មហាសេដ្ឋីអាមេរិក Jeff Bezos

មហាសេដ្ឋីអាមេរិក Jeff Bezos បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទេសចរណ៍ក្នុងទីអវកាស


បុរសមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងលោកសញ្ជាតិអាមេរិក លោក ជែហ្វ បេសូស៍ (Jeff Bezos) បានក្លាយជាអ្នកបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទេសចរណ៍ក្នុងលំហអាកាស ក្រោយពីបានធ្វើដំណើរចូលទៅក្នុងលំហអវកាសក្នុងរយៈកម្ពស់ ជាង១០០គីឡូម៉ែត្រផុតពីដី កាលពីថ្ងៃអង្គារទី២០ ខែកក្កដាឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
Jeff Bezosបើកទំព័រប្រវត្តិសាស្ត្រថ្មីទេសចរណ៍អវកាស
ដោយ

លោក Jeff Bezos ក្នុង​វ័យ​៥៧​ឆ្នាំ បាន​សម្រេច​នូវ​បំណងប្រាថ្នា​របស់​លោក ដែល​ប៉ង​ទុកជា​យូរ​មក​ហើយ ដោយ​បាន​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​ក្នុង​លំហ​អាកាស ចំងាយ​ប្រមាណ​១០៧​គីឡូម៉ែត្រ​ផុត​ពី​ផ្ទៃដី​នៃ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ជាទី​ដែល​យាន្ត​អវកាស​ឈ្មោះ​ថា «New Shepard» ផលិត​ដោយ​ក្រុមហ៊ុន Blue Origin របស់​លោក​ផ្ទាល់ បាញ់​បង្ហោះ​ចេញ​ទៅ​ក្នុង​ល្បឿន​ជាង ៣.៥០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្រោម​ក្រសែរ​ភ្នែក​នៃ​អ្នក​តាមដាន​ទស្សនាការ​ផ្សាយ​ផ្ទាល់​រាប់​លាន​នាក់​លើ​កញ្ចក់​ទូរទស្សន៍​និង​បណ្តាញ​សង្គម​។

ដំណើរ​ឡើង​ទៅ​អវកាស​របស់​ស្ថាបនិក​ក្រុមហ៊ុន​អា​ម៉ា​ហ្សូ​នរូ​ប​នេះ បាន​ចំណាយពេល​អស់ ១០​នាទី និង​១០​វិនាទី រាប់​ចាប់តាំងពី​ការ​បាញ់​បង្ហោះ​ឡើង រហូត​ដល់​ពេល​យាន្ត​របស់​លោក​បាន​ធ្លាក់​ចុះ មក​ប៉ះ​នឹង​ផ្អៃ​ដី​វិញ​។ អំឡុង​ពេល​ជាង​១០​នាទី​នៃ​ដំណើរ​កម្សាន្ដ លោក Jeff Bezos និង​អ្នក​រួម​ដំណើរ​បី​រូប​ផ្សេង​ទៀត បាន​ចំណាយពេល​សំកាំង​លើ​អាកាស​ដោយ​គ្មាន​កំលាំង​ទំនាញ ប្រមាណ​៣​នាទី ដើម្បី​គយគន់​ទិដ្ឋភាព​ក្នុង​លំហ និង​រូបរាង​របស់​ផែនដី​មើល​ពីលើ​។

អ្នក​រួម​ដំណើរ​ជាមួយ​លោក​ទាំង​បី​រូប​ទៀត​នោះ រួម​មាន ប្អូនប្រុស​របស់​លោក ឈ្មោះ Mark Bezos អ្នកស្រី Wally Funk ជា​ស្ត្រី​វ័យ​៨២​ឆ្នាំ​ធ្លាប់​ជា​អតីត​អ្នកបើកបរ​យន្តហោះ និង​យុវជន​មួយ​រូប​ចុង​ក្រោយ ដែល​ជា​សិស្សសាលា​អាយុ ១៨​ឆ្នាំ​។

«​ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​បំផុត​» ជា​ពាក្យ​ដែល​លោក Bezos បាន​និយាយ​មុនគេ​ក្រោយ​ឈាន​ជើង​ចេញពី​យាន្ត​អវកាស «New Shepard» បន្ទាប់​ពី​វា​បាន​ចុះ​ចត​ដល់​ដី​អស់​មួយសន្ទុះ​។ 

សូម​ជម្រាប​ថា នេះ​មិន​គ្រាន់តែ​ការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ទេសចរណ៍​អវកាស​នោះ​ទេ ប៉ុន្តែ​វា​ជា​ជំហាន​មួយ​ថ្មី​ទៀត​របស់​វិស័យ​អវកាស​របស់​សហរដ្ឋអាមេរិក និង​ពិភពលោក ឆ្ពោះទៅ​រក​ការ​បង្កើត​យាន្ត​អវកាស ដែល​អាច​ប្រើប្រាស់​បាន​ឡើង​វិញ​ច្រើន​ដង គោលដៅ​ដើម្បី​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ ក្នុង​វិស័យ​មួយ​នេះ និង​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នៃ​ទី​អវកាស​។

ជាក់ស្តែង យាន្ត​អវកាស «New Shepard» ដែល​ប្រើប្រាស់​សម្រាប់​ដំណើរ​កម្សាន្ត​របស់​លោក Bezos កាលពី​ថ្ងៃ​អង្គារ​ត្រូវ​បាន​គេ​ប្រើប្រាស់​ចំនួន​២​ដង​រួច​មក​ហើយ​។ បើ​តាម​ការ​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន ក្រុមហ៊ុន​Blue Origin របស់​លោក​កំពុង​ខិតខំ​អភិវឌ្ឍ​យាន្ត​នេះ​ធ្វើ​យ៉ាងណា​ឲ្យ​គេ​ប្រើប្រាស់​បាន​យ៉ាង​ហោច​ណាស់ ១០០​ដង​ទៀត​៕

None



អត្ថបទបន្ទាប់


សមាគមអ្នកចិញ្ចឹមសត្វបារម្ភការនាំចូលជ្រូកខុសច្បាប់ ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាទទួលស្គាល់ថា ការចិញ្ចឹមជ្រូកក្នុងស្រុកបច្ចុប្បន្នមិនទាន់អាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់បាននៅឡើយទេ ដែលទាមទារឲ្យនាំ…

មេរោគកូវីដ-១៩ បំប្លែងថ្មីមួយប្រភេទទៀតឈ្មោះ Lambda ត្រូវបានរកឃើញនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក

កំពុងតែញាប់ដៃញាប់ជើងក្នុងការទប់ទល់នឹងមេរោគបំប្លែងថ្មី ឌែលតា មិនទាន់បានស្រាកស្រាន្ដផង ឥឡូវនេះ រដ្ឋតិចសាស់សហរដ្ឋអាមេរិកកំពុងប្រឈមនឹងក្ដី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ