Advertisement
Advertisement
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុប

វៀតណាម រំពឹងខ្ពស់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុបនឹងជួយស្តារសេដ្ឋកិច្ចខ្លូនឡើងវិញ


វៀតណាមមានក្តីរំពឹងខ្ពស់ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹង សហភាពអឺរ៉ុប នឹងជួយស្រោចស្រង់សេដ្ឋកិច្ចវៀតណាមឡើងវិញ នៅពេលដែលវិបត្តិមេរោគកូវីដ១៩ បញ្ចប់ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ ត្រូវបានដាក់ជូនដល់ រដ្ឋសភាវៀតណាម ដើម្បីធ្វើសច្ចាប័ន និងបោះឆ្នោតសម្រេចនៅថ្ងៃទី ២៨ ខែឧសភា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម រំពឹងខ្ពស់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុបនឹងជួយស្តារសេដ្ឋកិច្ចខ្លូនឡើងវិញ(រូបភាព The Vietnam Group)
Advertisement

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​វៀតណាម​-​សហភាព​អឺរ៉ុប ដែល​គ្រោង​នឹង​លុប​ចោល​នូវ ពន្ធ​នាំ​ចូល​ជាង ៩៩% ក្នុង​រយៈពេល ១០​ឆ្នាំ​នោះ គឺជា​ឱកាស​មាស សម្រាប់​អាជីវកម្ម​ជា​ច្រើន អាច​ស្វែងរក​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ថ្មី​ៗ ជំនួស​ឲ្យ ដៃគូ​ចាស់​ៗ ដែល​បាន​បាត់បង់ អំឡុង​ពេល​ជួប​វិបត្តិ​កូ​វី​ដ​១៩​។

លើស​ពី​នេះ វៀតណាម នឹង​អាច​បើក​ទូលាយ​ទីផ្សារ​នាំ​ចេញ​បន្ថែម​ទៀត និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​ទៅ​លើ ទីផ្សារ​តែ​មួយ​ក្រុម​។​តួយ៉ាង សហភាព​អឺរ៉ុប មាន​ប្រជាជន​ជាង ៥០០​លាន​នាក់ និង GDP ជាង ១៥​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ជាទី​ផ្សារ​នាំ​ចេញ​ធំ​បំផុត លំដាប់​ទី​២ របស់​ប្រទេស​វៀតណាម​ផង​ដែរ​។រដ្ឋាភិបាល​វៀតណាម បាន​ព្យាករណ៍​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ នឹង​ជួយ​បង្កើន GDP របស់​ប្រទេស​វៀតណាម ចន្លោះ ២% ទៅ​ដល់ ៣% នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​ដំបូង និង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​។

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​បន្ត​ថា តាម​ការ​ប៉ាន់ស្មាន ការ​នាំ​ចេញ​ទំនិញ​វៀតណាម ទៅ​កាន់​សហភាព​អឺរ៉ុប នឹង​កើនឡើង ៤៣% ក្នុង​ឆ្នាំ ២០២៥ និង​កើន ៤៤% បន្ថែម​ទៀត ក្នុង​ឆ្នាំ ២០៣០ តាម​រយៈ​ការ​លក់ ផលិតផល​កសិកម្ម វាយ​ន​ភណ្ឌ និង​សម្លៀក​បំពាក់ និង​សេវាកម្ម ដូច​ជា អាកាសចរណ៍ និង​ធានា​រ៉ាប់​រ៉​ង​ជាដើម​។

ដោយឡែក ការ​នាំ​ទំនិញ​ចូល​ពី សហភាព​អឹ​រ៉ុ​ប មក​កាន់​វៀតណាម វិញ ក៏​មានការ​កើនឡើង​ដូច​គ្នា ពោល​គឺ​កើន ៣៣% ក្នុង​ឆ្នាំ ២០២៥ និង ៣៦% ក្នុង​ឆ្នាំ ២០៣០ ហើយ​កត្តា​នេះ ក៏​អាច​ទាក់ទាញ​ទីផ្សារ​ផ្សេង​ៗ មិនមែន​សហភាព​អឺរ៉ុប ឲ្យ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ជាមួយ វៀតណាម​ថែម​ទៀត​ផង​។

ទោះ​យ៉ាងណា​ក៏​ដោយ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ មិនមែន​ផ្តល់​តែ ឱកាស រហូត​នោះ​ទេ គឺ​មាន​ភ្ជាប់​មក​ជាមួយ​នូវ បញ្ហា​ប្រឈម​ជា​ច្រើន​ផង​ដែរ ពោល​គឺ សហគ្រាស អាជីវកម្ម​ក្នុងស្រុក ត្រូវ​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​ជាមួយនឹង លំហូរ​ចូល​នូវ ទំនិញ និង​សេវាកម្ម​អឺរ៉ុប​។

លើស​ពី​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ អឺរ៉ុប គឹ​មាន​បទបញ្ញត្តិ និង​គោលការណ៍​តឹង​រឹង ចំពោះ​ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ពន្ធគយ ដែល​តម្រូវ​ឲ្យ វៀតណាម បំពេញបន្ថែម​នូវ ស្ថាប័ន​សេដ្ឋកិច្ច​ទីផ្សារ និង​អនុវត្ត​កំណែទម្រង់រដ្ឋបាល​។

គួរ​បញ្ជាក់​ដែរ​ថា សភា​អឺរ៉ុប បាន​បោះ​ឆ្នោត​គាំទ្រ​រួច​ហើយ កាលពី​ខែកុម្ភៈ​កន្លង​ទៅ ហើយ​កិច្ចព្រមព្រៀង​នេះ នឹង​មាន​ប្រសិទ្ធភាព ក្នុង​រយៈពេល ១​ខែ​បន្ទាប់​ពី សមាជិក​សភា​វៀតណាម សម្រេច​ផ្តល់​សច្ចាប័ន ហើយ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​វៀតណាម​-​អឺរ៉ុប នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ទី ២ នៅ​ក្នុង​តំបន់​អាស៊ាន បន្ទាប់​ពី កិច្ចព្រមព្រៀង​ទី ១ បាន​ធ្វើ​ឡើងជា​មួយ ប្រទេស​សិង្ហ​បុរី​រួច​មក​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១១ខែចុងក្រោយនេះ ប្រទេសថៃលក់រថយន្ត ធ្លាក់ចុះខ្លាំង

ព័ត៌មាន
ការលក់រថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះអស់រយៈពេល១១ខែជាប់ៗគ្នា ហើយក្នុងខែមេសាកន្លងទៅថ្មីៗនេះ គឺសម្រេចការលក់បានជាង ៣ម៉ឺនគ្រឿង ធ្លាក់ចុ...

ថៃ បន្តផ្អាកជើងហោះហើរអន្តរជាតិ រហូតដំណាច់ខែមិថុនាឆ្នាំនេះ

ព័ត៌មាន
ប្រទេសថៃ បានសម្រេចបន្តផ្អាកជើងហោះហើរអន្តរជាតិទាំងអស់ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ យ៉ាងណាក៏ដោយ ចំពោះការបើកដំណើរការជើងហោះហើ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ