អត្ថបទក្រុមហ៊ុន

និយ័តករបរធនបាលកិច្ច ផ្ដល់នូវការបណ្ដុះបណ្ដាលស្តីពី “យន្តការ ការគ្រប់គ្រង និងការត្រួតពិនិត្យបរធនបាលកិច្ច” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន កាណា ត្រាស ឯ.ក


ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាមួយលោក Yee Con Long អភិបាល និងនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន កាណា ត្រាស ឯ.ក ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបណ្ដុះបណ្ដាលស្តីពី “យន្តការ ការគ្រប់គ្រង និងការត្រួតពិនិត្យបរធនបាលកិច្ច” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន កាណា ត្រាស ឯ.ក ដែលទទួលបានការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម និងបរធនបាលកិច្ចសង្គម នារសៀលថ្ងៃសុក្រ ៩ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្
និយ័តករបរធនបាលកិច្ច ផ្ដល់នូវការបណ្ដុះបណ្ដាលស្តីពី “យន្តការ ការគ្រប់គ្រង និងការត្រួតពិនិត្យបរធនបាលកិច្ច” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន កាណា ត្រាស ឯ.ក

កម្មវិធីបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវិស័យបរធនបាលកិច្ច និងការអនុវត្តជាក់ស្ដែងឱ្យកាន់តែស៊ីជម្រៅដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន កាណា ត្រាស ឯ.ក ដែលជាប្រតិបត្តិករក្នុងវិស័យបរធនបាលកិច្ច។

សូមបញ្ជាក់ផងដែរថា បរធនបាលកិច្ច គឺជាចំណងគតិយុត្ត ដែលក្នុងនោះ បរធនបាលទាយក (ម្ចាស់ទ្រព្យ) ប្រគល់ទ្រព្យរបស់ខ្លួនឱ្យបរធនបាល (អ្នកជំនាញវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណ) ឱ្យធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាព ឬថែរក្សាទុកជំនួស ដើម្បីជាប្រយោជន៍ដល់បរធនបាលទាយកវិញ ឬដល់ភាគីផ្សេងទៀត។

ដើម្បីអាចធ្វើប្រតិបត្តិការបរធនបាលកិច្ចបានដោយស្របច្បាប់ ក្រុមហ៊ុនបរធនបាលត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់​បំពេញតាមលក្ខខណ្ឌតម្រូវស្របតាមច្បាប់​និងបទប្បញ្ញត្តិដែលមានជាធរមាន​ និងទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច។




អត្ថបទបន្ទាប់


ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

ព័ត៌មាន
ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម…

ហេតុអ្វីអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកអំពាវនាវឱ្យទីក្រុងវ៉ាស៊ិនតោនមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយតៃវ៉ាន់?

ព័ត៌មាន
អតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសនេះ និងកោះតៃវ៉ាន់ ពេលលោកបំពេញទស្សនកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ