កូវីដ១៩ នៅ​កម្ពុជា

អង្គរក្ស​ខ្មែរ​ម្នាក់បានឆ្លងកូវីដ-១៩ ក្រោយ​បាន​​​​ការពារ​ផ្ទាល់​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​​​ ក្នុងពេល​ទស្សនកិច្ចនៅកម្ពុជា


អង្គរក្ស​ជនជាតិ​ខ្មែរ​មួយរូប ដែល​បាន​ការពារ​ផ្ទាល់​​សម្រាប់​​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ​២០២០ នៅល្ងាចថ្ងៃនេះ (ថ្ងៃទី៧ វិច្ឆិកា ២០២០) ត្រូវ​បាន​ប្រកាសឲ្យ​ដឹងថា មានផ្ទុក​វីរុស​កូវីដ-១៩ ហើយ ។ នេះ​បើ​យោង​តាម​ខ្សែ​អាត់សំឡេងរបស់​សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​សារព័ត៌មាន Fresh News ។
លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី បាន​ជួប​ជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៣ វិច្ឆិកា ២០២០។
ដោយ

ក្នុងខ្សែអាត់សំឡេង សម្ដេចតេជោ​ ហ៊ុន សែន បាន​មានប្រសាសន៍ថា "ខ្ញុំបានទទួលព័ត៌មាន​ដែលគួរ​ឲ្យ​សោកស្ដាយ ឥឡូវនេះ បញ្ហា​បាន​មកដល់​ហើយ អង្គរក្សម្នាក់​ដែល​ការពារផ្ទាល់​សម្រាប់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ​ត្រូវបានពិនិត្យ​ឃើញថា​ មានវិជ្ជមានកូវីដ-១៩ រួចស្រេចទៅហើយ ។"

យោង​តាម​សារព័ត៌មាន Fresh News អង្គរក្សម្នាក់នោះ មានអាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនប្រតិភូ ដែលមានអាសយដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភំ្នពេញ។ រូបគេចេញរោគសញ្ញាក្តៅខ្លួន ដោយមានកំដៅ ៣៦.៤ អង្សារសេ, រមាស់បំពង់កបន្តិច និងក្អកបន្តិចបន្តួច គាត់ពាក់មាស់ជាប់ពេលរួមដំណើរជាមួយគណៈប្រតិភូ ពេលនេះគាត់កំពុងធ្វើ​ចត្តាទ្បីស័ក ។

គួរ​រំឭកថា លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ដែល​បានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងបានជួបជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងនឹងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត កាលពីថ្ងសទី ៣ ខែវិច្ឆកានោះ ត្រូវ​បាន​រាយការណ៍ថា មានវិជ្ជមានកូវីដ-១៩ ខណៈ​ដែល​បាន​ចាកចេញពី​កម្ពុជា ទៅដល់​ប្រទេស​ថៃ នៅ​ថ្ងៃទី​៤ វិច្ឆិការនេះ។ នេះ​បើ​យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ។ 

បន្ទាប់មកភ្លាមៗ រដ្ឋាភិបាលកម្ពុជា​បាន​ប្រកាស​បញ្ជាក់ពី​ហេតុការណ៍​នេះ និង​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ទាំងអស់​ដែល​បាន​ពាក់ព័ន្ធ​នៅក្នុង​ការទទួល​ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេ​សហុងគ្រី ដែលមានផ្ទុក​កូវីដ-១៩ ក្នុងនោះរាប់ទាំង​នាយករដ្ឋមន្ត្រី​ សម្ដេចតេជោ ផងដែរ ត្រូវ​បានធ្វើតេស្តពិនិត្យ​រក​កូវីដ-១៩ ប៉ុន្តែ លទ្ធផល​ពិនិត្យ​លើកទីមួយ បង្ហាញថា អវិជ្ជមាន និង​បាន​ដាក់​ខ្លួន​រស់នៅ​ក្នុងស្ថានភាពចត្តាឡីស័ក នៅតាមផ្ទះ ។ 

គិតមកទល់នឹងថ្ងៃទី៧ វិច្ឆិកានេះ សេចក្ដី​រាយការណ៍ព័ត៌មាននានាបាន​ឲ្យ​ដឹង​ថា មនុស្ស​សរុប​ជិត ១០០០នាក់ ត្រូវបានធ្វើតេស្ត​រកវីរុសកូវីដ-១៩ បន្ទាប់ពីមានការពាក់ព័ន្ធ​នៅក្នុងដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រីការបរទេស​ហុងគ្រី កាលពីថ្ងៃទី៣ វិច្ឆិកា មក ។ 

នៅក្នុងខ្សែអាត់សំឡេង​ ចែកផ្សាយ​និងចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ​អ្នកទាំងអស់​ដែលបាន​ប៉ះពាល់​ផ្ទាល់ ជាពិសេស បាន​ចាប់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ត្រូវយកចិត្តទុកដាក់​ឲ្យមែនទែនលើ​ការធ្វើចត្តាឡីស័ក និង​ការប៉ះពាល់​ដល់​អ្នកដទៃ ... ដើម្បីជៀសវាង​ការចម្លង​ចូលដល់សហគមន៍ ។ 

សម្ដេចតេជោ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានីភ្នំពេញ និងវិស័យ​សុខាភិបាល​ដែលក្ដាប់បានមុខសញ្ញា ត្រូវយកចិត្តទុកដាក់បន្ថែមទៀត តាមដាន​ចំពោះ​អ្នកដែលត្រូវធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់​បំផុត បើមិនដូច្នេះ​ទេ វា​នឹងមាន​ហានិភ័យ​ខ្ពស់បំផុត សម្រាប់ប្រទេសជាតិយើង​នៅក្នុងកាលៈទេសៈនេះ ៕




អត្ថបទបន្ទាប់


តម្លៃភាគហ៊ុននៅថៃហក់ឡើង ចំពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក

ព័ត៌មាន
តម្លៃភាគហ៊ុនក្នុងផ្សារហ៊ុនរបស់ថៃ កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បានហក់ឡើងខ្ពស់ជាងមុន នៅចំពេលដែលលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសប្…

ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក ៖ Joe Biden ឈ្នះហើយ បើ​តាមការផ្សាយរបស់សារព័ត៌មានធំៗ

ព័ត៌មាន
នៅមុននេះ​បន្តិច សារព័ត៌មានធំៗនៅលើពិភពលោក ដូចជា BBC របស់អង់គ្លេស, CNN និង CNBC របស់​អាមេរិក បាន​ប្រកាស​ថា លោក Joe Biden (ចូ បៃដិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ