលថ្មីមួយ ដែលប្រមុខដឹកនាំជាតិទាំងពីរចាត់ទុកថាជាមិត្តភាពរឹងជាងដែកថែប។ ចំណងទាក់ទងនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ