គណៈរដ្ឋមន្រ្តីជប៉ុន

តើមានមូលហេតុអ្វីជំរុញឱ្យនាយករដ្ឋមន្រ្តីជប៉ុន គ្រោងជម្រុះរដ្ឋមន្រ្តីសម័យលោក អាបេ?


លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានគេមើលឃើញថា កំពុងសម្លឹងរកការជម្រុះគណៈរដ្ឋមន្រ្តីចាស់ៗ ដែលនៅសេសសល់ពីសម័យលោក ហ្ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុនដែលត្រូវបានគេធ្វើឃាត ចេញទាំងអស់។ គម្រោងចាត់វិធានការក្តៅបែបនេះ ធ្វើឡើងក្រោយមានបញ្ហារឿងអាស្រូវទាក់ទងនឹងសកម្មភាពរៃអង្គាសមូលនិធិសម្រាប់យុទ្ធនាការនយោបាយកាលពីកន្លងទៅ។
គណៈរដ្ឋមន្រ្តីជប៉ុន
ដោយ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ត្រូវបានសារព័ត៌មាន Nikkei រាយការណ៍ថា លោកកំពុងពិចារណាសើរើសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក ទាំងអស់មកពីគណបក្ស សម្ព័ន្ធប្រជាធិបតេយ្យសេរី ដែលពីមុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ហ្ស៊ីនហ្សូ អាបេ (Shinzo Abe) ជុំវិញរឿងអាស្រូវនយោបាយជាបន្តបន្ទាប់។

ប្រភពជិតស្និទ្ធនឹងបញ្ហានេះបាននិយាយកាលពីថ្ងៃអាទិត្យថា លោក គីស៊ីដា បានសម្រេចចិត្តបណ្តេញប្រធានលេខាធិការដ្ឋានគណៈរដ្ឋមន្រ្តី គឺលោក ហ៊ីរ៉ូកាហ្សូ ម៉ាតស៊ូណូ ( Hirokazu Matsuno) រួចហើយ ជុំវិញការខកខានមិនបានរាយការណ៍អំពីប្រាក់រាប់លានយ៉េន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិកាសម្រាប់បក្សពួក ដែលជាក្រុមធំជាងគេនៅក្នុងគណបក្សកាន់អំណាច។ ដោយឡែករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម គឺលោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា ( Yasutoshi Nishimura) ក៏ប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នានេះដែរ។

ក្រៅពីនោះលោក គីស៊ីដា ក៏ត្រូវបានគេរំពឹងថា នឹងបណ្តេញអនុរដ្ឋមន្ត្រីជាន់ខ្ពស់ និងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដែលពួកគេបានកាន់ការងារសំខាន់ៗតាំងពីសម័យលោក អាបេ។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ទំនងជានឹងកំណត់ពេលវេលានៃការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីរបស់ខ្លួនបន្ទាប់ពីការបញ្ចប់សម័យប្រជុំសភាវិសាមញ្ញ ដែលនឹងប្រពឹត្តទៅនៅថ្ងៃពុធខាងមុខ។

នៅពេលនេះស្ថាប័នរដ្ឋអាជ្ញានៅទីក្រុងតូក្យូកំពុងសម្លឹងមើលការបំពាន ដែលអាចកើតមាននៃច្បាប់គ្រប់គ្រងមូលនិធិនយោបាយ បន្ទាប់ពីប្រាក់រាប់រយលានយ៉េន ត្រូវបានចោទប្រកាន់ថា បានប្រមូលដោយបក្សពួករបស់លោក អាបេ តាមរយៈការរៃអង្គាសប្រាក់របស់គណបក្ស ដោយខកខានមិនបានរាយការណ៍នៅក្នុងរបាយការណ៍មូលនិធិនយោបាយចន្លោះពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២២៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អូស្ត្រាលីគ្រោងកាត់បន្ថយការទទួលជនចំណាកស្រុកពាក់កណ្តាល និងរឹតបន្តឹងទិដ្ឋាការសម្រាប់សិស្សបរទេស

ប្រទេសអូស្ត្រាលីនឹងរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ និងកម្មករ ដែលមានជំនាញទាប ដែលវិធានការនេះអាចនឹងនាំទៅរកការកាត់បន្ថយការទ…

សម្តេច ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនផ្តោតតែលើការទាក់ទាញការវិនិយោគថ្មីទេ តែក៏មិនចោលគម្រោងវិនិយោគដែលមានស្រាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់វិនិយោគិនវៀតណាម នាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ