Joe Biden នឹងក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋ​អាមេរិក

ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក ៖ Joe Biden ឈ្នះហើយ បើ​តាមការផ្សាយរបស់សារព័ត៌មានធំៗ


នៅមុននេះ​បន្តិច សារព័ត៌មានធំៗនៅលើពិភពលោក ដូចជា BBC របស់អង់គ្លេស, CNN និង CNBC របស់​អាមេរិក បាន​ប្រកាស​ថា លោក Joe Biden (ចូ បៃដិន) មកពីគណបក្ស​ប្រជាធិបតេយ្យ​គឺជា​អ្នក​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ឆ្នាំ២០២០​នេះ ។
លោក Joe Biden នឹងក្លាយជា​ប្រធានាធិបតីទី៤៦ របស់សហរដ្ឋ​អាមេរិក។
ដោយ

សារព័ត៌មាន BBC បាន​សរសេរ​ថា លោក Joe Biden បាន​ឈ្នះ​ការបោះឆ្នោត​ដើម្បីក្លាយជាប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ហើយ ដោយ​បាន​យកឈ្នះ​លើ​លោក ដូណាល់ ត្រាំ បន្ទាប់ពី​គេបាន​គណនា​ឃើញថា លោក​ Biden បានឈ្នះ​ឆ្នោត​នៅក្នុង​រដ្ឋ Pennsylvania (ផិនស៊ីលវេនៀ) ដែល​នាំឲ្យ​លោក​មាន​សំឡេង​គាំទ្រ​ពីអង្គបោះឆ្នោត​លើស ២៧០សំឡេង ដើម្បីដឹកនាំ​សេតវិមាន ។ 

ទូរទស្សន៍ CNN របស់​អាមេរិក បាន​ចុះផ្សាយ​មុន​នេះ​បន្តិចថា សហរដ្ឋ​អាមេរិក​បានជ្រើសរើស​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden ជា​ប្រធានាធិបតីទី៤៦​របស់ខ្លួន ដោយ​យោង​តាមការ​ព្យាករ​លទ្ធផល​ឆ្នោត​របស់​ទូរទស្សន៍នេះ ។ 

លោក Joe Biden ដែលនឹង​ឈានចូលវ័យ ៧៨ឆ្នាំ នៅដំណាច់ខែនេះ នឹងក្លាយជាប្រធានាធិបតីអាមេរិក​ដែលមានវ័យ​ចាស់ជាងគេ​បំផុត នៅពេលដែលលោក​ស្បថ​ចូលកាន់តំណែង​ប្រធានាធិបតី នៅខែមករា ឆ្នាំ២០២១ ខាងមុខ​នេះ ។ 

ដូចគ្នានេះដែរ ទូរទស្សន៍ធំមួយទៀតរបស់សហរដ្ឋអាមេរិក CNBC បាន​ផ្សាយថា លោក Joe Biden គឺជា​ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋ​អាមេរិក​ហើយ ។ 

ទោះយ៉ាងណា ទន្ទឹមនឹងការប្រកាស​ជ័យជម្នះរបស់លោក Joe Biden ក៏មានសេចក្ដីរាយការណ៍ព័ត៌មានអំពីក្រុមអ្នករៀបចំ​យុទ្ធនាការបោះឆ្នោតរ​បស់​លោក ដូណាល់ ត្រាំ បាន​ដាក់​ពាក្យ​បណ្ដឹង​ជាច្រើន​ប្រឆាំងនឹងលទ្ធផល​នៃការរាប់សន្លឹកឆ្នោត ផងដែរ ៕




អត្ថបទបន្ទាប់


អង្គរក្ស​ខ្មែរ​ម្នាក់បានឆ្លងកូវីដ-១៩ ក្រោយ​បាន​​​​ការពារ​ផ្ទាល់​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​​​ ក្នុងពេល​ទស្សនកិច្ចនៅកម្ពុជា

ព័ត៌មាន
អង្គរក្ស​ជនជាតិ​ខ្មែរ​មួយរូប ដែល​បាន​ការពារ​ផ្ទាល់​​សម្រាប់​​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលព…

ថៃធ្លាក់ចុះការវិនិយោគផ្ទាល់ពីបរទេស ២៩% ក្នុងរយៈពេល ៣ត្រីមាសឆ្នាំ២០២០

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែកញ្ញា កន្លងទៅនេះសំណើដាក់ពាក្យសុំធ្វើការវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងប្រទេសថៃ មានជាង៣ពាន់ ៨រយលានដុល្លារអាមេរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ