កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងអានហ៊ួយ សាធារណៈរដ្ឋប្រជាមានិតចិន ស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន JETOUR AUTO បានប្រារព្ធពិធីចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត JETOUR ប្រចាំកម្ពុជា ដល់ក្រុមហ៊ុន ខេអិនអិន ខេមបូឌា។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមវត្តមានរបស់នាយកគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន JETOUR AUTO លោក JACK CHEN ជាមួយនឹង កញ្ញា អ៊ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការ របស់ក្រុមហ៊ុន ខេអិនអិន ខេមបូឌា រួមជាមួយនឹងតំណាងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងពីរ។
គួរបញ្ជាក់ផងដែរថាមូលហេតុដែលក្រុមហ៊ុន JETOUR ជ្រើសរើសក្រុមហ៊ុន KNN CAMBODIA ជាតំណាងចែកចាញផ្តាច់មុខតែមួយគឺដោយសារតែក្រុមហ៊ុន KNN CAMBODIA មាននូវគុណសម្បត្តិជាច្រើន ដូចជាភាពខ្លាំងក្នុងការផ្តល់សេវាពេលលក់ សេវាជួសជុលថែទាំ និងធានាក្រោយលក់ ជាពិសេសក្រុមហ៊ុននេះមានបទពិសោធ៍ជាង២០ឆ្នាំលើការចែកចាយផ្តាច់មុខម៉ាកល្បីៗ ពីកូរ៉េ ជប៉ុន និងអ៊ីរ៉ុប លើវិស័យគ្រឿងចក្រ និងរថយន្តធន់ធ្ងន់។
សម្រាប់កិច្ចសហការចែកចាយនេះ តំណាងក្រុមហ៊ុន KNN បានបញ្ជាក់ថា ក្រុមហ៊ុនគឺបានឆ្លងកាត់ដំណើរការសិក្សា ត្រួតពិនិត្យ និងជ្រើសរើសយ៉ាងល្អិតល្អន់ផ្ជិតផ្ជង់បំផុត ទៅលើប្រវត្ថិម៉ាកសញ្ញា បទពិសោធន៍ នៃការផលិតរថយន្ត និងជាពិសេសគឺគុណភាព កម្លាំងចលករ បច្ចេកវិទ្យា ប្រព័ន្ធសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់។
ដោយសារតែក្រុមហ៊ុនបានសិក្សាស៊ីជម្រៅថា JETOUR គឺជាឡានស្តង់ដាអង់គ្លេស ដែលមានការរចនាឡើងដោយអ្នករចនាដ៏ល្បីល្បាញពីអាល្លឺម៉ង់ និងលក់ដាច់លេខ១ នៃសហភាពអារ៉ាប់រួម UAE ក្នុងឆ្នាំ២០២២ និង២០២៣។ មិនត្រឹមតែម៉ូតដ៏ស៊ីវីល័យ រថយន្តគឺបានបំពាក់នូវ បច្ចេកវិទ្យាទំនើបទាន់សម័យ និងប្រព័ន្ធសុវត្ថិភាពដែលគិតគូរគ្រប់ជ្រុងជ្រោយជាមួយគុណភាពខ្ពស់ ទើបធ្វើអោយក្រុមហ៊ុន KNN CAMBODIA សម្រេចចិត្តនាំយករថយន្តដ៏ល្អពិសេសនេះមកចែកចាយក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា រថយន្ត JETOUR ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chery Holding ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៧ ដែលគេស្គាល់ថាជាក្រុមហ៊ុនយក្សរទាំង៥ របស់ប្រទេសចិន មានប៉ាតង់បច្ចេកវិទ្យាដល់ទៅ ២៥០០០មុខ ជំនាញខាងផលិតរថយន្ត និងម៉ាស៊ីន។ JETOUR និងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាជាផ្លូវការនៅដើមឆ្នាំ ២០២៤ ខាងមុខនេះជាមួយនឹងការធានាដល់ទៅ៥ឆ្នាំ ឬ១៥ម៉ីនគីឡូ ។
ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ សូមទាក់ទងមកកាន់ផេកផ្លូវការ
Facebook Page: https://www.facebook.com/profile.php?id=61553610326112
លេខទូរស័ព្ទ: 017-713-713
Telegram: t.me/jetour_cambodia