អត្ថបទពាណិជ្ជកម្ម

មាន PayBand ធនាគារអេស៊ីលីដាក្នុងដៃ អាចប្រើប្រាស់សេវាទូទាត់ទំនើបៗទាន់សម័យអ្វីខ្លះ?


ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជកម្មរបស់ខ្មែរដ៏ធំជាងគេមួយ ដែលតែងតែផ្ដល់ជូននូវសេវាធនាគារឌីជីថលយ៉ាងសម្បូរបែប ស្របទៅតាមការរីកចម្រើនដ៏ឆាប់រហ័សនៃសង្គមបច្ចេកវិទ្យា និងភាពទំនើបស៊ីវិល័យរបស់អ្នកប្រើប្រាស់។ ជាក់ស្ដែង ថ្មីៗនេះ អេស៊ីលីដា ទើបតែបានដាក់ឲ្យប្រើប្រាស់នូវឧបករណ៍ទំនើបទាន់សម័យថ្មីមួយទៀត គឺ PayBand ដែលមានមុខងារសម្រាប់ការប្រើប្រាស់ទូទាត់ ឬដក-ដាក់ប្រាក់យ៉ាងងាយស្រួល លឿនរហ័ស និងសុវត្ថិភាពខ្ពស់។
អេស៊ីលីដា ទើបតែបានដាក់ឲ្យប្រើប្រាស់នូវឧបករណ៍ទំនើបទាន់សម័យថ្មីមួយទៀត គឺ PayBand ដែលមានមុខងារសម្រាប់ការប្រើប្រាស់ទូទាត់ ឬដក-ដាក់ប្រាក់យ៉ាងងាយស្រួល លឿនរហ័ស និងសុវត្ថិភាពខ្ពស់។

តើ Payband មានមុខងារប្រើប្រាស់អ្វីខ្លះ? Payband គឺជាឧបករណ៍បច្ចេកវិទ្យាទំនើបមួយ ដែលអាចពាក់ជាប់នៅដៃ ស្រដៀងនឹងនាឡិកាដែរ ជាមួយនឹងពណ៌ដ៏ស្រស់ឆើតឆាយជាច្រើនពណ៌ ដែលអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។ តាមរយៈ PayBand លោកអ្នកប្រើប្រាស់ជាមួយនឹងម៉ាស៊ីនឆូតកាតអេស៊ីលីដា សម្រាប់ទូទាត់ថ្លៃទំនិញ ឬសេវាកម្ម និងដកប្រាក់តាមរយៈម៉ាស៊ីនឆូតកាតរបស់អេស៊ីលីដាជាដើម។

ជាមួយគ្នានេះ PayBand មានមុខងារប្រើប្រាស់ជាមួយម៉ាស៊ីន អេធីអឹមរបស់ធនាគារអេស៊ីលីដាក៏បាន ដូចជាការពិនិត្យមើលសមតុល្យសាច់ប្រាក់ ពិនិត្យរបាយការណ៍គណនីយសង្ខេប បង្កើតបណ្ណនិម្មិត ដក-ដាក់ប្រាក់ បញ្ចូលប្រាក់ទូរស័ព្ទ ផ្ទប្រាក់រវាងគណនីម្ចាស់តែមួយ ឬគណនីភ្ជាប់ក្នុងបណ្ណឥណពន្ធតែមួយ ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា ទូទាត់បណ្ណឥណទាន និងប្រតិបត្តិការផ្សេងៗទៀត៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុន ស្នើសុំសម្តេចតេជោ ហ៊ុន សែន គាំទ្រក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនតូយ៉ូតានឹងសង់រោចក្រនៅកម្ពុជា

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ បានអះអាងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០…

ឥឡូវនេះ គណនីវ៉លឡេតលើអេស៊ីលីដាម៉ូបាលអាចទទួលប្រាក់ ឬសន្សំប្រាក់ដុល្លារដល់ ៥ម៉ឺន និងប្រាក់រៀល ២០០លាន

ព័ត៌មាន
អេស៊ីលីដា ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត កំពុងមានការពង្រីកសេវាកម្មរបស់ខ្លួនកាន់តែខិតទៅរកអតិថិជន តាមរយៈការពង្រីកនូវសេវាធនាគារឌីជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ