
លោក អាបេ មានគម្រោងនឹងលាលែងពីការងារដើម្បីដោះស្រាយបញ្ហាសុខភាព។ នេះបើយោងតាមទូរទស្សន៍ជប៉ុន NHK ដែលបានផ្សាយដោយយោងប្រភពដែលជិតដិតបំផុតជាមួយលោកនាយករដ្ឋមន្ត្រី ។ ទីភ្នាក់ងារព័ត៌មាន ក្យូដូ របស់ជប៉ុន ក៏បានផ្សាយផងដែរថា លោក អាបេ មានបំណងចង់លាលែងពីតំណែង ដោយយោងតាមប្រភពនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលជាបក្សកំពុងកាន់អំណាចសព្វថ្ងៃ ។
សារព័ត៌មានផ្សាយថា លោកនាយករដ្ឋមន្ត្រី អាបេ គ្រោងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ វេលាម៉ោង ៥ល្ងាច ម៉ោងនៅជប៉ុន។
ការចុះផ្សាយបែបនេះ កើតឡើងបន្ទាប់ពីលោក អាបេ បានទៅមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ ដែលនាំឲ្យមានក្ដីកង្វល់អំពីសុខភាពរបស់លោក ។
នៅមុននេះ សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា លោក អាបេ មានជំងឺរលៀកពោះវៀនរ៉ាំរ៉ៃ ៕