ចិនសាកល្បងស៊ីលការពារដែនអាកាសដោយជោគជ័យ

ចិនថា ការសាកល្បងជោគជ័យនូវប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ខ្លួន គ្មានបំណងគំរាមកំហែងប្រទេសណាមួយឡើយ


ក្រសួងការពារជាតិចិនបានថ្លែងកាលពីពេលថ្មីៗនេះថា ប្រទេសចិនបានធ្វើការសាកល្បងដោយជោគេជ័យនូវប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលដ៏ទំនើបរបស់ខ្លួនដូចការរំពឹងទុក ដែលប្រព័ន្ធមីស៊ីលនេះអាចបាញ់ចេញពីដីទៅលើអាកាសបាន ហើយចិនបានអះអាងថា អាវុធនេះគឺប្រើក្នុងការការពារខ្លួនប៉ុណ្ណោះ មិនមែនដើម្បីគំរាមកំហែងប្រទេសណាមួយឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters)។
ចិនថា ការសាកល្បងជោគជ័យនូវប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ខ្លួន គ្មានបំណងគំរាមកំហែងប្រទេសណាមួយឡើយ

ប្រទេស​ចិន​បាន​នឹង​កំពុង​បង្កើន​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ទៅ​លើ​មី​ស៊ី​ល​គ្រប់​ប្រភេទ ចាប់ពី​ប្រភេទ​មី​ស៊ី​ល​ដែល​អាច​បាញ់​កំទេច​ផ្កាយ​រណប​ក្នុង​លំហ​អាកាស រហូត​ដល់​ប្រភេទ​មី​ស៊ី​ល​ផ្លោង​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​កម្រិត​ខ្ពស់ ដែល​ជា​ផ្នែក​មួយ​នៃ​គោ​យ​នយោបាយ​ប្រកបដោយ​មហិច្ឆតា​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ង​ពីង ក្នុង​កា​រស​ធ្វើ​ទំនើប​កម្ម​យោធា​ចិន​។

បើ​យោង​ទៅ​តាម​ប្រភព​ក្នុងស្រុក​ចិន​បាន​រាយការណ៍​ថា ទីក្រុង​ប៉េ​កាំ​ង​បាន​ចាប់ផ្តើម​ការ​សាកល្បង​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​នេះ​ចាប់តាំងពី​ឆ្នាំ ២០១០ មក​ម្ល៉េះ​។ ហើយ​បាន​ធ្វើការ​សាកល្បង​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ ២០១៨ និង ខែកុម្ភៈ ឆ្នាំ ២០២១ កន្លង​ទៅ​។

មួយវិញទៀត ក្រសួង​ការពារ​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា ការ​ធ្វើ​សាកល្បង "​បច្ចេកវិទ្យា​មី​ស៊ី​ល​ដែល​អាច​ស្ទាក់​ចាប់​មី​ស៊ី​ល​លើ​អាកាស​នេះ​" ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​យប់ ហើយ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ គឺ​សម្រាប់​ការពារ​ខ្លួន មិន​មាន​ដើម្បី​វាយប្រហារ​ប្រទេស​ណាមួយ​នោះ​ទេ​"​។

មែនទែន​ទៅ ប្រទេស​ចិន រួម​ជាមួយនឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​រុ​ស្ស៊ី បាន​សម្តែង​ការ​ប្រឆាំង​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​រយៈកម្ពស់​ខ្ពស់ (THAAD) របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងត្បូង នា​ពេល​កន្លង​មក​។

ដោយហេតុ ប្រទេស​ចិន​បាន​អះអាង​ថា រ៉ា​ដា​រយៈកំពស់​ខ្ពស់​ដ៏​មាន​ឥទ្ធិពល​របស់​អា​មេ​រិ​ក​នេះ គឺ​មានការ​គំរាមកំហែង​ដល់​ទឹកដី​របស់​ខ្លួន​។ ហើយ​ចិន​និង​រុ​ស្ស៊ី​ក៏​បាន​ធ្វើ​សមយុទ្ធ​ប្រឆាំង​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​ផង​ដែរ​។

គួរ​រំលឹក​ឡើង​វិញ​បន្តិច​ថា កាលពី​ឆ្នាំ ២០១៦ កន្លង​ទៅ ក្រសួងការពារជាតិ​ចិន​បាន​បញ្ជាក់​ថា ខ្លួន​បាន​កំពុង​បន្ត​ធ្វើការ​សាកល្បង​ប្រព័ន្ធ​មី​ស៊ី​ល​រយៈកម្ពស់​ខ្ពស់ ក្រោយ​ពី​រូបភាព​បាន​បែកធ្លាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន​។ ទោះជា​យ៉ាងណា​ក៏​ដោយ ទីក្រុង​ប៉េ​កាំ​ង​សង្កត់ធ្ងន់​ថា បច្ចេកវិទ្យា​អាវុធ​ទាំងនេះ គឺ​ចាំបាច់​ណាស់​សម្រាប់​ការ​ការពារ​ផលប្រយោជន៍ និង​សន្តិសុខ​ជាតិ​របស់​ប្រទេស​ចិន​៕​

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកគ្រោងបន្ថយពន្ធគយលើទំនិញចិន ដើម្បីបន្ធូរសម្ពាធអតិផរណា ខណៈពន្ធលើឧស្ម័នត្រូវបានលើកយកមក

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន កាលពីពេលថ្មីៗនេះបានបង្ហើបឱ្យដឹងថាលោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងពេលឆាប់ៗនេះ ដ…

ប្រធានាធិបតីអ៊ុយក្រែនថា រុស្សីនឹងសម្រុកការវាយប្រហារកាន់តែខ្លាំង ចំពេលកិច្ចប្រជុំកំពូលEUនៅក្នុងសប្តាហ៍នេះ

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាដីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បានទស្សន៍ទាយថា រុស្ស៊ីនឹងបង្កើនការវាយប្រហាររបស់ខ្លួនកាន់តែខ្លាំងបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ