កូវីដ-១៩ នៅវៀតណាម

រៀតណាមកើតក្ដីបារម្ភកាន់តែខ្លាំង ក្រោយរកឃើញកូវីដ-១៩កូនកាត់បំប្លែងខ្លួនថ្មី


ការផ្ទុះរាលដាលកូវីដ-១៩ បាននិងកំពុងប្រឈមនឹងបញ្ហាកាន់តែខ្លាំង ក្រោយពេលពេលដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ នាចុងសប្ដាហ៍មុនបានប្រកាសពីរកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលទំនងជាប្រភេទកូនកាត់ កើតឡើងពីការរួមបញ្ចូលគ្នានៃមេរោគកូវីដ-១៩ ដែលរកឃើញនៅអង់គ្លេស និងមេរោគក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កូវីដ១៩នៅវៀតណាម
ដោយ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀន ថាញ់ឡុង បានឲ្យដឹងថា វៀតណាមបានរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីសន្លាងមួយប្រភេទទៀត ដែលបើតាមមន្ទីរពិសោធន៍ក្នុងប្រទេសវៀតណាម មេរោគថ្មីនេះទំនងជាបានកើតឡើងពីការលាយបញ្ចូលគ្នានូវមេរោគកូវីដ១៩បំប្លែងខ្លួនពីរប្រភេទដែលមានស្រាប់ គឺមេរោគដែលរកឃើញនៅអង់គ្លេស និងនៅឥណ្ឌា។

លោក ង្វៀន ថាញ់ឡុង បានសង្កត់ធ្ងន់ថា មេរោគនេះមានកំរិតគ្រោះថ្នាក់ខ្ពស់ខ្លាំង ដោយវាបានបំប្លែង, បំបែកខ្លួន, និងបានធ្វើការចម្លងយ៉ាងលឿនរហ័ស ដោយគេបានដាក់ការសង្ស័យថា វាអាចចម្លងតាមខ្យល់បានទៀតផង។

អាជ្ញាធរវៀតណាម បានសន្និដ្ឋានជំហានដំបូងថា កំណើននៃការឆ្លងរាលដាលកូវីដ-១៩ក្នុងសហគមន៍នៅប្រទេសវៀតណាមពេលនេះ ទំនងជាបង្កឡើងដោយមេរោគបំប្លែងថ្មីកូនកាត់នេះតែម្តង។ 

គួររំឭកថា វៀតណាមជាប្រទេសដែលត្រូវបានគេកោតសសើរថា បានចាត់ចែង និងទប់ស្កាត់ការចម្លងកូវីដ១៩បានល្អជាងគេមួយដែរ ពោលបើគេរាប់ពីពេលមានកូវីដ១៩ដំបូងកាលពីឆ្នាំមុនមកដល់ចុងខែមេសាឆ្នាំនេះ វៀតណាមមានអ្នកឆ្លងកូវីដ១៩តែជាង ៣ពាន់នាក់ប៉ុណ្ណោះ។

ប៉ុន្តែក្រោយមក នៅពេញមួយខែឧសភានេះ វៀតណាមបានស្គាល់ពីកំណើនយ៉ាងលឿនរហ័ស ពោលគឺកើនឡើងជាង ៣.៥០០ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបពេលនេះ មានដល់ជិត ៧ពាន់នាក់ហើយ ក្នុននោះស្លាប់បាត់បង់ជីវិត៤៧នាក់។ បច្ចុប្បន្នកូវីដ១៩បាននិងកំពុងឆ្លងរាលដាលទៅជាង ៣០ខេត្ត-ក្រុង  រួចហើយក្នុងចំណោមខេត្តទាំង ៦៣របស់វៀតណាម។

ដោយឡែក មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីកូនកាត់នេះ ទើបតែរកឃើញដំបូងដោយអាជ្ញាធរក្នុងវៀតណាមប៉ុណ្ណោះ ពុំទាន់មានទិន្នន័យពីការរកឃើញក្នុងប្រទេសផ្សេងទៀតនោះទេ។

ប៉ុន្តែបើគេនិយាយពី មេរោគកូវីដ១៩បំប្លែងខ្លួនដែលបានរកឃើញកន្លងមក នៅប្រទេសឥណ្ឌានិងអង់គ្លេសវិញ មេរោគទាំងពីរប្រភេទនេះត្រូវបានអង្គការសុខភាពពិភពលោកអះអាងថា បានឆ្លងរាលដាលទៅជាង ៥០ប្រទេសក្នុងសកលលោករួចហើយ ខណៈវាត្រូវបាន WHO ដាក់បញ្ចូលជាប្រភេទមេរោគបំប្លែងខ្លួនដែលកំពុងបង្កការគម្រាមកំហែងនិងគួរឲ្យព្រួយបារម្ភ ដោយសារតែកម្រិតឆ្លងរបស់វាគឺលឿនរហ័ស និងកាចសាហាវផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្រូវការទឹកដោះគោស្រស់នៅកម្ពុជានៅតែកើនខ្លាំង ទោះមានបញ្ហាកូវីដ-១៩មករំខានក្ដី

ព័ត៌មាន
កសិដ្ឋានផលិតទឹកគោស្រស់ធំៗនៅកម្ពុជា បានឲ្យដឹងថា វិបត្តិជំងឺកូវីដ-១៩ មិនត្រឹមតែ មិនបានធ្វើឲ្យផលិតកម្ម និងការលក់ទឹកគោស្រស់មានបញ្ហានោះទេ តែ…

អ្នកជំនាញWHO៖«អ្នកនយោបាយកំពុងបំពុលបរិយាកាសក្នុងដំណើរការស្វែងរកប្រភពដើមកូវីដ-១៩»

ព័ត៌មាន
អ្នកជំនាញជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកកាលពីពេលថ្មីៗនេះ បានហៅការយកប្រភពដើមរបស់កូវីដ១៩មកធ្វើជាល្បែងនយោបាយរបស់អ្នកនយោបាយ ថាកំពុងតែប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ