នាយករដ្ឋមន្ត្រីជប៉ុន

នាយករដ្ឋមន្ត្រីជប៉ុន បន្តព្រមានធ្ងន់ៗទៅកាន់ចិន និងបង្ហើបពីការពង្រឹងសាច់ដុំយោធាឡើងវិញ ដើម្បីទប់ទល់នឹងការគំរាមកំហែង


ក្រោយពេលដែលបានជាប់ឆ្នោតហើយត្រូវបានសភាជ្រើសតាំងជានាយករដ្ឋមន្រ្តីជាថ្មី លោក ស្រី សាណាអេ តាកាអ៊ីជី នៅតែប្រកាន់យកនូវគោលនយោបាយតឹងតែងលើទំនាក់ទំនងជាមួយនឹងទីក្រុងប៉េកាំង។ បើតាមសារព័ត៌មាន CNA បានចុះផ្សាយកាលពីថ្ងៃទី ២០ ខែកុម្ភៈនេះថា ជប៉ុននឹងផ្លាស់ប្តូរយុទ្ធសាស្រ្តការពារជាតិ បន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញឧបករណ៍យោធា និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញយុទ្ធសាស្រ្តសំខាន់ៗជាច្រើនទៀត។
នាយករដ្ឋមន្ត្រីជប៉ុន
ដោយ

នាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីជី បានព្រមានអំពី ការគំរាមកំហែង​របស់ចិន កាន់តែខ្លាំងឡើងនៅក្នុងសុន្ទរកថា របស់លោកស្រីទៅកាន់សភានៅថ្ងៃទី២០ ខែកុម្ភៈក្រោយពេល​ដែលលោកស្រីត្រូវជ្រើសតាំងឲ្យបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី។

លោកស្រី Takaichi បានមានប្រសាសន៍ថា «ប្រទេសជប៉ុន ប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី​២មក» ដោយបានចង្អុលទៅសកម្មភាពពង្រីកសមត្ថភាពយោធា របស់ប្រទេសចិន ដែលកំពុងមាន ទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និងសមត្ថភាពមីស៊ីលនុយក្លេអ៊ែរ ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើងជាដើម។

លោកស្រីបានប្រាប់សភាថា ជប៉ុននឹងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិ ដោយកែសម្រួលនូវឯកសារសន្ដិសុខដ៏សំខាន់ចំនួន៣ របស់ខ្លួន នៅឆ្នាំ ២០២៦នេះ ដើម្បីបង្កើតយុទ្ធសាស្ត្រការពារជាតិថ្មីមួយ រួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញឧបករណ៍យោធា ជាពិសេស គឺពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញយុទ្ធសាស្រ្តសំខាន់ៗ។

ក្រោមការដឹកនាំរបស់លោកស្រី តាកាអ៊ីជី ប្រទេសជប៉ុនបាននិងកំពុងបន្ដពន្លឿនការកសាងយោធា ដែលបានចាប់ផ្តើមតាំងឆ្នាំ ២០២៣ ព្រមទាំងបានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ទ្វេដង ដល់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅត្រឹមចុងខែមីនាខាងមុខ។ ការចំណាយនេះ បានធ្វើឱ្យជប៉ុន ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលចំណាយលើវិស័យយោធាច្រើនជាងគេបំផុតរបស់ពិភពលោក។ លើសពីនេះ លោកស្រី តាកាអ៊ីជី ក៏បានប្រកាសពីផែនការបង្កើតឱ្យមានក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់ជាតិ ដែលមានលោកស្រីជាប្រធាន ដើម្បីបង្រួបបង្រួមព័ត៌មាន ដែលប្រមូលបានពីគ្រប់ភ្នាក់ងារ រួមទាំងប៉ូលីស និងក្រសួងការពារជាតិផងដែរ ខណៈ ពីមុនមកប្រទេសជប៉ុនមិនធ្លាប់មានសេវាចារកម្មបរទេស ឬក្នុងស្រុក ដូចជាទីភ្នាក់ងារចារកម្មកណ្តាលសហរដ្ឋអាមេរិក ឬ MI5 របស់ចក្រភពអង់គ្លេសនោះទេ។

អ្នកវិភាគបានអះអាងថា គោលនយោបាយតឹងរឹងរបស់លោកស្រី តាកាអ៊ីជី ចំពោះទីក្រុងប៉េកាំង នៅក្នុងអណត្តិនេះទំនងជាមិនមានឧបសគ្គច្រើនឡើយ ពីព្រោះគណបក្សរបស់លោកស្រី និងសម្ពន្ធភាព គឺបានឈ្នះការបោះឆ្នោតរហូតបានសំឡេងភាគច្រើននៅក្នុងសភា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សារព័ត៌មានអាម៉េរិក “បកស្បែកមុខថៃ” បង្ហាញពិភពលោក ពីការបំប្លែងជម្លោះព្រំដែនជាមួយកម្ពុជា ទៅជាសង្គ្រាមខុសច្បាប់

សារព័ត៌មានអាម៉េរិក ដ៏ល្បីមួយ គឺ the New York Editorial បានចេញអត្ថបទវិភាគស៊ីជម្រៅ មួយពន្យល់ប្រាប់ពិភពលោក អំពីរបៀប ដែលប្រទេសថៃ បានប្រ…

វាសនានយោបាយថៃ ក្រោយការបោះឆ្នោតកំពុងស្ថិតក្នុងភាពច្របូកច្របល់ និងមន្ទិលសង្ស័យផ្នែកច្បាប់

ជាង២សប្តាហ៍បានកន្លងផុតទៅ បន្ទាប់ពីការបោះឆ្នោតសកលកាលពីថ្ងៃទី៨ ខែកុម្ភៈ តែស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ នៅតែបន្តធ្លាក់ក្នុងភាពស្រពេចស្រពិល ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ