ប្រទេសចិន និង ប្រទេសអាល្លឺម៉ង់

ចិនងាកទៅពង្រឹងទំនាក់ទំនងជាមួយអាល្លឺម៉ង់ក្រោយជំនួបតាមទូរស័ព្ទជាមួយអធិការបតីថ្មី


ចិនត្រូវបានគេមើលឃើញថា កំពុងងាកទៅពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយអាល្លឺម៉ង់ ខណៈមេដឹកនាំប្រទេសនេះ ទើបតែបានជជែកគ្នាអំពីផែនការកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែស៊ីជម្រៅ។ តាមរយៈការជជែកគ្នាតាមទូរស័ព្ទជាលើកដំបូងរវាងមេដឹកនាំចិន និង អាល្លឺម៉ង់ នាពេលថ្មីៗនេះ ខាងភាគីចិនបានអះអាងថា ចិននិងអាល្លឺម៉ង់គួរតែបន្តទាក់ទងគ្នាក្នុងនាមជាដៃគូរយុទ្ធសាស្ត្រ ហើយគួរតែពង្រីកកិច្ចសហការជាមួយគ្នាបន្ថែមទៀត លើវិស័យថ្មីៗដូចជា វិស័យថាមពលបៃតង និងសេដ្ឋកិច្ចឌីជីថលជាដើម។ នេះបើតាមសារព័ត៌មាន South China Morning Post។
ចិនចង់ពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបតាមរយៈអាល្លឺម៉ង់
ដោយ

អំឡុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អធិការបតី​ថ្មី​របស់​អា​ល្លឺ​ម៉​ង់ លោក​ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន​បាន​លើក​ឡើង​ថា ក្នុង​នាម​ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​លេខ​២​ពិភពលោក ហើយ​អា​ល្លឺ​ម៉​ង់​ជា​មហាអំណាច​លេខ​៤​នោះ គួរតែ​យល់​ច្បាស់​ពី​ការ​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​។ ចិន​ជា​ប្រទេស​ដៃគូរ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​អា​ល្លឺ​ម៉​ង់ ហើយ​ចិន​ក៏​ជាទី​ផ្សារ​យានយន្ត​ដ៏​សំខាន់​មួយ​ដែរ​សម្រាប់​ផលិតផល​រថយន្ត​អា​ល្លឺ​ម៉​ង់​។

លោក ស៊ី ជី​ន ពីង បន្ត​ថា ប្រទេស​ចិន​តែងតែ​បើកចំហ​ប្រទេស ទទួលយក​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​ទាំងអស់ ព្រមទាំង ស្វាគមន៍​ដើម្បី​ចាប់​យក​ឱកាស​វិនិយោគ​។ ផ្ទុយ​មក​វិញ ចិន​សង្ឃឹមថា​អា​ល្លឺ​ម៉​ង់​នឹង ផ្តល់​បរិយាកាស​ធុរកិច្ច​ល្អ ប្រកបដោយ​យុត្តិធម៌​សម្រាប់​អ្នក​វិនិយោគ​ចិន​ដូច​គ្នា​។

ដោយឡែក អធិការបតី​ថ្មី​របស់​អា​ល្លឺ​ម៉​ង់ លោក អូ​ឡា​ហ្វ ស្កុល ដែល​ទើបតែ​ឡើង​កាន់​តំណែង​ជំនួស លោកស្រី អង់កូ​ឡា ម៉ា​កេល បាន​និយាយ​ដែរ​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​មាន​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយ​ប្រទេស​ចិន​ក្នុង​វិស័យ​ថាមពលបៃតង សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សេវាកម្ម​ជាដើម ហើយ​ក៏​សង្ឃឹម​ដែរ​ថា កិច្ចព្រមព្រៀង​វិនិយោគ រវាង​ចិន និង សហភាព​អឺរ៉ុប អាច​ចូល​ជា​ធរមាន​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ​។ 

គួរ​រំឭក​ត្រង់នេះ​បន្តិច​ថា កិច្ចព្រមព្រៀង​វិនិយោគ​រវាង​អឺរ៉ុប និង​ចិន ត្រូវ​បាន​សហភាព​អឺរ៉ុប​ផ្អាក​ការ​ផ្តល់​សច្ចាប័ន​ចាប់តាំងពី​ខែឧសភា​មក​ដល់​ចុងឆ្នាំ​២០២១​នេះ ខណៈ​ដែល​កិច្ចព្រមព្រៀង​ខាងលើ​បាន​ចំណាយពេល​អស់ ៧​ឆ្នាំ​ក្នុង​ការ​ចរចា​។

សូម​ជម្រាប​ដែរ​ថា ការ​ស្កាត់​ជួប​ជជែក​គ្នា​តាម​ទូរស័ព្ទ​របស់​ថ្នាក់ដឹកនាំ​កំពូល​ទាំង​ពីរ ធ្វើ​ឡើង​ខណៈ​ពេល​ដែល ចិន និង​អឺរ៉ុប មិនសូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ប៉ុន្មាន​ទេ ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២១​នេះ​មក​ម្ល៉េះ​។ ភាគី​ទាំង​ពីរ​បាន​ដាក់​ទណ្ឌកម្ម​លើ​គ្នា​ទៅ​វិញ​ទៅ​មក ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តំបន់​ស៊ី​ន​ជាំ​ង​ប្រទេស​ចិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសុខភាពពិភពលោកប្រកាសថានឹងធ្វើគ្រប់បែបយ៉ាងដើម្បីបិទបញ្ចប់កូវីដ១៩ក្នុងឆ្នាំ២០២២

ព័ត៌មាន
ប្រមុខដឹកនាំ អង្គការសុខភាពពិភពលោក នៅដើមសប្តាហ៍នេះបានប្រកាសក្តែងៗក្នុងសន្និសីទកាសែត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ទៅកាន់ពិភពលោកឲ្យដឹងថា WH…

ធនាគារអភិវឌ្ឍន៍អាស៊ី៖ កម្មករវៀតណាម ៩០% ដែលបាត់បង់ការងារ មិនបានបន្តស្វែងរកការងារថ្មីទេ

ព័ត៌មាន
ការសិក្សាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានរកឃើញថា ជនជាតិវៀតណាម ៩០ ភាគរយដែលបាត់បង់ការងារធ្វើនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ ពួកគេមិនបានបន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ