វិនិយោគជប៉ុននៅកម្ពុជា

នាយករដ្ឋមន្ត្រីជប៉ុន ស្នើសុំសម្តេចតេជោ ហ៊ុន សែន គាំទ្រក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនតូយ៉ូតានឹងសង់រោចក្រនៅកម្ពុជា


នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ បានអះអាងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២២ ថា ឯកឧត្តម នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចជាមួយកម្ពុជាកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសជប៉ុន នឹងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ដក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីជប៉ុនបានស្នើសុំសម្តេចតេជោ គាំទ្រដល់ក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជាផងដែរ។
ជំនួបនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២២ នៅទីក្រុងតូក្យូ។

ការលើកឡើងរបស់ ឯកឧត្តម គី ស៊ីដា ហ្វូមីអូ យ៉ាងដូច្នេះ ធ្វើឡើងនៅគ្រា នៅក្នុងជំនួបផ្ទាល់រវាងឯកឧត្តម ជាមួយនឹងសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជួបពិភាក្សាការងារជាមួយគ្នានៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ នាឱកាសដែលសម្តេចតេជោ អញ្ជើញចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតប្រធានាធិបតីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ។

នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន។

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានថ្លែងលើកឡើងនៅក្នុងសន្និបាតអង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងវិភាគទានរបស់ជប៉ុន ដល់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងក្របខណ្ឌការរក្សាសន្តិភាពរបស់ប្រជាជនជប៉ុននៅកម្ពុជា។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងបន្តចូលរួមក្នុងការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនាពេលខាងមុខបន្តទៀត។

ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញឯកឧត្តម ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំអាស៊ី -បូព៌ា នៅខែវិច្ឆិកា ខាងមុខនេះ នៅកម្ពុជា។ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាដែលកន្លងទៅទទួលនាវាជប៉ុនក្នុងការចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ។ ឯកឧត្តម ក៏បានលើកអំពីការងារដែលធ្វើបន្តដើម្បីពង្រឹងកិច្ចសហប្រវត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុន នឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើសុំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។

ឯកឧត្តម ក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នឹងបន្តពង្រឹងពង្រីកប្រតិបត្តការជាមួយប្រទេសកម្ពុជា ។ ឯកឧត្តម ក៏បានស្នើសុំសម្តេចតេជោ គាំទ្រជប៉ុន ក្នុងក្របខណ្ឌរវាងអាស៊ាន និងជប៉ុនផងដែរ។ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សាផ្លាស់ប្ដូរមតិគ្នាជុំវិញស្ថានភាពនៅក្នុងតំបន់ និងអន្តរជាតិ បញ្ហានៅមីយ៉ាន់ម៉ា បញ្ហានៅសមុទ្រចិនខាងត្បូង នៅឧបទ្វិបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន។

ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្វីត្បិតស្ថានភាពមីយ៉ាន់ម៉ាជាការបារម្ភ ប៉ុន្តែជប៉ុននៅតែបន្តគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ានទាំងឡាយ។ ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថា ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហានុយក្លែអ៊ែរ និងការចាប់ជំរិតជនជាតិជប៉ុន ដែលជាការបារម្ភរបស់ប្រទេសជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូបបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ា យើងនឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ាន ហើយយើងនឹងបន្តក្នុងការជំរុញ ទោះបីជាការប្រឈមក៏ដោយគឺយើងមិនបោះចោលការងារនោះទេ។ ចំពោះបញ្ហាផ្សេងៗទៀតដែលឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុនបានលើកឡើងថា យើងនឹងបន្តធ្វើកិច្ចការជាមួយគ្នាបន្តទៀត៕




អត្ថបទបន្ទាប់


ទីបំផុត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័នហើយ

នៅទីបំផុតរដ្ឋសភាកូរ៉េខាងត្បូងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ…

មាន PayBand ធនាគារអេស៊ីលីដាក្នុងដៃ អាចប្រើប្រាស់សេវាទូទាត់ទំនើបៗទាន់សម័យអ្វីខ្លះ?

ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជកម្មរបស់ខ្មែរដ៏ធំជាងគេមួយ ដែលតែងតែផ្ដល់ជូននូវសេវាធនាគារឌីជីថលយ៉ាងសម្បូរបែប ស្របទៅតាមការរីកចម្រើនដ៏ឆា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ